Friday, March 14, 2025

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

បង្វែរ​ថ្លៃ​សេវា​ប្រមូល​សំរាម ពី​ក្រុមហ៊ុន​ស៊ីន​ទ្រី មក​ជូន​រដ្ឋាករ​ស្វយ័ត​គ្រប់គ្រង​សំរាម រាជធានី​ភ្នំពេញ​

​ភ្នំពេញ ​៖ ​រដ្ឋបាល​រាជធានី​ភ្នំពេញ បានចេញ​សេចក្ដីជូនដំណឹង ស្ដីពី​ការ​បង្វែរ​ថ្លៃ​សេវា​ប្រមូល​សំរាម និង​សំណល់​រឹង នៅ​រាជធានី​ភ្នំពេញ ពី​ក្រុមហ៊ុន​ស៊ីន​ទ្រី (​ខេ​ម​បូ​ឌា​) មក​ជូន​រដ្ឋាករ​ស្វយ័ត​គ្រប់គ្រង​សំរាម និង​សំណល់​រឹង​រាជធានី​ភ្នំពេញ វិញ​។​

​រដ្ឋបាល​រាជធានី​ភ្នំពេញ នៅ​ថ្ងៃទី​១០ ខែមីនា ឆ្នាំ​២០២០​នេះ បានចេញ​សេចក្ដីជូនដំណឹង​ដល់​ក្រសួង ស្ថាប័ន អង្គភាព​រដ្ឋ និង​វិស័យ​ឯកជន អំពី​ការ​បង្វែរ​ថ្លៃ​សេវា​ប្រមូល​សំរាម និង​សំណល់​រឹង នៅ​រាជធានី​ភ្នំពេញ ពី​ក្រុមហ៊ុន​ស៉ិ​ន​ទ្រី មក​ជូន​រដ្ឋាករ​ស្វយ័ត​គ្រប់គ្រង​សំរាម និង​សំណង់​រឹង​រាជធានី​ភ្នំពេញ​វិញ​។​

​តាម​សេចក្ដីជូនដំណឹង រដ្ឋបាល​រាជធានី​ភ្នំពេញ បាន​បញ្ជាក់ថា ដើម្បី​គ្រប់គ្រង​រាល់​ចំណូល ចំណាយ ស្របតាម​នីតិវិធី​ហិរញ្ញវត្ថុ សូម​គ្រប់​ក្រសួង ស្ថាប័ន អង្គភាព​រដ្ឋ និង​វិស័យ​ឯកជន​ទាំងអស់ ដែល​ធ្លាប់បាន​ទូទាត់​ថ្លៃ​សេវា​ប្រមូល​សំរាម និង​សំណល់​រឹង តាមរយៈ​ការបោះ​ផ្សាយ​អាណត្តិ ឬ​បង្វែរ​ត្រង់​ជូន​ក្រុមហ៊ុន ស៉ិ​ន​ទ្រី សូមមេត្តា​រៀប​ចំ​​បោះផ្សាយ​អាណត្តិ ឬ​បង្វែរ​ត្រង់​មក​ជូន រដ្ឋាករ​ស្វយ័ត​គ្រប់គ្រង​សំរាម និង​សំណល់​រឹង រាជធានី​ភ្នំពេញ​ ៕
​ដោយ​៖​កូ​ឡាប​