Saturday, May 4, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ជប៉ុន​ផ្តល់​ជំនួយឥតសំណង​ជាង​ ២០ ​លាន​ដុល្លារ លើ​ការអភិវឌ្ឍន៍​វិស័យ​ទឹកស្អាត​នៅ​ភ្នំពេញ​

spot_img

​ភ្នំពេញ​៖ យោងតាម​សំណើ​របស់​ភាគី​កម្ពុជា ស្នើសុំ​ជា​ហិរញ្ញប្បទាន​ក្នុង​ទឹកប្រាក់​ប្រមាណ​ជាង​២០​លាន​ដុល្លារ​នោះ ឥឡូវ​សំណើ​នេះ​រាជរដ្ឋាភិបាល​ជប៉ុន បានសម្រេច​ផ្តល់​ជា​ជំនួយឥតសំណង​វិញ ដើម្បី​ជួយ​អភិវឌ្ឍន៍​វិស័យ​ទឹកស្អាត​រាជធានី​ភ្នំពេញ ​ខណៈ​រាជធានី ត្រូវបាន​ពង្រីក​វិសាលភាព​ផ្ទៃដី​រដ្ឋបាល​កាន់តែ​ធំ​ឡើង​។​

​នៅ​ព្រឹក​ថ្ងៃ​អង្គារ​ទី​១០ ខែមីនា ឆ្នាំ​២០២០ លោក​កិត្តិ​សេដ្ឋា​បណ្ឌិត​ចម ប្រសិទ្ធ ទេស​រដ្ឋ​ម​ន្រី្ត រដ្ឋមន្ត្រីក្រសួង​ឧស្សាហកម្ម​និង​សិប្បកម្ម​បានទទួល​ជួបពិភាក្សា​ការងារ​ជាមួយ​លោក MIKAMI Masahiro ឯកអគ្គរាជទូត​ជប៉ុន​ប្រចាំ​កម្ពុជា នៅ​ទីស្តីការក្រសួង ក្នុង​គោល​​បំណង​នៃ​ជំនួប​ពិភាក្សា ដៃគូ​សន្ទនា បាន​ផ្តោត​ការយកចិត្តទុកដាក់​ទៅលើ​ការអភិវឌ្ឍន៍​វិស័យ​ទឹកស្អាត​នៅ​កម្ពុជា​។​

ដែល​ក្នុងឱកាស​នោះ លោក MIKAMI Masahiro ឯកអគ្គរាជទូត​ជប៉ុន​ប្រចាំ​កម្ពុជា បាន​ជម្រាប​ជូនដំណឹង​ដ៏​ល្អ​ថា​៖ គម្រោង​ពង្រីក​

​សមត្ថភាព​ប្រព័ន្ធ​ផ្គត់ផ្គង់​ទឹកស្អាត ភូមិ​ព្រែក ក្រុងភ្នំពេញ ដែល​ភាគី​កម្ពុជា ស្នើសុំ​ជា​ហិរញ្ញប្បទាន​ក្នុង​ទឹកប្រាក់​ប្រមាណ​ជាង​២០​លាន​​ដុល្លារ​សហរដ្ឋអាមេរិក​នោះ ឥឡូវ​សំណើ​នេះ​រាជរដ្ឋាភិបាល​ជប៉ុន បានសម្រេច​ផ្តល់​ជា​ជំនួយឥតសំណង​វិញ ដើម្បី​ជួយ​អភិវឌ្ឍន៍​វិស័យ​ ​ទឹកស្អាត​រាជធានី​ភ្នំពេញ ដែល​កំពុង​រីកលូតលាស់ ជាពិសេស ស្រប​ពេលដែល​រាជធានី ​ត្រូវបាន​ពង្រីក​វិសាលភាព​ផ្ទៃដី​រដ្ឋបាល​កាន់តែ​ធំ​ឡើង ។

​ក្នុងនោះ លោក​ឯកអគ្គរាជទូត​ជប៉ុន ក៏បាន​បង្ហាញ​នូវ​ការចាប់អារម្មណ៍​ការអភិវឌ្ឍន៍​វិស័យ​ទឹកស្អាត តាម​ទីប្រជុំជន និង​តំបន់​ជនបទ​​ស្របតាម​ទស្សនវិស័យ របស់​ក្រសួង​ឧស្សាហកម្ម និង​សិប្បកម្ម​ផងដែរ ។​

