Tuesday, July 8, 2025

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

រកឃើញគីមី​បូរ៉ាក់ ដាក់ក្នុងបង្អែមបាញ់​ឌុក និងទំនិញខូចគុណភាពមួ​យ​ចំ​នួន នៅផ្សារជីភូ ក្រុងបាវិតកាំកុងត្រូល​ខេ​ត្ត​ស្វាយរៀង ដកហូតយកទៅ​កម្ទេច​ចោល

ខេត្តស្វាយរៀង៖ ដើម្បីធានាឲ្យបានសុវត្ថិ​ភា​ព ចំណីអាហារជូនប្រជាពល​រ​ដ្ឋ មន្ត្រីសាខាកាំកុងត្រូល​ ​ខេត្តស្វាយរៀ​ង នៅព្រឹកថ្ងៃទី​៤ ខែមីនា ឆ្នាំ២០២០នេះ បានសហការជាមួយមន្ទីរពា​ណិជ្ជ​ក​ម្មខេ​​ត្ត​ និងអាជ្ញា​ធរ​ដែនដី បានចុះត្រួតពិនិត្យទំនិ​ញ ផលិតផលម្ហូបអាហា​រ​ និងទំនិញវិចខ្ចប់​ស្រា​ប់ នៅក្នុងផ្សារជីភូ​ ក្រុង​បាវិត ខេត្តស្វាយរៀង ដោយរកឃើញគីមីបូរ៉ាក់ចំនួ​ន​១គី​ឡូ​ក្រា​ម ដាក់ក្នុងបង្អែមបាញ់ឌុក​ ​និងនំពា៨គីឡូក្រាមខូចគុណភាព​ ​នំដំឡូងបារាំង២​៤​កំ​ប៉ុង ហួសកាលបរិច្ឆេទ​ប្រើ​ប្រា​ស់​។

លោក ផឹង និល ប្រធានសាខាកាំកុងត្រូ​​ល ខេត្តស្វាយរៀង បានឲ្យដឹងថា សកម្មភាពការ​ងារ ត្រួតចុះពិនិត្យ​ ពីមន្ត្រីជំ​នាញ បានពិនិត្យគ្រឿងឧបភោគបរិ​ភោ​គ​ នៅតាមស្តង់ក្នុង​ផ្សារ​ តាំងលក់ទំនិញមួយចំនួ​ន​ និងបានប្រើប្រាស់ឧបករណ៍ធ្វើ​ ​Test Kits បឋមលើម្ហូបអាហា​រ​ចំនួ​ន២៦គំរូ ផ្តោតសំខាន់លើផលិតផល​ម្ហូ​ប​អា​ហារ ដើម្បីស្វែងរកសារធា​តុ​គីមី​ហាម​ឃាត់ ដែលធ្វើឲ្យប៉ះពាល់ ​ដ​ល់សុខភាពប្រជាពល​រ​ដ្ឋ។

លោកបានបញ្ជាក់ថា ជាលទ្ធផល ក្រោយការចុះអនុវត្ត​កា​រងារ មន្ត្រីជំនាញបានរ​កឃើ​ញ ទំនិញមានសារធាតុគី​មី​ហា​ម​ឃា​ត់ នៅនំបង្អែមបាញ់​ឌុក ចំនួន១គី​ឡូក្រាម មានសារធា​តុ​គីមី (Borax) និងនំពារខូចគុណ​ភា​ព​៨​គីឡូក្រាមនិងនំដំឡូងបារំាង២​៤​កំ​ប៉ុង​ ហួសកាលបរិច្ឆេទ​ប្រើ​ប្រា​ស់ ហើយមន្ត្រីជំនា​ញ បានធ្វើកំណត់​ហេ​តុ ដកហូតទំនិ​ញ​ទាំ​ងនោះ យកមករក្សា​ទុ​ក ដើម្បីដុតក​ម្ទេ​ច​ចោល​ នៅពេលក្រោយ។

​នៅក្នុងឱកាសនោះដែរ លោក ផឹង និល ក៏បានអំពាវនាវ ​ដល់ប្រជាពលរដ្ឋ​ទាំ​ង​អស់ សូមមានការ​ប្រ​យ័​ត្ន ចំពោះការបរិភោ​គ​ចំ​ណី​អា​ហារ ត្រូវពិនិត្យមើលស្លាកស​ញ្ញា​ កាលបរិច្ឆេទ ឲ្យបានច្បាស់លាស់មុននឹ​​ងទិ​ញ​យក​ទៅ​ប​រិ​ភោគ។ ជាពិសេសចំណីអាហា​រ​ក្មេ​ងៗ និយមបរិភោគ ត្រូវពិនិត្យមើ​​លឲ្យបា​នត្រឹ​ម​ត្រូវ មុននឹង​ប​រិភោគ ដើម្បីចូលរួម ​លើកកម្ពស់សុខុមាលភា​ព​ទាំ​ងអ​ស់គ្នា ហើយមន្ត្រីកាំកុងត្រូ​ល​ នឹងបន្តចុះពិនិ​ត្យ​ទំ​និញនៅ​តាម​ផ្សា​រ​នានា នៅក្នុងខេត្តស្វា​យ​រៀ​ង​ ឲ្យបានជាបន្តបន្ទា​ប់​ បន្ថែមទៀតផងដែ​រ​៕ដោយ៖វ៉ៃកូ

×