Sunday, May 5, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

រដ្ឋាភិបាល ដាក់ចេញ​គោលនយោបាយ ដើម្បី​ឆ្លើយតប​នឹង​ការដក EBA និង​ការដោះស្រាយ​បញ្ហា​ប្រឈម COVID19

spot_img

​ភ្នំពេញ​៖ សម្ដេច​ក្រឡ​ហោម ស ខេង បាន​ថ្លែងថា ​រាជរដ្ឋាភិបាល បានដាក់​ចេញ​នូវ​ផែនការ ក៏ដូចជា​គោលនយោបាយ ដើម្បី​ឆ្លើយតប​នឹង​ការដក​ផ្នែក​ខ្លះ​នៃ​ប្រព័ន្ធ​អនុគ្រោះ​ពន្ធ​EBA និង​ការដោះស្រាយ​បញ្ហា​ប្រឈម ដែល​បានកើត​ចេញពី​ការរីករាយ​ដាល​នៃ​ជំងឺ​រលាក​សួត​ប្រភេទ​ថ្មី ឬ​COVID19 ធ្វើឱ្យប៉ះពាល់​ដល់​ដំណើការ​ផលិតកម្ម​រប​ស់រោង​ចក្រ​។​

​សម្ដេច​ក្រឡ​ហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រី​ក្រសួងមហាផ្ទៃ បាន​ថ្លែង​ដូច្នេះ ​នៅ​​រសៀល​​ថ្ងៃទី​៩ ខែមីនា ឆ្នាំ​២០២០​នេះ ក្នុង​អនុញ្ញាត ឱ្យ​ប្រតិភូ​សភា​សម្ព័ន្ធ​សហជីព​ជាតិ​កម្ពុជា (NACC) ដឹកនាំ​ដោយ​លោក សោម អូន ចូលជួប​សម្ដែង​ការគួរសម នៅ​ទីស្ដីការ​ក្រសួងមហាផ្ទៃ​។​

​អញ្ជើញ​មានប្រសាសន៍​នាឱកាស​នោះ សម្ដេច​ក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី បាន​ថ្លែង​កោតសរសើរ ចំពោះ​លទ្ធផល​ការងារ​របស់​សភា​សម្ព័ន្ធ​សហជីព​ជាតិ​កម្ពុជា នាពេល​កន្លងមក ដែល​បាន​រួមគ្នា​បំពេញភារកិច្ច​ការពារ​សិទ្ធិសេរីភាព​ស្របច្បាប់រ​បស់​កម្មករ​កម្មការិនី ទាំង​នៅក្នុង​វិស័យ​រោងចក្រ​កាត់ដេរ​សម្លៀកបំពាក់​ការ​បូ​ប​ស្បែកជើង ការងារ​ក្រៅ​ប្រព័ន្ធ​នានា និង​វិស័យ​ពាក់ព័ន្ធ​ផ្សេងៗ​ទៀត​។​

​សម្ដេច​ក្រឡាហោម ស ខេង ក៏បាន​មាន​ប្រសា​ន៍​អំពី​គោលនយោបាយ​របស់​រាជ​រដ្ឋាភិបាល ដែល​បាន​ដាក់ចេញ​ដើម្បី​ឆ្លើយតប​នឹង​ការដក​ផ្នែក​ខ្លះ​នៃ​ប្រព័ន្ធ​អនុគ្រោះ​ពន្ធ​EBA និង​ការដោះស្រាយ​បញ្ហា​ប្រឈម ដែល​បានកើត​ចេញពី​ការរីករាយ​ដាល​នៃ​ជំងឺ​រលាក​សួត​ប្រភេទ​ថ្មី ឬ​COVID19 ធ្វើឱ្យប៉ះពាល់​ដល់​ដំណើការ​ផលិតកម្ម​រប​ស់រោង​ចក្រ ពិសេស​នៅពេលដែល​ចិន​បាន​ផ្អាក​ការបញ្ជូន​វត្ថុធាតុដើម​ចេញទៅ​ក្រៅប្រទេស​រាប់ទាំង​កម្ពុជា​នាពេល​កន្លងមក​។​

នាឱកាស​នោះដែរ លោក សោម អូន ប្រធានសភា​សម្ព័ន្ធ​សហជីព​ជាតិ​កម្ពុជា បាន​មានប្រសាសន៍​អំពី​សកម្មភាព​នានា ដែល​បាន​បំពេញ​ក្នុង​រយៈពេល​ពេញ​មួយឆ្នាំ​២០១៩​កន្លងទៅ ក្នុងនោះ​រួមមាន​ការចូលរួម​ចរចា​ប្រាក់​ឈ្នួល​កម្មករ​ប្រចាំឆ្នាំ​ក្នុង​យន្តការ​ត្រីភាគី ការចូលរួម​ក្នុង​កិច្ចការ​សង្គម​នានា និង​ការផ្សព្វផ្សាយ​ណែនាំ​ជូន​កម្មករ​អំពី​ផលវិបាក​នៃ​ការចូលរួម​សក​មម្ម​ភាពផ្ទុយ​នឹង​ច្បាប់​ជាមួយ​សហជីព​មាន​និ​ន្ន​ការប្រឆាំង និង​ជាមួយ​អ្នកនយោបាយ ដែល​យក​កម្មករ​ធ្វើជា​ឈ្នាន់​៕ ដោយ​៖​កូ​ឡាប​

spot_img
×