Sunday, July 13, 2025

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

គ្រោះ​អគ្គិភ័យ​កើតឡើង នៅ​ចំណុច​ផ្សា​របឹង​កុក ប្រើ​រថយន្ត​ពន្លត់​ ១៧​ គ្រឿង ទឹក​អស់ ៣៦ ​សឺ​ទែន និង​កម្លាំង​ជិត ​២០០​នាក់​

​កំពង់ចាម​៖ នៅវេលា​ម៉ោង ២៣ និង​៣០​នាទី​យប់ ថ្ងៃ​សុក្រ ទី​១៣ ខែមីនា ឆ្នាំ​២០២០ សមត្ថកិច្ច​ទទួលបាន​សេចក្ដី​រាយការណ៍​ថា មាន​ករណី​គ្រោះ​អគ្គិភ័យ​កើតឡើង នៅ​ចំណុច​ផ្សា​របឹង​កុក ភូមិ​ទី​៧ ឃុំ​បឹង​កុក ក្រុង​កំពង់ចាម ខេត្តកំពង់ចាម ។​

​បើតាម​របាយការណ៍រ​បស់​ស្នងការ​នគរបាល​ខេត្ត រាយការណ៍​ជូន លោក នាយ​ឧ​ត្ត​ម​សេនីយ៍ សន្តិ​បណ្ឌិត អគ្គស្នងការ​នគរបាល​ជាតិ បាន​ឲ្យ​ដឹងថា ក្នុង​ហេតុការណ៍​នេះដែរ​អគ្គីភ័យ លោក អ៊ុន ចាន់​ដា អភិបាល នៃ​គណ​:​អភិបាលខេត្ត​កំពង់ចាម និង​លោក​ឧ​ត្ត​ម​សេនីយ៍​ទោ ឯម កុសល បាន​ដឹកនាំ​បញ្ជា​ផ្ទាល់ អោយចេញ​រថយន្ត​អគ្គីភ័យ​ខេត្តកំពង់ចាម​ចំនួន ៣​គ្រឿង រថយន្ត​អធិការដ្ឋាន​នគរបាល​ស្រុក​ជើងព្រៃ ១​គ្រឿង​, បាធាយ ២​គ្រឿង​, ព្រៃឈរ ២​គ្រឿង​, កំពង់សៀម ១​គ្រឿង ចំការលើ​១​គ្រឿង​, កងមាស ១​គ្រឿង​, ស្ទឹងត្រង់ ១​គ្រឿង កោះសូទិន ១​គ្រឿង ចេញ​ប្រតិបត្តិ​ជាបន្ទាន់ ដោយមាន​ការដឹក​នាំមក​ពី​សំណាក់​លោក​អធិការ​-​អធិការរង​ដោយផ្ទាល់​ផងដែរ​។

ខណៈនោះ​ដែរ ដោយ​មើល ឃើញ​ពី​វិសាលភាព នៃ​អគ្គីភ័យ​នេះ​មាន​ទំហំធំធេង លោក​ឧ​ត្ត​ម​សេនីយ៍​ស្នងការ ក៏បាន​សុំ​ការជួយ​ការអន្តរាគមន៍ ពី​លោកស្នងការ​នគរបាល​ខេត្ត​ត្បូងឃ្មុំ លោក​ក៏បាន​ជួយ​សម្រួល​ផ្ដល់ជូន​រថយន្ត​អគ្គិភ័យ​របស់​ខេត្ត​ត្បូងឃ្មុំ ចំនួន​៤​គ្រឿង ជាបន្ទាន់​ផងដែរ​។

សរុប​រថយន្ត​ដែល​ប្រើប្រាស់ ក្នុង​ប្រតិបត្តិការ​នេះ គឺមាន​ចំនួន ១៧​គ្រឿង ប្រើ​ទឹក​អស់ ៣៦​សឺ​ទែន និង​ប្រើប្រាស់​កម្លាំង​អន្តរាគមន៍​វេន​ប្រចាំ​បញ្ជា​របស់​ស្នងការដ្ឋាន​នគរបាល​ខេត្ត​, កម្លាំង​ផែន​សណ្ដាប់ធ្នាប់​, អគ្គិភ័យ​, កម្លាំង​របស់​អធិការដ្ឋាន​នគរបាល​ក្រុង​កំពង់ចាម សរុប​រួម ១៩២​នាក់ ។​

អគ្គិ​ភ័យ​នេះ យើង​គ្រប់គ្រង​បាន​ទាំងស្រុង​នៅវេលា​ម៉ោង ១:៣៥​នាទី​ទៀបភ្លឺ ដែល​ប្រតិបត្តិការ​នេះ​ចំណាយ​អស់​រយៈពេល ជាង​២​ម៉ោង​។

​សូមបញ្ជាក់ ទំហំ​នៃ​ការខូចខាត និង ដើមហេតុ ដែល​បណ្ដាលអោយ​កើត​អ​គី្គ​ភ័យ រង់ចាំ​សមត្ថកិច្ច​ជំនាញ ធ្វើការ​ស​និ្ន​ដ្ឋា​ន និង​វាយតម្លៃ​ពេល​ក្រោយ ៕​ដោយ​៖​បញ្ញា​ស័ក្តិ​

×