Friday, September 19, 2025

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ជប៉ុនថានឹ​ង​រៀ​បចំ​ព្រឹ​ត្តិការ​ណ៍​អូឡាំ​ពិ​ច ដូចកា​រគ្រោ​ង​ទុក ទោះបីមានការផ្ទុះវី​​រុស

អ្នកនាំពាក្យរដ្ឋាភិបាលជប៉ុ​ន​ លោក Yoshihide Suga បានថ្លែងនៅថ្ងៃព្រ​ហ​ស្ប​តិ៍នេះ​ថាមានមិនការផ្លាស់ប្តូរឡើ​​យលើគ​ម្រោ​ងរៀបចំព្រឹត្តិការណ៍អូ​​ឡាំពិច ដែលនឹងប្រព្រឹត្តិទៅនៅក្នុង​ខែ​កក្ក​ដាខា​ង​មុន។

លោកក៏បានបញ្ជាក់ទៀ​ត​ថា មិនមានការចាំបាច់ក្នុងការប្រកា​​សអា​ស​ន្នឡើ​យ ក្នុងប្រ​ទេស​ជប៉ុន ដោយសារការផ្ទុះវី​​រុស​កូ​រ៉ូណា។

លោកថ្លែងក្នុងសន្និសីទ​ថា ក្រុមអ្នកជំនាញបាននិយាយ​​កាល​ពីដើ​មសប្តា​ហ៍នេះថា មិនមានការផ្ទុះវីរុសខ្លាំងឡើយ​នៅ​ក្នុ​ងប្រ​ទេ​សជប៉ុន ដូច្នេះវាមិនចាំបាច់​​ប្រកា​សគ្រោះ​អាសន្ន​ឡើយ ប៉ុន្តែជប៉ុននៅតែរក្សាការប្រុ​ង​ប្រ​យ័ត្ន ខណៈដែលវីរុសកំពុងប​​ន្តរី​ក​រា​លដាល។

បច្ចុប្បន្ន ជប៉ុនមានការឆ្លងវី​​រុសកូ​រ៉ូ​ណា​ចំនួន ៦៣៩ករណី ដែលភាគច្រើនជាអ្នកដំណើ​រ​មក​ពីនា​វាទេ​ស​ចរណ៍ Diamond Princess ខណៈអ្នកស្លាប់មាន ១​៥​នាក់​ប៉ុណ្ណោះ៕

អត្ថបទប្រែសម្រួលដោយ៖ សុភ័ក្រ
ប្រភព៖ Channelnewsasia

×