Wednesday, July 9, 2025

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ក្មេងស្រី​ម្នាក់​ដួលសន្លប់ នៅ​ធនាគារ​កាណាឌីយ៉ា​មិនមាន​ជំងឺ​កូ​រ៉ូ​ណា ដូចបណ្ដាញ​សង្គម​ផ្សព្វផ្សាយ​នោះទេ​

​ភ្នំពេញ​៖បណ្ដាញសារព័ត៌មាន​បាន​ផ្សព្វផ្សាយ​ថា មាន​មនុស្ស​ស្រី​ម្នា​ក់បាន​ដួល​ស្លាប់​មួយទៀត​ហើយ ដោយសារ​ជំងឺ​កូ​រ៉ូ​ណា កូ​វីដ​19 នៅ​ធនាគារ​កាណាឌីយ៉ា​រាជធានី​ភ្នំពេញ នៅ​ថ្ងៃទី 5 មីនាឆ្នាំ ២០២០​។ ប៉ុន្តែ​ទោះជា​យ៉ាងណា​ករណីនេះ​ត្រូវបាន​អ្នកនាំពាក្យ​រដ្ឋ បាល​រាជធានី​ភ្នំពេញ បញ្ជាក់ថា​ករណី​ប្អូន​ស្ត្រី​ម្នាក់នេះ​មិនបាន​ស្លាប់​នោះទេ​គឺ​បាន​រងរបួស​បញ្ជូន ទៅ​ព្យាបាល​នៅ​មន្ទីរពេទ្យ កាល់ម៉ែត ហើយក៏​មិនមាន​ករណី​ជំងឺ​កូ​រ៉ូ​ណា​នោះដែរ​។

​ប្អូនស្រី សំ សុវណ្ណ​ចរិយា ជា​បុគ្គលិក​បម្រើ​ការងារ​នៅ​ធនាគារ​កាណាឌីយ៉ា បាន​ដួលសន្លប់​នៅក្នុង​បន្ទប់ទឹក​នៃ​អគារ​កាណាឌីយ៉ា នៅ​ព្រឹក​ថ្ងៃទី ៥ ខែ មីនា ឆ្នាំ ២០២០ នេះ មិន​ស្លាប់​ទេ ពេល​ពេលនេះ​ប្អូនស្រី​កំពុង​សម្រាក​ព្យាបាល​នៅ​មន្ទីរពេទ្យ​កាល់ម៉ែត ។

​លោក មាស ម៉េ​ត​ភក្តី អ្នកនាំពាក្យ​សាលា​រាជធានី​ភ្នំពេញ បានអោយដឹងថា ប្អូនស្រី សំ សុវណ្ណ​ចរិយា មាន​ជម្ងឺ​ខ្យល់គរ មិនមាន​វី​រ៉ុ​ស​កូ​រ៉ូ​ណា Covid-19 និង មិន​ស្លាប់ ដូច​ការផ្សាយ​របស់ ហ្វេ​ស​ប៊ុ​ក និង ព័ត៌មាន​មួយចំនួន​នោះទេ ៕​ដោយ​៖​កូ​ឡាប​

×