Tuesday, July 8, 2025

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

អ្នក​ឆ្លង​វីរុស COVID-19 នៅ​កូរ៉េខាងត្បូង​កើន​លើស ៥.៣០០​នាក់ ក្រោយពេល​មានការ​ឆ្លង​ថ្មី​ជាង ៥០០​ករណី​

​ចំនួន​អ្នក​ឆ្លង​វីរុស​កូ​រ៉ូ​ណា ឬ COVID-19 នៅ​កូរ៉េខាងត្បូង​បាន​កើន​ឡើងដល់​ចំនួន ៥.៣២៨​នាក់​ហើយ​នៅ​ថ្ងៃ​ពុធ​នេះ ក្រោយ​អាជ្ញាធរ​រកឃើញ​អ្នក​ផ្ទុក​ថ្មី​ចំនួន ៥១៦​នាក់​។ ទីក្រុង Daegu ដែលជា​កន្លែង​មានការ​ផ្ទុះ​វីរុស​ខ្លាំង បានបង្ហាញ​សញ្ញា​នៃ​ការធ្លាក់ចុះ​បន្តិច​នៃ​ការ​រាតត្បាត​។​

​រដ្ឋាភិបាល​កូរ៉េខាងត្បូង​បាន​បញ្ចេញ​ថវិការ​ចំនួន​ជិត ១០​ពាន់​លាន​ដុល្លារ ដើម្បី​ប្រយុទ្ធ​ប្រឆាំងនឹង​វីរុស និង​បន្ថយ​ការធ្លាក់ចុះ​នៃ​សេដ្ឋកិច្ច​។​

​ក្រៅពី​អ្នក​ឆ្លង​ដ៏​ច្រើន ក៏មាន​មនុស្ស​ចំនួន ៣២​នាក់ ដែល​ភាគច្រើន​ជា​មនុ​ស្សវ័យ​ចំណាស់​មាន​ជំងឺ​ប្រចាំកាយ បាន​ស្លាប់​ដោយសារ​វីរុស​ខាងលើ​។​

​ក្នុងចំណោម​អ្នក​ឆ្លង​ថ្មី​ជាង ៥០០​នាក់ មាន ៤០៥​ករណី​កើត​នៅ​ទីក្រុង Daegu និង ៨៩​នាក់​ទៀត​ឆ្លង​នៅក្នុង​ខេត្ត North Gyeongsang​។ ចំនួន​អ្នក​ឆ្លង​សរុប​នៅក្នុង​ទីក្រុង Daegu មាន​ចំនួន ៤.០០៦​នាក់​។ នេះ​បើតាម​ការបញ្ជាក់​របស់​មជ្ឍមណ្ឌល​បង្ការ និង​គ្រប់គ្រង​ជំងឺ​៕

​អត្ថបទ​ប្រែ​សម្រួល​ដោយ​៖ សុ​ភ័​ក្រ​
​ប្រភព​៖ Yonhap​

×