ការចោលសំរាមពាសវាលពាសកាល គឺជាប្រធានបទក្តៅមួយ ដែលកន្លងមកនេះមានការរិះគន់ខ្លាំងៗ ពីសំណាក់អ្នកដែលស្រឡាញ់បរិស្ថាន និងមានសុជីវធម៌ថ្លៃថ្នូររស់នៅក្នុងសង្គម ។
ពិតណាស់ បើទោះជាមានការចេញជាវីដេអូអប់រំ និងក៏ដូចរដ្ឋបាលខេត្ត-ក្រុង ដាក់ចេញនូវវិធានការផាកពិន័យយ៉ាងណា ក៏ទង្វើឥតខួររបស់មនុស្សមួយចំនួន នៅតែប្រៀបបានដូច «វែកចក» ដដែល ។
យ៉ាងណាមិញ ចំពោះទង្វើរបស់ប៉ូលីសចរាចរណ៍ម្នាក់ ឆ្លៀតដើរប្រមូលសំរាមចោលតាមដងផ្លូវ បានធ្វើឲ្យមនុស្សជាច្រើនកោតសរសើរជាខ្លាំង បើទោះជាគាត់រួមចំណែកធ្វើបានមួយជ្រុងក៏ដោយ តែនេះជាគំរូដ៏ល្អមួយ។ ហេតុនេះ សូមចូលរួមសម្អាតសំរាមម្នាក់បន្តិចៗទាំងអស់គ្នា ដើម្បីបរិស្ថានទីក្រុងរបស់យើងស្អាត ៕
ដោយ៖ លឹម ហុង (ប្រភពវីដេអូ៖ New Traffic Police)