Wednesday, July 9, 2025

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ត្រឹម​មួយថ្ងៃ មាន​អ្នកស្លាប់​ដោយ​វីរុស​កូ​រ៉ូ​ណា​នៅ​អ៊ីតាលី​ចំនួន ៤១​នាក់​

​ប្រទេស​អ៊ីតាលី កាលពី​ថ្ងៃ​ព្រហស្បតិ៍ បានប្រកាសថា​មាន​អ្នកស្លាប់​ដោយសារ​វីរុស​កូ​រ៉ូ​ណា​ចំនួន ៤១​នាក់​ទៀត ដែល​វា​គឺជា​ការស្លាប់​ដ៏​ច្រើន​បំផុត​ក្នុង​រយៈពេល​ត្រឹមតែ​មួយថ្ងៃ ហើយ​តួលេខ​នៃ​អ្នកស្លាប់​សរុប​បាន​កើន​ដល់​ចំនួន ១៤៨​នាក់​។​

​ការស្លាប់​ដ៏​ច្រើន​នេះ បានធ្វើ​ឲ្យ​អ៊ីតាលី​ក្លាយជា​ប្រទេស​ទី ២​ដែលមាន​អ្នកស្លាប់​ដោយសារ​វីរុស​កូ​រ៉ូ​ណា​ច្រើន​បំផុត បន្ទាប់ពី​ប្រទេស​ចិន​។​

​ចំណែក​ករណី​ឆ្លង​ក៏​កើនឡើង​ខ្លាំង ដោយមាន​ករណី​ឆ្លង​ថ្មី​ចំនួន ៧៦៩​នាក់ បណ្តាល​ឲ្យ​មានការ​ឆ្លង​សរុប​ចំនួន ៣.៨៥៨​ករណី​ក្នុង​រយៈពេល ២​សប្តាហ៍​ចុងក្រោយ​នេះ​។​

​សាលា និង​សកល​វិទ្យាល័យ​ទាំងអស់​ក្នុងប្រទេស​នេះ ត្រូវបាន​បិទ​រហូតដល់​ថ្ងៃទី ១៥ ខែមីនា បណ្តាល​ឲ្យ​សិស្ស​ចំនួន ៨,៥​លាន​នាក់​ត្រូវ​ស្នាក់​នៅផ្ទះ​។​

​ការប្រកួត​បាល់ទាត់ និង​ព្រឹត្តិការណ៍​កីឡា​ផ្សេងៗ​ទៀត​នឹងត្រូវ​ប្រកួត​ដោយ​គ្មាន​អ្នកគាំទ្រ​ចូល​មើល​រយៈពេល ១​ខែ ខណៈដែល​ភូមិ​ចំនួន ១១ ដែលមាន​ប្រជាជន ៥០.០០០​នាក់ ត្រូវដាក់​អោយនៅ​ដោយឡែក​ពី​គេ​។​

​នៅ​ថ្ងៃ​ម្សិលមិញ​នេះ រដ្ឋាភិបាល​អ៊ីតាលី បានប្រកាស​បញ្ចេញ​ថវិការ ៨.៤​ពាន់​លាន​ដុល្លា​ដើម្បី​សង្គ្រោះ​សេដ្ឋកិច្ច ដែល​រង​ការប៉ះពាល់​ដោយ​វីរុស​៕

​អត្ថបទ​ប្រែ​សម្រួល​ដោយ​៖ សុ​ភ័​ក្រ​
​ប្រភព​៖ Channelnewsasia​

×