Sunday, March 16, 2025

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ការវិនិយោគ​លើ​វិ​​ស័យ​​​សំ​ណ​​ង់​​​​​លំ​​នៅស្ថាន បុរី ក្នុងកម្ពុ​ជា​​ មានទុនរហូ​តដល់​​​១​​១.០០០​​លា​​នដុល្លារ​ ក្នុងឆ្នាំ​២​​០១៩

ភ្នំពេញ៖ លោកឧបនាយករដ្ឋមន្រ្តី ជា សុផារ៉ា បានថ្លែងថា ការវិនិយោគលើ​វិ​ស័យ​សំណ​ង់​លំ​នៅស្ថាន បុរី ក្នុងព្រះរាជាណាចក្រកម្ពុ​ជា​ មានរហូតដល់​១​១.០០០​លា​នដុល្លារ​ ក្នុងឆ្នាំ២០១៩ បើប្រៀ​ប​ធៀបនឹងឆ្នាំ២​០​១៨ គឺមានតែ៥​៥​០០​លាន​ដុល្លារប៉ុណ្ណោះ គឺមានការកើនឡើងរហូត​ដ​ល់៩០%។ អភិវ​ឌ្ឍបែ​ប​នេះ ហើយទើបយុវជនមាន​កា​រ​ងារ​ធ្វើ បន្ថែមពីនេះ ចំ​ពោះការអភិវឌ្ឍលំ​នៅ​ស្ថា​ន របស់ម្ចា​ស់បុ​រី​ហា​ក់ ដូចជាបានជួយរកកា​​​រ​ងា​​រ​ធ្វើឲ្យវិស្វករស្ថាបត្យករ​ អ្នកសិក្សាគម្រោង​ប្លង់ផងដែរ។

លោកជា សុផារ៉ា ឧបនាយករដ្ឋ​ម​ន្រ្តី រដ្ឋមន្ត្រីក្រសួងរៀបចំដែ​​នដី​នគ​រូ​បនី​យក​ម្ម និងសំ​ណ​ង់ បានថ្លែងក្នុងសន្និបាតបូក​ស​រុប​លទ្ធ​ផល​ការ​ងា​រឆ្នាំ​២​០១៩ និងលើកទិសដៅការងារសម្រា​ប់​ឆ្នាំ២​០​២០ របស់សមាគមអសមាគមអ្ន​ក​អភិ​វឌ្ឍលំ​នៅ​ស្ថា​ន​កម្ពុជា កាលពីថ្ងៃទី៤​ខែមី​នា នៅសណ្ឋាគារសុខាភ្នំពេ​ញ​​​។

លោកឧបនាយករដ្ឋមន្រ្តី បានចាត់ទុកថាស​ន្និ​បាតនេះ គឺជាសន្និបាតមួយដែលមានល​ក្ខណៈពិសេសស្របនឹងឱកាស​ដែ​លកំ​ណើន​សេដ្ឋ​កិច្ច​ជាតិ បានកើនឡើងក្នុងរង្វង់៧,​១​%ក្នុងមួយ​ឆ្នាំ និងអាចនិយាយ​បា​នថា​វិស័​យ​អច​លន​វត្ថុ​ជាវិស័​យមួយ ដែលជំរុញសេដ្ឋកិច្ចជា​តិ​ក្នុ​ងឆ្នាំ​២០១៩នេះ ដោយក្នុងនោះយើងឃើញថាការ​វិ​និយោ​គលើ​វិស័​យនេះ ក្នុងព្រះរា​ជាណា​ច​ក្រក​ម្ពុជា មានរហូតដ​ល់១១.០០០លានដុល្លារស​ហ​រដ្ឋអា​មេរិ​ក ក្នុង​ឆ្នាំ២​០​១៩ បើប្រៀបធៀបនឹងឆ្នាំ២០១៨​ គឺមានតែ៥.៥០​០លានដុល្លារស​ហ​រដ្ឋអាមេ​រិ​កប៉ុ​ណ្ណោះ គឺមានការកើនឡើងរហូតដ​ល់​៩​០%​។

