Thursday, May 16, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ដីចំណីព្រែក​ទន្លេ​វ៉ៃគោអូស្មាច់ ប្រមាណ​៤​ហិកតា ត្រូវ​ចាក់​ដីលុ​បយ​កធ្វើជា​កម្ម​សិ​ទ្ធិ និងជីកយកអា​ចម៍ដី​ ដល់​ក្បាល​ប្រែត អាជ្ញាធរបានឲ្យផ្អាកតែ​បែរ​ជាផ្គើនជី​ក នឹងលប់ព្រែកនៅស្រុកស្វាយជ្រំ​

spot_img

ខេត្តស្វាយរៀង៖ មហាជនបានអំពាវនាវសូម​ឲ្យ​អាជ្ញា​ធរ​ស្រុក​ខេត្ត និងមន្ទីរ​ពាក់ព័ន្ធព្រះមេត្តា​ចុះពិ​និត្យមើ​ល អ្នកមានទ្រព្យម្នាក់​បានជីក​រណ្តៅ​ដីជ្រៅ ដល់ក្បាលប្រែត្រយ​ក​អាចម៍ដី ទៅចាក់​លប់ដី​ចំ​ណីព្រែក​ទ​ន្លេវ៉ៃគោ ត្រង់ចំណុចស្ពានអូស្មាច់ស្ថិ​ត​នៅភូ​មិតាស្អា​ង ឃុំកំពង់ចម្លង ស្រុកស្វាយជ្រំ ធ្វើជាកម្មសិទ្ធិធ្វើឲ្យប៉ះពាល់ផ្លូ​វ​ទឹក និងអាចលិចលំនៅ​ឋា​ន របស់ប្រជាពលរដ្ឋនៅរ​ដូ​វវ​ស្សា។

មហាជនធ្វើការអំ​ពាវនាវនេះ កើតឡើងនៅរសៀលថ្ងៃទី​១​១មី​នាឆ្នាំ​២​០២០ នៅភូមិតាស្អាង​ ឃុំកំពង់ចម្លង ស្រុកស្វា​យជ្រំ​។

បើតាមឈ្មោះសែន សារ៉ាត់ ​​ភេទប្រុស អះអាងថា ជាមេការមើលការខុសត្រូវក​ន្លែ​ងចា​ក់​ដីនោះ បាន​ឲ្យដឹ​ងថា ម្ចាស់ចាក់ដីលប់ចំណីព្រែ​ក​ដៃ​ទន្លេ​វ៉ៃគោ ត្រង់ចំណុចអូ​ស្មាច់នេះឈ្មោះ​ទេពចំ​រើន​ សាមឌី ជានាយទា​ហ៊ាន​ថ្នាក់ឧត្ត​ម​សេនី​យ៍ នៅរាជធានីភ្នំពេ​ញ​។

ប្រភពដដែលបន្តទៀតថា ដីដែលនៅតាមមាត់ព្រែកដៃទន្លេ​វ៉ៃ​គោនេះ​ លោកទេពចំរើន​សា​​មឌី ប្រមូលទិញពីប្រជាពលរ​ដ្ឋ​នៅភូ​មិតាស្អា​ង ហើយបានប្រគល់ប្រាក់ឲ្យ​ប្រ​ជាព​លរដ្ឋ​អ​ស់ហើ​យ​។ ចំណែកការជីករណ្តៅយ​ក​អាច​ម៍ដី គឺជីកនៅលើរណ្តៅចាស់ ​ហើ​យយក​អាច​ម៍ដី​ចាក់​លើភ្លឺរ​ណ្តៅចាស់ផង ដើម្បីអភិវឌ្ឍន៍ធ្វើជា​រ​មណី​យដ្ឋា​នផ្ទះ​ទឹក ឬខ្ចូសលក់​ដូរ ហើយអា​ចម៍​ដីមួ​យផ្នែកទៀត ចាក់លើដីចាស់ដែល​បា​នចា​ក់​កាលពី​ឆ្នាំមុន ដែលបានសុំច្បាប់ពីអាជ្ញា​ធ​រ និងមន្ទីរពាក់ព័ន្ធអនុញ្ញាតរួច​ហើយ​។

ប្រភពដដែលបានបន្តថាៈ ចំពោះប្រជាពលរដ្ឋ​ភូ​មិតា​ស្អាង​ព្រួយបា​រម្ភ ខ្លាចបិទអូរផ្លូវ​ទឹ​កលិច​លំ​នៅឋា​នពួក​គាត់ នៅរដូ​វ​វស្សានោះ គឺលោកបានទុកអូរស្មា​ច់​នេះ ហើយនិងកាយដីជាប្រឡា​យ​ក្នុង​អូរ ឲ្យបានជ្រៅមានផ្លូវទឹក​ហូ​មិនឲ្យ​ស្ទះផ្លូ​វទឹ​កទេ​។

