Sunday, December 22, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

សត្វ​ឆ្កែ​១​ក្បាល​ត្រូវ​ជាប់គាំង​ក្នុង​ដើមឈើ និង​ងាប់​ក្រៀម​ក្នុងស្ថានភាព​តតាំង​ជីវិត​គួរ​ឲ្យ​អាសូរ​ជាង ២០ ឆ្នាំ ដោយសារ​រត់​ដេញតាម​…

​សត្វ​ឆ្កែ​១​ក្បាល​ត្រូវបាន​គេ​ជឿថា បាន​រត់​ដេញតាម​សត្វ​ម្យ៉ាង​មាន​ឈ្មោះថា raccoon ដែល​បាន​រត់​ចូលក្នុង​ឈើ​ប្រហោង​មួយ បណ្តាល​ឲ្យ​ជាប់គាំង​នៅក្នុង​នោះ ដាច់​ចំណីអាហារ ងាប់​យ៉ាង​វេទនា ។ ដែល​ហេតុការណ៍​នេះផងដែរ ក៏​ត្រូវបាន​គេ​ជឿថា បាន​កើតឡើង​នៅក្នុង​ឆ្នាំ ១៩៦០ នៅ Geogia ។

២០ ឆ្នាំ ក្រោយមក ក្នុង​ឆ្នាំ​១៩៨០ ពួក​អ្នក​កាប់​ឈើ​បាន​កាប់​ដើមឈើ​នោះ និង​ស្លុតរន្ធត់​ជាខ្លាំង នៅពេល​ប្រទះឃើញ​សាកសព​ឆ្កែ​១​ក្បាល ដែល​ងាប់​ក្នុងស្ថានភាព​ប្រឹង​តស៊ូ​រើបម្រះ​ចេញ​ក្រៅ ។​

​ពួក​អ្នក​កាប់​ឈើ បន្ទាប់មក បាន​នាំយក​ដើមឈើ​ដែលមាន​សាកសព​ឆ្កែ​នោះ ទៅ​បរិច្ចាគ​ឲ្យ​សារមន្ទីរ Southern Forest World ស្ថិតនៅ Waycross, Georgia ដើម្បី​តម្កល់​ទុកជា​ប្រវត្តិសាស្ត្រ ។​

​គេ​បាន​ពន្យល់ថា​៖ «​ឥទ្ធិពល​បំពង់ផ្សែង​បានកើត​ឡើង នៅក្នុង​ដើមឈើ​នោះ ដែលជា​លទ្ធផល​ធ្វើ​ឲ្យ​កំសួល​ខ្យល់​បុក​ឡើង​ទៅលើ ។ ករណីនេះ​បណ្តាល​ឲ្យ​ក្លិន​នៃ​សត្វ​ងាប់ ត្រូវបាន​ចាក​ផុត​ឆ្ងាយ ដែល​ពុំនោះសោត នឹង​ទាក់ទាញ​ពពួកសត្វ​ល្អិត និង​សត្វ​ដទៃទៀត មក​ញុំ​ញី​ខ្ទេចខ្ទី​ជាពុំខាន ។ ឈើ​ប្រហោង​នោះ ក៏បាន​ផ្តល់នូវ​លក្ខ​ណ្ឌ​ស្ងួត និង​អាស៊ីត​តា​និក​នៃ​ដើមឈើ Oak ជួយ​ឲ្យ​ស្បែក​របស់​សត្វ​នេះ​នៅ​ក្រៀម​ស្វិត​ល្អ​» ៕ ចន្ទី

×