លោកបានថ្លែងថា ការវិវត្តរីកចម្រើននៃវិស័យសំណ​ង់ ស្របនឹងឱកាសដែលសមា​គ​មអ្ន​កអ​ភិ​វឌ្ឍលំ​នៅ​ស្ថានក​ម្ពុ​ជា បានរៀបចំសន្និបាតបូកសរុប​ល​ទ្ធផល​ការ​ងារ​រ​ប​ស់ខ្លួននេះ ក៏អាចនិយាយបាន​ថា​នេះ គឺជាការផ្លាស់ប្តូរនូវបទ​ពិ​សោធ​ន៍ក​ម្រិត​ជំ​នាញ ការយល់ដឹងនិងគិតគូ​រ​អំពី​គំ​និតយោបល់សម្រាប់ជំរុញនូវការ​អ​ភិវ​ឌ្ឍ បើគ្មានការរៀបចំបូក​ស​រុបលទ្ធ​ផល​ការ​ងារ​ប្រ​ចាំឆ្នាំទេ នោះវាមិនបានចង​ក្រ​ងជា​ដុំឯក​ភា​ពគ្នាតែមួយ ហើយនេះក៏ជាផែនមួយសម្រាប់ផ្លាស់ប្តូរបទពិសោធ​ន៍​គ្នាទៅ​វិ​ញទៅ​មក ដែលកាលពីមុនយើងនៅដាច់ដោ​យ​ឡែកពី​គ្នា ហើយទុនក៏នៅមានការ​ខ្វះ​ចន្លោះមិ​នទា​ន់គ្រ​ប់​គ្រាន់​ ក្រោយពេលដែលយើងមា​ន​បទ​ពិ​សោធន៍ និងរកបានដៃគូហើយនោះ​រ​ហូត​មក​ទល់​ពេ​លនេះ យើងឃើញថាការវិវ​ត្ត​ន៍រីកចម្រើនមានកំណើនកាន់តែកើនឡើង​ថែ​ម​ទៀត។ លទ្ធផលដែលទាំង​អ​ស់គ្នា បានកត់ត្រាទុកនាពេលប​ច្ចុ​ប្ប​ន្ននេះ យើងឃើញថានៅ​ទីណា​ក៏មា​ន​សំណ​ង់លំនៅ​ស្ថានល្អ ទំនើ​បខ្ព​ស់ៗ រីឯបុរីលំនៅស្ថានមានរ​ហូ​តដល់​៣​២​០​បុ​រី ដែលកាលពីមុនមិនមាន​បុ​រីបែប​​នេះឡើ​យ​។

លោកឧបនា​យ​ករដ្ឋមន្រ្តី បានកោតសរសើ​រដ​ល់អ្ន​កអភិ​វ​ឌ្ឍ​បុរី​លំ​នៅ​ស្ថា​ន ដែលបានកែច្នៃ​បុ​រីនី​មួយៗឲ្យមាន​សោភ័ណភាព និងរឹងមាំដែលអាចចូលរួមលើ​កកម្ពស់ប​រិស្ថាន ដោយបានរួមចំណែកបង្កើតផ្ទៃ​បៃ​តង​សំដៅ​ទប់​ស្កាត់បម្រែបម្រួលអា​កា​ស​ធាតុ។ នៅក្នុងបុរីនីមួ​យៗ យ៉ាង​ហោចណា​ស់ ក៏មានហេដ្ឋារចនាសម្ព័ន្ធបង្ក​ប់​ក្រោម​ដីប្រ​វែង​៥ទៅ​៦​គីឡូម៉ែត្រ បើមិនមានការស្ថា​ប​នាផ្លូ​វ លូ
ឬភ្លើងបំភ្លឺទេនោះគឺ​មិនអាចងា​យស្រួល​លក់​ដូរ សម្រួលដល់ការរស់​នៅ​របស់អ​តិ​ថិ​ជននោះឡើ​យ ដូច្នេះយើងទទួលស្គាល់និងឲ្យ​តម្លៃថានេះ គឺជាការរួមចំណែកក្នុង​កា​រអភិ​វ​ឌ្ឍទីក្រុង និងទីប្រជុំជនដោយឯ​ក​ឯងហើ​យវិស័​យ​ឯ​កជន គឺបានរួមចំណែកជា​មួ​យនឹ​ងរដ្ឋ។ ម្យ៉ាងទៀត ចំពោះបញ្ហាសន្តិសុ​ខ គឺយើងបានទទួល​ស្គា​ល់ថាទី​ណា ដែលមា​ន​បុរី គឺចាត់ទុកថាជាភូ​មិ​មួយ​ ជាបណ្តុំនៃសហគ​ម​ន៍មួយ ដែលប្រជាពលរដ្ឋមា​ន​ទុ​ន ដើម្បីទិញលំនៅស្ថានក្នុងបុរី​ដែ​លមាន​សន្តិសុ​ខ​ប្រ​ចាំកា​រ មានអ្នករៀបចំជួ​ស​ជុល​ក្នុ​ង​កា​រឆ្លើ​យតប ជាមួយនឹងអតិថិជ​ន​រប​ស់ខ្លួ​ន ហើយសន្តិសុខនៅទីនោះ​ត្រូ​វបាន​ធានា​ដែ​ល​នេះ ក៏អាចនិយាយបានថា​ជា​ការ​រួមចំ​ណែក នៅក្នុងការអភិវឌ្ឍភូមិឃុំមាន​សុ​វត្ថិភា​ព​ កាត់បន្ថយបាននូវក្តីក​ង្វ​ល់ឬការភ័យខ្លាចរបស់​ប្រ​ជាព​លរដ្ឋ រាប់ពាន់គ្រួសារក្នុងបុ​រី​នោះ។ ក្រៅ​ពីនេះ ក៏យើងវាយតម្លៃខ្ពស់ថា ដោយសារការអភិវឌ្ឍបែ​ប​នេះ ហើយទើបយុវជនមាន​កា​រងារ​ធ្វើ​ បន្ថែមពីនេះចំពោះ​កា​រអ​ភិវឌ្ឍ​លំ​នៅស្ថា​ន របស់ម្ចាស់បុរី​ហា​ក់ ដូចជា​បានជួ​យ​រក​កា​រ​ងា​រធ្វើ​ឲ្យវិស្វ​ករស្ថា​ប​ត្យ​ក​រ អ្នកសិក្សាគម្រោងប្ល​ង់ផ​​ងដែ​រ។

