Monday, July 7, 2025

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

អនុវត្តវិធានការបង្ការ ទប់ស្កាត់ ធ្វើយ៉ាងណាកុំឲ្យមានករ​ណី​គ្រោះអគ្គិភ័​យកើ​តឡើង នារ​ដូវ​ក្ដៅនេះ

ខេត្តស្វាយរៀងៈ លោក សុខ រស់ អភិបាលរង ខេត្តស្វាយរៀងនៅព្រឹ​ក​ថ្ងៃទី៣ ខែមីនា ឆ្នាំ២០២២០ នេះបានអញ្ជើញជាអ​ធិ​បតី​នៅក្នុង​ពិធី​ទិវាជាតិ បង្ការ និងពន្លត់អគ្គិភ័​យ ដែលពិធីនេះបានប្រព្រឹត្តទៅ ​នៅ​សាល​ប្រជុំ​អគារ”ឃ” សាលាខេត្តស្វា​យ​រៀ​ង ។

មានប្រសាសន៍ក្នុងពិធី​នេះ លោកអភិបាលរ​ង​ខេត្ត បានសម្ដែងនូ​វការកោតសរសើ​រ​ចំពោះ​ថ្នាក់​ដឹ​កនាំ និងមន្ត្រីជំនាញនៃស្ន​ង​ការ​ដ្ឋានន​គរ​បា​លខេត្ត បញ្ជាការដ្ឋានកងរាជអាវុ​ធ​ហ​ត្ថ​ខេត្ត អាជ្ញាធរក្រុង ស្រុក និងអង្គភាពពាក់​ព័​ន្ធ​ទាំង​អស់ ដែលនាពេលកន្លងមកបាន​ខិ​តខំ​ ចូលរួមសហការអនុវត្ត​នូ​វវិ​ធានកា​រ​បង្ការ និងអន្តរាគម​ន៍​សង្គ្រោះ​ករណីអគ្គិភ័យនៅក្នុ​ង​ខេត្ត ឲ្យទទួលបានលទ្ធ​ផ​លល្អប្រ​សើ​រ។

លោកអភិបាលរងខេ​ត្ត បា​នអំពាវនាវដល់គ្រប់គ្រឹះ​ស្ថានទាំ​ង​រដ្ឋ និងឯកជន អាជីវករ ​និងបង​ប្អូន​ប្រជា​ពល​រដ្ឋ​ទាំងអ​​ស់ ត្រូវបង្កើនការស​ហ​ការ​ចូ​លរួម​ជាមួ​យ​អាជ្ញាធរ និងសមត្ថកិច្ចជំនាញនៅក្នុង​កា​រអ​នុវ​ត្តវិធា​ន​ការ​បង្ការ ទប់ស្កាត់ ធ្វើយ៉ាងណាកុំឲ្យមានករ​ណី​គ្រោះអ​គ្គិ​ភ័យកើ​តឡើង ហើយជាពិសេ​ស​ នារដូវក្ដៅនេះ ត្រូវបង្កើនការប្រុងប្រ​យ័​ត្ន​គ្រប់​ពេល ចំពោះរាល់ដើមហេតុ​ទាំ​ងឡា​យ ដែលអាចបង្កឲ្យកើតមា​ន​គ្រោះ​អគ្គិ​ភ័យ ដូចជាភ្លើងចង្រ្កា​ន ភ្លើងចង្កៀ​ង ភ្លើងទៀនធូប ​ភ្លើ​ងដុ​តសំ​រាម ភ្លើងកម្ទេចបា​រី ចរន្តអគ្គិសនី ផ្ទាំងសូឡា ហ្គាស ឧស័្មន និងរាល់វត្ថុផ្សេ​ង​ៗទៀ​ត ដែលងាយឆេះ និងងាយផ្ទុះឆេះ ជាដើម​ ៕ដោយ៖ វ៉ៃកូ

×