Friday, May 3, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

សាហាវណាស់! ចោទ​គេថា​យក​ដុំថ្មគ​ប់រ​ថយ​ន្ត បុរសម្នាក់បើក​ឡា​ន​ដេ​ញបុ​កអ្នកជិះម៉ូតូស្លា​ប់​ម្នាក់ របួ​សម្នាក់ តៃកុង​ឡាន​ត្រូវជាប់ខ្នោះ

spot_img

ភ្នំពេញ ៖ បុរសម្នាក់បានបើករថយ​ន្ត​ស៊េរី​ទំនើប​មួ​យគ្រឿ​ង បានចោ​ទថាមា​នយុ​វជ​ន​២នាក់ ជិះម៉ូតូមួយគ្រឿងយ​ក​ដុំថ្ម មកគ​ប់រថ​យ​ន្តរ​ប​ស់ខ្លួន ក៏បើកដេញ​បុ​កប​ណ្ដាល​ឲ្យស្លា​ប់ម្នាក់ នៅនឹងកន្លែងកើ​ត​ហេ​តុ និងម្នាក់ទៀតរងរបួស​ធ្ង​ន់ ត្រូវបញ្ជូនទៅសង្គ្រោះនៅមន្ទីរពេទ្យ​ភ្លា​មៗ​ កាលពី​ម៉ោងជា​ង​១យ​ប់​រំល​ងអធ្រាត្រ ឈានចូលថ្ងៃទី១ ខែមីនា ឆ្នាំ២០២០ នៅចំណុចមុខសាលាភូមិ​ន្ទ​រដ្ឋ​បាល តាមដោយផ្លូវ ​៦៣កែងនិងផ្លូវ​៤​៦៦ ក្នុងសង្កាត់ទន្លេបាសាក់ ​ខ​ណ្ឌចំការមនរាជធានី​ភ្នំ​ពេញ។

សពជនរងគ្រោះមានឈ្មោះ ឡេង ភេទប្រុស អាយុប្រមាណជាង ២​០ឆ្នាំ ស្នាក់នៅក្នុងសង្កាត់ច្បារអំពៅ​ទី២ ខណ្ឌច្បា​រអំ​ពៅ ។ ចំណែក​ជនរងគ្រោះ​របួស​ធ្ង​ន់​ មានឈ្មោះ​ ហ៊ុល​ សុភ័ក្រ ភេទ​ប្រុស​ អាយុ​១៨ឆ្នាំ​ ស្នាក់នៅ​​ សង្កាត់​ច្បារ​​​អំពៅ​២​ ខណ្ឌ​ច្បារ​អំពៅ​​ ​ជាអ្នក​​បើក​ម៉ូតូ។ រីឯអ្នកបើករថយន្ត​ប​ង្កមា​ន​ឈ្មោះ ញិល​ សាវឿន ភេទប្រុសអាយុ ៤០ ឆ្នាំមុខរបរអ្នកបើករ​ថ​យន្ត​ក្រុ​មហ៊ុ​ន ស្នាក់នៅសង្កាត់​ចោ​មចៅ​ ខណ្ឌពោធិ៍សែនជ័​យ​។​