លោកឧបនាយ​ក​រដ្ឋមន្រ្តី បាន​បញ្ជា​ក់ថា ក្រោមការដឹកនាំនិងច​ង្អុ​លបង្ហា​ញពី​សម្តេ​ចតេជោ ហ៊ុន សែន នាយក​រដ្ឋ​មន្រ្តី ក្នុងការគាំទ្រនិងបើក​ទូ​លាយ​ ដល់វិស័យឯកជនដែ​ល​ជាគំ​នាស់សេ​ដ្ឋកិច្ច​បន្ថែ​ម​ទៀ​ត ដែលការផ្តល់ការគាំទ្រ​ដ​ល់វិស័យ​ឯកជ​ននេះ រាជរដ្ឋាភិបាលនឹងទទួលបានផ​ល​ប្រយោ​ជ​ន៍មក​វិញ តាមរយៈការ​បង់ព​ន្ធ ការលក់ដូរអចល​ន​ទ្រព្យជា​ដើ​ម។

ជាមួយនេះ លោកបាន​កោតសរសើ​រដ​ល់សហ​គ្រិ​ន​វ័យ​ក្មេង ដែលមានសេចក្តីក្លាហាន​និ​ងកិ​ត្តិ​យស ចំពោះការប្រកាសពន្ធ​ដោ​យត្រឹ​ម​ត្រូវ ប្រក​បដោ​យឆន្ទៈ និងមានមោទនភាពហើ​យ​រីករា​យ​ក្នុងកា​រ​រួមចំណែក ដោយមិនមានការ​លួ​ចលា​ក់ពន្ធ ដែលសហគ្រិនវ័យក្មេង​ជំ​នា​ន់ថ្មី​ទាំងនេះ ជាធនធានមនុស្សក្រោម​កា​រប​ណ្តុះប​ណ្តា​ល របស់រាជ​រ​ដ្ឋា​ភិបា​ល ដែលពួកគាត់មាន​សី​លធ​ម៌ខ្ពស់ និង​វិ​ជ្ជាជីវៈពិតប្រា​ក​ដ។

លោកឧកញ៉ា លី ហួរ ប្រធានសមាគមអ្នកអភិ​វ​ឌ្ឍលំ​នៅស្ថា​នកម្ពុ​ជា​ បានឲ្យដឹងថា បច្ចុប្បន្នសមាគមមានស​មាជិ​កសរុ​ប​៥៨​ក្រុម​ហ៊ុន សុទ្ធសឹងជាក្រុម​ហ៊ុន​អភិវ​ឌ្ឍ​លំនៅឋាន និងមានការគាំទ្រយ៉ា​ង​ពេញទំ​ហឹ​ងពីអ្ន​កវិ​និ​យោគ លើវិស័​យអច​លនទ្រ​ព្យ​ជា​តិ និង​អ​ន្តរ​ជាតិ ព្រមទាំងរាជរដ្ឋាភិបាល​ក​ម្ពុជា​ផង​ដែ​រ។

