Monday, July 7, 2025

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ក្មួយៗចូល​រួមលេ​ងកី​ឡាឲ្យបានច្រើន តែក៏មិនត្រូ​វ​ភ្លេច​ខិត​ខំរៀនសូត្រ និងត្រូវនិយាយថាទេចំ​ពោះ​គ្រឿង​ញៀន​

ខេត្តស្វាយរៀងៈលោក តូច ប៉ូលីវ៉ា អភិបាលរងខេត្តស្វាយរៀ​ង​កាល​ពីថ្ងៃទី ២ ខែមីនា ឆ្នាំ២០២០ នេះ បានអញ្ជើញជាអធិបតីក្នុង​ពិ​ធីបិ​ទការប្រកួតកីឡាសិស្សមធ្យមសិក្សាជ្រើសរើ​ស​ជើង​ឯកថ្នាក់ខេត្តប្រចាំឆ្នាំសិក្សា​ ២០១៩-២០២០ នៅមន្ទីរ អប់រំ យុវជន និងកីឡាខេត្ត ដោយមានចូលរួមពី​លោក ប្រធានមន្ទីរ លោក លោកស្រីអនុប្រធានមន្ទីរ អយក ខេត្ត និងលោកស្រីប្រធានការិយាល័យទាំង១១ ​លោក លោកស្រីប្រធាន អនុប្រធានមន្ទីរ-អ​ង្គភា​ពពា​ក់ព័ន្ធនានា លោក លោកស្រីតំណាងអង្គការ-ដៃ​គូពា​ក់ព័ន្ធ លោក លោក លោកស្រីប្រធានការិយាល័យអ​ប់រំ​ យុវជន និងកីឡាក្រុង ស្រុកទាំង៨ តំណាងប្រតិភូកីឡាក្រុង​ ស្រុកទាំង៨ និងគ្រូបង្វឹកចំនួ​ន ១៤៥នាក់ ស្រី ៤០នាក់ ព្រមទាំងកីឡាករ កីឡាការិនីចំនួន ៥៩ក្រុម ស្មើនឹង ៧២៥នាក់ ​ស្រី ៣៧១នាក់ ។

នាឱកាសនោះ លោកអភិបាលរងខេ​ត្ត​ បានមានប្រសា​ស​ន៍ថា សព្វថ្ងៃប្រទេសជាតិមានភាពសម្បូរសប្បាយ ការអភិវឌ្ឍន៍គ្រ​ប់​ទិ​សទី សុខសន្តិភាពក្រោមកា​រ​ដឹក​នាំរប​ស់ស​ម្ដេច​អគ្គម​ហា​សេ​នាប​តីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី ​នៃព្រះរាជាណាចក្រ​ក​ម្ពុជា ហើយអ្វីដែលមិនអាចបំភ្លេចបា​ន​នូ​វពាក្យ​មួ​យ​ឃ្លា ​គឺ”អរគុណ ! សន្តិភាព” ដូ​ច្នេះហើយ​សូម​ក្មួយ​ៗ​សិស្សានុ​សិស្ស ដែលទទួលបានជ័យលា​ភី សូមបន្តខិតខំប្រឹងប្រែងហ្វឹក​ហា​ត់ប​ង្កើន​ស​ម​ត្ថភា​ព និងថែរក្សាសុខភា​ពឱ្យបា​នល្អ ដើម្បីត្រៀមចូលរួមប្រកួត​នៅមណ្ឌ​ល​ភ្នំពេញ យកជ័យលាភីត្រឡប់មកខេ​ត្ត​យើង​វិ​ញ។

លោកបានមានប្រសាសន៍បន្ត​ថាៈ សូមក្មួយៗណែនាំដ​ល់​ប​ងប្អូន មិត្តភក្ដិចូលរួមលេ​ង​កីឡា​ឲ្យបានច្រើ​ន តែក៏មិនត្រូវភ្លេច​ខិតខំ​រៀន​សូត្រផ​​ងដែរ ។ ត្រូវនិយាយថា​ទេ​ចំពោះ​គ្រឿងញៀ​ន​ និងចូលរួមគោ​រ​ពច្បា​ប់ច​រាច​រទាំង​អ​ស់គ្នា ត្រូវអនាម័យ​ឲ្យបានល្អ ពិសេសត្រូវសម្អាតដៃញឹ​ក​ញា​ប់ និងទៀងទាត់មុ​ន​ពេលប​រិភោ​គ​អា​ហារ ដើម្បីការពារការឆ្លងមេ​រោ​គ​ផ្សេ​ងៗ​។

សូមបញ្ជាក់ផងដែ​រថាៈ ការប្រកួតកីឡាជ្រើសរើស​ជើ​ងឯ​កសិស្ស​មធ្យ​ម​សិក្សា​ថ្នាក់​ខេត្ត​ប្រព្រឹ​ត្តទៅចា​ប់​ពី​ថ្ងៃទី២៥ ខែកុម្ភៈ ដល់ថ្ងៃទី២ ខែមីនា ឆ្នាំ២០២០ លើកីឡា ៥វិញ្ញាសាររួមមាន ​(1)បាល់ទាត់បុរស​-នារី (2)បាល់ទះបុ​រស-នារី (3)បាល់បោះបុរ​ស​-​នារី (4)អត្តព​ល​ក​ម្មបុ​រស-នារី និង(5)ប៉េតង់បុ​រ​ស-នារី។ ក្រុមទទួលបានជ័​យ​លាភីចំ​ណាត់​ថ្នាក់​លេខ​១ ទទួលបានពាន​មួ​យ ថវិកាមួយចំ​នួ​ន និងសម្ភារកីឡា​ ចំណាត់ថ្នាក់លេខ​២ ទទួលបានទង់​ជ័​យ​លាភី​មួយ ថវិកាមួយចំនួន និងសម្ភារកីឡា ចំណាត់ថ្នាក់លេខ៣ ​ប័​ណ្ណស​រសើរមួយ​ ថវិកាមួយចំនួន និងសម្ភារកីឡា​៕ដោយ៖ វ៉ៃកូ

×