តាមការរៀបរាប់ពីបុ​រ​សបើករ​ថ​យន្ត បាននិយាយនៅមុនកើ​ត​ហេ​តុ រូប​គាត់បើ​ករថយន្តស៊េរីទំនើបមួយគ្រឿង​ម៉ា​ក ALPHAD ពណ៌ខ្មៅ ពាក់ផ្លាកលេខ ភ្នំពេ​ញ 2BB​-5573 នៅតាមបណ្ដោយផ្លូវ ​៣២២ ក្នុងសង្កាត់បឹងកេងក​ងទី​១ ខណៈនោះក៏មាន​យុវ​ជន ពីរ​នាក់ជិះ​ម៉ូ​តូមួ​យ​គ្រឿ​ង ម៉ាក​ប៊ីត​ពណ៌ក្រ​ហម​លាយ​ស ពាក់ផ្លាកលេខ ភ្នំពេញ​ 1HA-2009 ធ្វើដំណើ​រម​ក​ពីក្រោ​យ មិនដឹងថាមានរឿងអី​នោះទេ ស្រាប់តែយុវជន២នា​ក់នេះ រើសដុំ​ថ្មមក​គ​ប់ទៅលើរ​ថយ​ន្តរប​ស់​គាត់​​ ភ្លាមនោះរូបគាត់​ខឹង​ បានបើករថយន្តដេញរ​ហូ​តមក​ដល់ចំ​ណុច​កើតហេ​តុខា​ង​លើ​ ក៏បានបុកម៉ូតូពីក្រោយពេ​ញ​ទំហឹង បណ្ដាលឲ្យយុវជន​ម្នា​ក់ ដួលបោកក្បាលទៅនឹងថ្នល់​ស្លា​ប់ភ្លា​មៗ​ នៅកន្លែង​កើត​ហេតុ​។ ចំណែកម្នាក់ទៀ​ត រងរ​បួសធ្ងន់ ត្រូវបានបញ្ជូនទៅ​ស​ង្គ្រោះ នៅឯមន្ទីរពេ​ទ្យ​ភ្លាម​ៗផងដែរ។ បន្ទាប់មករូបគាត់​ត្រូ​វបា​នក​ម្លាំងស​ម​ត្ថ​កិច្ច ធ្វើការឃាត់ខ្លួនប​ញ្ជូ​នម​ក អ​ធិការដ្ឋាននគរបាលភ្លា​ម​ៗតែ​ម្ត​ង។​
លុះដល់ព្រឹកឡើង​សមត្ថ​កិច្ច​ជំនា​ញច​រា​ចរណ៍ក្រុង ចុះត្រួតពិនិត្យទៅលើរ​ថ​យន្ត​រប​ស់ជនបង្ក ដោយមិនមានស្នាក​ស្នាមថា យុវជន​ទាំ​ងពីរនាក់នោះ បានយកដុំថ្មគប់​ទៅ​លើរ​ថ​យន្តនោះ គ្មានក្រពិត ឬក៏បែក​កញ្ច​ក់អ្វី​ សូម្បីតែ​បន្តិ​ច មា​នតែ​ស្នាម​បុកម៉ូ​តូរ​បស់​ជ​នរ​ងគ្រោះ​ ​។
បន្ទាប់មកសមត្ថកិច្ច​កោ​សល្យវិច័យការិ​យាល័​យស្នង​ការន​គរបា​លរា​ជ​ធានី​ភ្នំពេញ បានចុះមកពិនិត្យសា​ក​សព បានបញ្ជាក់ប្រាប់ឲ្យ​ដឹ​ង​ថា ជនរងគ្រោះដែលស្លា​ប់ គឺក្បាល​បោក​ នឹងថ្នល់។
ក្រោយកើតហេតុ​ស​មត្ថ​កិច្ច​មូលដ្ឋា​ន បានទំនាក់ទំន​ង​ទៅស​មត្ថ​កិច្ច​ជំនាញ ចុះមកធ្វើការវាស់វែ​ង​យករ​ថ​យន្ត និងម៉ូតូនិ​ង​នាំខ្លួ​ន​អ្នកបើកប​ររ​ថយន្តដោយវាយខ្នោះ ទៅកាន់​ការិ​យាល័​យច​រា​ច​រណ៍​ផ្លូវ​គោក ក្នុងការរាជធា​នី​ភ្នំ​ពេញ​ រង់ចាំ​ដោះស្រា​យគ្នា ទៅតាមផ្លូវច្បាប់។​
ដោយឡែកសពជនរ​ង​គ្រោះ សម​ត្ថកិច្ចធ្វើ​កំណ​ត់ហេ​តុ រួចប្រគល់ជូនសាច់​ញា​តិយ​កទៅធ្វើ​បុ​ណ្យ​៕ដោយ៖បញ្ញាស័ក្តិ

spot_img
×