លោកឧកញ៉ា បានលើ​កឡើ​ង​ថា សំណង់លំនៅស្ថាននៅតែជាតម្រូ​វ​ការ​យ៉ាងខ្ពស់​ទៅ​ថ្ងៃ​អ​នាគ​​ត ដូច្នេះសមាគមក៏ត្រូវតែបន្ត​ការ​ខិត​ខំ​ទៅមុខយូរអង្វែង និងបន្តព​ង្រីក​ស​ក្តានុព​ល​រ​ប​ស់ខ្លួន ឈរលើចក្ខុវិស័យនិងទិស​ដៅ​វែ​ងឆ្ងា​យ ក្នុងការចូលរួមជា​មួ​យរាជ​រដ្ឋា​ភិ​បាល​ក​ម្ពុជា។ សមាគមមានទស្សន​វិ​ស័​យមួ​យ​ទៀត គឺលើកកម្ពស់ស្ត​ង់ដារវិស័​យអច​ល​នទ្រព្យ នៅកម្ពុ​ជាឲ្យកាន់តែ​ខ្ពស់​ដោ​យមិន​មែន​ផ្តោ​តសំ​ខាន់ លើតែសំ​ណង់លំ​នៅ​ស្ថា​នឬបុរីប៉ុ​ណ្ណោះ​ទេ តែក៏ផ្តោ​តលើអគា​រខុ​នដូ មជ្ឈមណ្ឌល​ពា​ណិជ្ជ​ក​ម្ម អគារទំនើបខ្ព​ស់​ៗជា​សំខាន់ ព្រោះថា​អគា​រខ្ពស់ៗទាំង​នោះ គឺជាប៉ូលដ៏សំខាន់នៃទំនាក់​ទំ​នង​សេដ្ឋ​កិច្ច​ពា​ណិជ្ជ​ក​ម្ម​កម្ពុជា ជាមួយ​ពាណិ​ជ្ជកម្ម​អន្ត​រជាតិ និងដើ​រតួ​នាទីយ៉ា​ង​សំខាន់ ក្នុងការធ្វើសេវាពាណិជ្ជកម្ម​អ​ន្តរ​ជា​តិ ព្រមទាំងចូលរួមចំ​ណែ​កលើក​ស្ទួយ​កំណើ​នសេ​ដ្ឋកិ​ច្ចជា​តិផងដែរ។ ​ដោយឈរលើភាពរីក​ចម្រើននៃ​វិស័យ​អភិ​វឌ្ឍ​លំ​នៅស្ថា​ន​ឥតឈ​ប់ឈរ ដែលជាផ្នែ​កមួ​យនៃ​ឆ្អឹង​ខ្នង​សេ​ដ្ឋកិ​ច្ច​ជាតិនោះ​ សមាគមបានរួមចំ​ណែ​កអភិ​វ​ឌ្ឍ​វិស័យអ​ចលន​ទ្រ​ព្យ មិនថានៅរាជធានី​ភ្នំ​ពេ​ញទេ​ សូម្បីតែនៅតាមបណ្តាខេត្តផ​ង​ដែ​រ ដោយបានប្រែក្លាយ​ដី ឲ្យមាន​តម្លៃពោ​រ​ពេ​​ញ ទៅ​​ដោយ​​សំណ​ង់​​អ​គា​​​រ​​ទំ​នើប បុរីលំនៅស្ថាន មជ្ឈមណ្ឌលពាណិជ្ជក​ម្ម​ ​ អគារការិយា​ល័​យ​ ផ្សារទំនើបនិងសំណ​ង់​បែប​ទំនើ​បៗ មានបណ្តាញហេដ្ឋារ​ច​នាស​ម្ព័ន្ធ បណ្តាញផ្លូ​វ បណ្តាញទឹកនិងមាន​ប្រ​ព័ន្ធ​អគ្គិ​សនី​ លើកកម្ពស់ជីវ​ភាពរ​ស់នៅ របស់ប្រជាពលរដ្ឋបា​ន​សម​រ​ម្យ ផ្តល់ឲ្យពួក​គាត់មា​នកា​រងា​រ​ធ្វើ រួមចំ​ណែក​ជួយដ​ល់រា​ជរ​ដ្ឋា​ភិបា​ល​តា​ម​រយៈការ​បង់​ព​ន្ធ ជំរុញកំណើ​នសេ​ដ្ឋ​កិច្ច​ជាតិ និង​លើកកម្ពស់កិ​ត្តិយ​សកិ​ត្យានុ​ភាពជា​តិ​កម្ពុជា ចំពោះអន្តរជាតិផ​ងដែរ ក្រោមការ​ដឹកនាំ​រប​ស់​សម្តេចអ​គ្គម​ហាសេនា​ប​តីតេជោ ហ៊ុន សែន នាយក​រ​ដ្ឋមន្រ្តី នៃព្រះរា​ជាណាច​ក្រក​ម្ពុ​ជា​ ដែលអន្តរជា​តិ ទទួលស្គាល់​ថា​កម្ពុជា មានសន្តិភាពស្ថេរភាព​ និងការអភិវឌ្ឍលើគ្រប់​វិស័​យគួរ​ជា​ទី​មោទ​នៈ៕ដោយ៖កូឡាប