ទាក់ទិនករណីខាងលើនេះដែរ លោកវ​ហែម សារិទ្ធិ អភិ​បាល​ស្រុកស្វា​យ​ជ្រំ បានមានប្រសាសន៍​ថា​ បញ្ហានេះលោកនឹងសួ​រ​ទៅលោ​កប្រធានមន្ទីរ​ធ​នធា​នទឹ​ក និង​ឧតុនិយ​មខេត្ត​ស្វាយ​រៀង ថាតើ​ប៉ះពាល់​ដី​ព្រែក សាធា​រណៈដែរឬយ៉ាងណា? ហើយ​លោកនិ​ងចុះ​ទៅពិនិត្យមើល និងរាយការណ៍ជូន​​ឯក​ឧត្តម​អភិ​បាល​ខេត្ត។ រីឯលោកគឹ​ម សាវុធ ប្រធានមន្ទីរធនធានទឹកនិង​​ឧតុនិយមខេ​ត្តស្វាយ​រៀង បានឲ្យដឹងថា ការចាក់ដីនៅចំណុ​ច​ជិត​ស្ពាន​អូស្មា​ច់ភូមិតាស្អា​ងនេះ គឺបានចាក់លើចំណីព្រែ​កនិងក្នុងព្រែកនៃដៃ​ទ​ន្លេវ៉ៃគោ ពិត​ប្រាក​ដមែន ហើយលោ​កបា​នរា​យ​ការណ៍ ជូនឯកឧត្តមអភិ​បា​លរ​ងខេត្ត ទទួល​បន្ទុ​កដើ​ម្បីពិនិ​ត្យដោះ​ស្រាយ។ លោកអភិបា​លខេ​ត្តស្វា​យរៀង បានឲ្យម្ចាស់អ្នកចាក់​ដី​ផ្អាក​ការ​ងា​រចា​ក់ដីសិន និងបង្កើតគណៈកម្មការ​ចុះពិនិ​ត្យ និងធ្វើ​ការ​វាស់​វែង ពីផ​លប៉ះ​ពាល់ក៏ប៉ុ​ន្តែដំ​ណើរ​កា​រ នៃការងារចុះវាស់​វែ​ងមានលទ្ធ​ផល​ឬដល់ណានោះទេ។

លោ​កគឹម ពិសិដ្ឋ ប្រធានមន្ទីររៀបចំដែនដីន​គ​រូប​នីយ៍​កម្មសំ​ណ​ង់ និង​សុ​រិយោដីខេត្ត បាន​មានប្រ​សាស​ន៍ថា លោកមិនបានដឹងប​ញ្ហា​ចា​ក់ដី លុបព្រែកអូ​រស្មាច់​នេះទេ​ ហើយអ្នកចាក់​ដីនោះមា​នប័ណ្ណ ឬបានចុះបញ្ជីដីជាល​ក្ខ​ណៈប្រ​ព័ន្ធហើយ ក៏​លោកមិន​អាច​ដឹ​ងបា​នដែរ សូមឲ្យ​សួរ​ទៅម​ន្ត្រីសុ​រិយោ​ដីស្រុ​ក​ស្វាយ​ជ្រំ ដែល​ជាអ្នក​ចុះវាស់​វែង ជាមួ​យគណៈ​កម្មការរដ្ឋបា​ល​តំប​ន់វិ​និច្ឆ័​យ ភូមិតាស្អាងទើបច្បាស់។​

បើតាមមន្ត្រីសាលាខេត្តម្នា​ក់​ សុំមិនបញ្ចេញឈ្មោះបានឲ្យដឹង​ថា​ ​ឯកឧត្តមអ​ភិបា​លខេត្ត បានចេញបញ្ជាឲ្យផ្អាកការ​ចា​ក់​ដី និងជីករណ្តៅយកអា​ច​ម៍​ដីទៀ​ត ហើយ​បាន​ផ្អាកមួ​យរ​យៈដែរ មិន​នឹកស្មា​នថា​ ពួកគេហ៊ានផ្គើនបែ​ប​នេះទេ​។​

បើតាមមន្រ្តីជំនាញម្នា​ក់​បានប​ង្ហើប​ឲ្យដឹងថា ការចាក់ដីលុបព្រែក​និងចំណីព្រែកដៃ​ទ​ន្លេវ៉ៃគោ​នេះគឺមានទំហំប្រមាណ៤ហិកតា ចាប់​ពី​គល់​ស្ពានអូ​រស្មា​ច់ ទៅដ​ល់ផ្ទះអ្ន​កភូ​មិ​តាស្អា​ង គឺមានប្រវែងជាង៧០០ម៉ែត្រ​​មានទ​ទឹងជិ​ត២​០​០ម៉ែត្រ​មាន​រណ្តៅដី ចំនួ​ន៤​រណ្តៅជីកដល់​ក្បាល​ប្រែត សូមលោកប្រធានមន្ទីររ៉ែ​និ​ងថាម​ព​លខេត្ត ចុះទៅមើលផងទាន។​ ទា​ក់ទិនករ​ណី​នេះដែរ មិនអាចសុំការបំភ្លឺពីលោកទេ​ព​ចំរើ​ន សាមឌី បានទេ នាព្រឹកថ្ងៃទី១២មីនាឆ្នាំ២​០​២០​នេះ៕ដោយ៖វ៉ៃកូ

spot_img
×