ទីភ្នាក់ងារសារព័តមានរដ្ឋកូរ៉េខាងជើង KCNA បានហៅការហ្វឹកហ្វឺន នៅលើសមុទ្រប៉ុន្មានថ្ងៃទៀត រវាងអាមេរិកជាមួយកូរ៉េខាងត្បូងថា “ជាសមយុទ្ធឈ្លានពានកូរ៉េខាងជើង” ទន្ទឹមនោះក៏បានគំរាមថា នឹងធ្វើការកំទេចប្រសិនបើព្រឹត្តិការណ៍នេះត្រូវបានពួកគេអនុវត្តតាមផែនការព្រៀងទុកនោះ ។
គិតត្រឹមល្ងាចថ្ងៃ៦ ខែតុលា នាវាផ្ទុកយន្តហោះ USS Ronald Reagan ដែលមានយន្តហោះជិត៨០គ្រឿង សុំចតនៅពីលើកំពុងធ្វើដំណើរពីសមុទ្រចិនខាងត្បូងទៅកាន់តំបន់សមុទ្រកូរ៉េខាងជើង ។ មុននេះ នាវាផ្ទុកយន្តហោះនោះបានសុំចតនៅក្រុងហុងកុង ។
សម្ព័ន្ធមិត្តទាំង២ អាមេរិក-កូរ៉េខាងត្បូង និងធ្វើសមយុទ្ធសម្រាប់ការរកឃើញឃ្លាំមើលនិងរាំងស្កាត់កាំជ្រួចអន្តរទ្វីប ។ ទន្ទឹមនោះក៏មានការហ្វឹកហ្វឺនបច្ចេកទេសប្រយុទ្ធជាមួយនាវាមុជទឹក ។ តាមមន្ត្រី Anton Morozov ម្នាក់ដែលមិនបញ្ចេញឈ្មោះ បានប្រាប់ទីភ្នាក់ងារសារព័តមានកូរ៉េខាងត្បូង younhap ថា សមយុទ្ធនេះ ត្រូវបានរៀបចំអំឡុងថ្ងៃទី២០ ខែតុលា ។
ក្នុងបរិបទមួយទៀត នោះមន្ត្រីអង្គការនីតិបញ្ញតិរុស្ស៊ីម្នាក់ដែលទើបធ្វើទស្សនកិច្ចក្នុងកូរ៉េខាងជើងក្នុងសប្តាហ៍នេះបាននិយាយថា ៖ ភាគីក្រុងព្យុងយ៉ាងបានប្រកាសឲ្យដឹងពីការត្រៀមបំរុងបាញ់បង្ហោះកាំជ្រួចរយៈចម្ងាយឆ្ងាយមួយ ។ ពួកគេនៅបានប្រាប់យើងខ្ញុំថា តាមការគណនាកាំជ្រួចនេះអាចបោះពួយទៅដល់ឆ្នេរសមុទ្រប៉ែកខាងលិចនៃប្រទេសអាមេរិក ៕