រឿងប្លែកចម្លែកមួយនេះ កើតឡើងគ្រាដែលសុនកខ្មៅ មួយក្បាល ដែលត្រូវបានកសិករម្នាក់ចិញ្ចឹមបានដល់ថ្ងៃកើតកូន។ វាបានកើតកូន ៤ ជាបន្តបន្ទាប់។ ម្ចាស់ឆ្កែពុំទាន់បានសប្បាយផង ពេលសម្លឹងមើលកូនៗឆ្កែ ៤ក្បាល មុនទើបកើតចេញ ពួកគេបែរជាត្រូវ “លោះព្រលឹង” ខណៈអាកូនទី៥ ត្រូវបាន “ទម្លាក់”ចេញ។ ភ្លាមៗនោះពួកគេក៏ហៅប៉ូលិស។
កូនឆ្កែចុងក្រោយ បានធ្វើឲ្យម្ចាស់ “លោះព្រលឹង”។
លោកអើយ! មិនឲ្យគ្នាលោះព្រលឹងម្តេចបាន ប្រសិនអាទី៥ វាមានមុខ “ពាក់កណ្តាលមនុស្ស ពាក់កណ្តាលសត្វ” គួរឲ្យខ្លាច ហើយថែមទាំងពុំមានរោម។
ពេលអ្នកជំនាញការ ព្រមទាំងប៉ូលិសមកដល់ ពួកគេក៏តក់ស្លុតពុំស្ទើរដែរទេ ចំពោះកូនឆ្កែទី៥នោះ។ វាពុំមានរោម ហើយបណ្តាផ្នែកនៃរាងកាយរបស់វា មានសណ្ឋានដូច… “មនុស្ស” ពិសេសគឺមុខរបស់វាតែម្តង។
គ្រួសារនេះ ត្រូវរូបភាពកូនឆ្កែទី៥តាម “លង” រយៈពេលយ៉ាងវែង…។
ក្រោយការស្រាវជ្រាវយ៉ាងម៉ត់ចត់ អ្នកឯកទេសខាងជីវសាស្ត្របានបូកសរុបថា ឆ្កែនេះបានរងទទួលវិទ្យុសកម្មនុយក្លេអ៊ែរ ទើបវាកើតមកមានរូបរាងខុសគេបែបនេះ។
ប្រិយមិត្តអធ្យាស្រ័យ ព្រោះថា ប្រហែលរឿង “វិទ្យុសកម្មនុយក្លេអ៊ែរ” នេះហើយទើបម្ចាស់អត្ថបទពុំលើកទីកន្លែង ពេលវេលា កើតឡើង ហេតុការណ៍នេះនោះ៕ លីសា