​លោក​ទេសរដ្ឋមន្ត្រី ចម ប្រសិទ្ធ បាន​ថ្លែងថា រាជរដ្ឋាភិបាល​និង​ប្រជាជន​ជប៉ុន ដែល​តាំងពីដើម​រៀងមក បាន​ផ្តល់ជំនួយ​ចូលរួម​ចំណ​ក​យ៉ាងសំខាន់ ក្នុង​ដំណើរការ​អភិវឌ្ឍន៍​សេដ្ឋកិច្ច សង្គម​នៅ​កម្ពុជា ។ ដោយឡែក​លើ​វិស័យ​ទឹកស្អាត​ប្រទេស​ជប៉ុន​បាន​ដើរតួ​យ៉ាងសំខាន់ ដែល​ធ្វើ​ឲ្យ​ប្រជាពលរដ្ឋ​កម្ពុជា ដែល​ទទួលបាន​ទឹកស្អាត​ប្រើប្រាស់​តែង​នឹកឃើញ​ដល់​មិត្ត​ជប៉ុន ជាពិសេស​នៅ​រាជធានី​ភ្នំពេញ និង​នៅតាម​បណ្តា​ខេត្ត​ធំៗ សំខាន់ៗ​ជាច្រើន ដូចជា​៖​ខេត្តសៀមរាប បាត់ដំបង កំពង់ធំ ពោធិ៍សាត់ ​កំពង់ចាម កណ្តាល ជាដើម​។ លោក​ទេសរដ្ឋមន្ត្រី បាន​បញ្ជាក់ថា​៖ កម្ពុជា​ពិតជា​នៅ​ត្រូវការ​ការអភិវឌ្ឍន៍​វិស័យ​ទឹកស្អាត​នេះ បន្ថែមទៀត ​និង​រីករាយ​ក្នុង​ការទទួល​ជំនួយឥតសំណង ជំនួយ​ហិរញ្ញប្បទាន និង​ការវិនិយោគ​ទ្រង់ទ្រាយ​ធំ ​ដើម្បី​ផលិត​លក់ដុំ​បន្ត​ដល់​អាជីវករ​លក់រាយ ។ ពីព្រោះ​ទស្សនវិស័យ​របស់​ក្រសួង បានគិត​គូរ​មិន​ត្រឹម​តំបន់​រាជធានី​ភ្នំពេញ​ ​ដែល​កំពុង​រីក​ដែនដី​រដ្ឋបាល​របស់​ខ្លូន និង​តំបន់​ទីប្រជុំជន​ប៉ុណ្ណោះ​ទេ តែ​យើង​ក៏ត្រូវ​គិតដល់​ការអភិវឌ្ឍ​វិស័យ​ទឹកស្អាត​ដល់ទី​ជនបទតាម​គ្រប់​លទ្ធភាព ដើម្បី​សម្រេចបាន​នូវ​គោលនយោបាយ ស្តីពី​ទឹកស្អាត​របស់​រាជរដ្ឋាភិបាល​ផង និង​គោលដៅ​អភិវឌ្ឍ​​ប្រកបដោយ​នរ​ន្ត​រ​ភាព​របស់​អង្គការសហប្រជាជាតិ ដែល​កំណត់​យក​ឆ្នាំ​២០៣០ ប្រជាពលរដ្ឋ​សាកល​នឹង​ទទួល​បាន​ទឹកស្អាត​ប្រើប្រាស់​គ្រប់គ្នា ។​

​ក្នុងជំនួប​នោះ ភាគី​ទាំងពីរ​ក៏បាន ពិភាក្សាគ្នា​អំពី​ជំនួយ​អភិវឌ្ឍន៍​វិស័យ​ទឹកស្អាត នៅ​ខេត្តស្វាយរៀង​ផងដែរ៕​ ដោយ​៖​កូ​ឡាប​

spot_img
×