Sunday, September 21, 2025

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

វីរុស​កូ​រ៉ូ​ណា​៖ នៅ​ចិន​មាន​អ្នក​ឆ្លង​ថ្មី ១៣៩ ​នាក់ និង​ស្លាប់ ៣១ ​នាក់​ទៀត​

​នៅ​ថ្ងៃ​ព្រហស្បតិ៍​នេះ ចិន​បានប្រកាសថា មាន​អ្នកស្លាប់​ថ្មី​ដោយសារ​វីរុស​កូ​រ៉ូ​ណា ចំនួន ៣១​ នាក់ បណ្តាល​ឲ្យ​អ្នកស្លាប់​សរុប​កើន​ដល់ ៣.០១២ ​នាក់​។​

​អ្នកស្លាប់​ថ្មី​ទាំងអស់​គឺ​ស្ថិតនៅក្នុង​ខេត្ត​ហូ​បេ កន្លែង​ដែល​វីរុស​មរណៈ​នេះ​ផ្ទុះ​។​

​ចំណែក​ការឆ្លង​ថ្មី​មាន​ចំនួន ១៣៩​ ករណី​នៅ​ថ្ងៃ​ពុធ ដែល​កើនឡើង​ពី ១១៩​ ករណី​កាលពី​ថ្ងៃ​អង្គារ​។​

​មកទល់ពេលនេះ មាន​អ្នក​ឆ្លង​សរុប​ចំនួន ៨០.៤០៩​ នាក់​ក្នុងប្រទេស​ចិន ​។​

​សូមបញ្ជាក់ថា វីរុស​កូ​រ៉ូ​ណា ឬ COVID-19 បាន​ផ្ទុះឡើង​ដំបូង​កាលពី​ខែធ្នូ ឆ្នាំមុន ក្នុង​ខេត្ត​ហូ​បេ ប្រទេស​ចិន ហើយ​រហូតមក​ដល់ពេលនេះ វា​បាន​រាតត្បាត​ដល់​ជិត ១០០ ​ប្រទេស​ទូទាំង​ពិភពលោក​៕

​អត្ថបទ​ប្រែ​សម្រួល​ដោយ​៖ សុ​ភ័​ក្រ​
​ប្រភព​៖ Channelnewsasia​

×