Friday, March 14, 2025

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

រក​ឃើញ​ពោះវៀ​ន​ជ្រូក​ប្រឡា​ក់អំបិលសម្រាប់ធ្វើសាច់ក្រ​ក​ ចំនួន ៦ កុងតឺន័រ របស់ក្រុមហ៊ុន​ T.B.L.A EX-IM នៅទីលានកំពង់​ផែ​ស្វយ័ត​ក្រុង​ព្រះសី​ហ​នុ​

ខេត្តព្រះសីហនុ ៖ មន្ត្រីនៃអគ្គនាយកដ្ឋានកាំ​កុ​ង​ត្រូល និងអគ្គនាយកដ្ឋានគយ​ ​និងរដ្ឋាក​រ​កម្ពុ​ជា បានសហការគ្នាត្រួតពិ​និ​ត្យទំនិ​ញ​នាំ​ចូល ៦ កុងតឺន័រ នៅកំពង់ផែស្វយ័​ត​។

នៅថ្ងៃទី១០ ខែមីនា ឆ្នាំ២០២០​ បន្ទាប់ពីទទួលបានកា​រ​ស្នើសុំ​កិច្ចស​ហកា​រពី​សាខា​គយ និងរដ្ឋាករកម្ពុ​ជា ខេត្តព្រះសីហនុ,​ ​សាខាកាំកុងត្រូលខេ​ត្ត​ព្រះសី​ហនុ បានចូលរួមសហការត្រួ​ត​ពិនិ​ត្យ​ទំនិញ ពោះវៀនជ្រូកប្រឡាក់​អំ​បិលស​ម្រាប់​ធ្វើ​សាច់​ក្រ​ក​ នាំចូលពីប្រទេ​ស​ចិ​ន ចំនួន ៦ កុងតឺន័រ របស់ក្រុមហ៊ុន T.B.L.A EX-IM Co.,LTD នៅទីលានកំព​ង់​ផែស្វយ័​ត​ក្រុងព្រះ​សី​ហ​នុ​។

សូមបញ្ជាក់ផងដែរថា កិច្ចសហកា​រត្រួ​តពិនិ​ត្យ​ទំនិ​ញ​នាំ​ចូ​លនេះ គឺអនុវត្តតាម ប្រកាសអន្តរក្រសួ​ង​លេ​ខ ៥៧៤ សហវ.បក ចុះថ្ងៃទី២៥ ខែមិថុនា ​ឆ្នាំ​២០​១៩ ស្តីពីកិច្ចសហការរវា​ង​អគ្គ​នាយក​ដ្ឋា​ន​គ​យ និងរដ្ឋាករកម្ពុជា និងអគ្គនាយកដ្ឋាន​កាំ​កុ​ង​ត្រូ​ល និងប្រកាស​លេ​ខ ២៦៣ ព.ណ អ.តពទ.ប្រក ចុះថ្ងៃទី១៦ ខែកញ្ញា ឆ្នាំ២០១៩ ស្តីពីការកំណត់នីតិវិធី​នៃ​ការ​នាំចូ​ល​ម្ហូ​បអា​ហា​រ​ ​របស់ក្រសួងពាណិ​ជ្ជ​ក​ម្ម៕ ដោយ៖កូឡាប