Tuesday, July 8, 2025

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

សង្វេក​ខ្លាំងណាស់​! កូនប្រុស​ភ្លោះ​ទាំងពីរ​ឱបថើប​សព​ម្តាយ​ជា​លើកចុងក្រោយ ម្តាយ​លែង​បាន​មើលថែទាំ​កូនៗ​ទៀតហើយ ឡាន​ស្ទួ​ច​ប្រល័យ​ជីវិត​ម្តាយ​គេ (​វីដេអូ​)

​គ្រប់គ្នា​នៅក្នុង​បណ្តាញ​សង្គម សឹងតែ​ពុំ​អាច​ទទួលយកបាន​សោះឡើយ ចំពោះ​ការបាត់​បង់ជីវិត​រប​ស់​អ្នក​គ្រូពេទ្យ​ដ៏​ល្អ​ម្នាក់ ចោល​កូនភ្លោះ​ទាំងពីរ​នាក់ និង​ប្តី​បងប្អូន សាច់ញាតិ មិត្តភក្តិ ដោយសារតែ​រថយន្ត​ស្ទួ​ច​១​គ្រឿង​បើក​មិន​ប្រយ័ត្ន ទៅបុក​ម៉ូតូ​របស់​អ្នកគ្រូ​កំពុង​ជិះ​ទៅ​ហូបបាយ វេលា​ម៉ោង​ប្រមាណ ១២ ថ្ងៃទី​០៣ ខែមីនា ឆ្នាំ ២០២០ ស្ថិតនៅ​ទល់មុខ​វត្ត​ក្រាំងធ្នង់ សង្កាត់​គោក​ឃ្លៀង ខណ្ឌ​សែន​សុខ រាជធានី​ភ្នំពេញ ។​

​ដោយឡែក បើ​យើង​ក្រឡេក​មក​មើល​ទិដ្ឋភាព​នេះ​វិញ គឺ​ពិតជា​សង្វេក​ខ្លាំងណាស់ ខណៈ​កូនប្រុស​ភ្លោះ​ទាំងពីរ បាន​ឱបថើប​សព​ម្តាយ​ជា​លើកចុងក្រោយ​ទាំង​នៅមុខ​ស្រស់ញញឹម ហាក់ដូច​កំពុង​គេង​លក់​អ៊ីចឹង ។​

​អ្នកគ្រូ​ដែល​បាន​បាត់​ជីវិត​ដោយសារ​គ្រោះថ្នាក់​ចរាចរណ៍​ដ៏រន្ធត់នេះ មានឈ្មោះ ណុន គឹម​ស៊ា​ប មាន​អាយុ ២៩ ឆ្នាំ ។​

​យោងតាម​ប្រភពព័ត៌មាន​បាន​ឲ្យ​ដឹងថា មុនពេល​កើតហេតុ អ្នកគ្រូ​ពេទ្យ​រងគ្រោះ​បាន​ជិះ​ម៉ូតូ​ទៅ​ទិញ​បាយ​ហូប លុះដល់​ចំណុចកើតហេតុ​ខាងលើ ស្រាប់តែ​ត្រូវ​ឡាន​ស្ទួ​ច​១​គ្រឿង​បុក​យ៉ាង​ពេញទំហឹង បណ្ដាល​ឲ្យ​រងរបួស​ធ្ងន់ធ្ងរ ហើយ​បាន​ស្លាប់​ពាក់​កណ្តាលផ្លូវ ពេល​បញ្ជូនទៅ​សង្គ្រោះបន្ទាន់​នៅឯ​មន្ទីរ​ពេ​ត្យ ៕ ដោយ​៖ លឹម ហុង​

 

×