Sunday, July 13, 2025

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

លោក ពេជ្រ ស្រស់ ស្នើសមត្ថកិច្ចបើកវាំង​​ន​ន​ខ្មៅ ​ឲ្យបានដើម្បីពង្រឹងការអនុវ​​ត្តច្បាប់ ករណីនារីម្នាក់ លោត​ពី​លើ​ខុ​​​​នដូ​

ភ្នំពេញ៖ លោក ពេជ្រ ស្រស់ ប្រធានគណបក្សយុវជនកម្ពុជា បានសរសេរសារលើហ្វេសប៊ុក នៅថ្ងៃទី១២ខែមីនានេះថា ករណីនារីម្នាក់ លោត​ពី​លើ​ខុ​​នដូស្លាប់ ​ដោយ​មា​ន​តម្រុ​យភ្ជា​​​ប់​​ពា​ក់ព័ន្ធ ​ជាមួ​យនឹងឧកញ៉ាម្នាក់នោះ​​​ គឺសមត្ថកិច្ចគួររូតវាំង​ន​ន​ខ្មៅ​ឲ្យបាន
ដើម្បីពង្រឹងការអនុវ​​ត្តច្បាប់​កម្ពុ​ជា សម្តីមនុស្សមុនស្លាប់ គឺជា​ស​ម្តី​ ដ៏មាន​ឥទ្ធិពលខ្លាំងណាស់។

លោកបានថ្លែងថា ដូច្នេះ​ខ្ញុំស្នើសុំ​សម​​ត្ថ​កិ​ច្ចស្រាវ​ជ្រាវស្វែ​ង​រកមូល​ហេតុ ដែលឈានដល់មាន​នា​រីម្នា​ក់លោតពីលើខុនដូ​ស្លាប់ឲ្យបា​នច្បាស់​លា​ស់ ដើម្បីបំបា​ត់​ចម្ង​ល់​មហាជន និងវែកមុខអ្ន​ក​ធ្វើឲ្យនា​រីស្លា​ប់នោះ មកទទួ​លទោ​ស​តាមច្បាប់កម្ពុជា។ ​

តើនរណាជាអ្នកនៅពីក្រោយ ​នៃការស្លាប់ស្រ្តី ឈ្មោះ ឃុន ស្រីស្រស់ និង កូន អាយុ៧ខែ ដែ​លនាំឲ្យ មហាជនចាប់អារ​ម្មណ៍ជាខ្លាំង?
នារីរងគ្រោះឈ្មោះ ឃុន ស្រីស្រស់ អាយុ២៥ឆ្នាំ ស្នាក់នៅបន្ទប់លេខ៤០៣ ចំណុចខុនដូលេខ៨៧ ផ្លូវលេខ៩៩ ភូមិ៧ សង្កាត់បឹងត្របែក ខណ្ឌចំការមន បាន​បង្ហោះ​វីដេអូ​ ជេរ​ ឧកញ៉ា​ លាង​ ឃុន​ តាម​ហ្វេសប៊ុក​ Sri Nika មុនពេល​លោត​សម្លាប់ខ្លួន​៕ដោយ៖កូឡាប

×