ភ្នំពេញៈ ស្ថានទូតកម្ពុជា ប្រចាំប្រទេសថៃ បានចេញសេចក្ដីប្រកាសកាលពីថ្ងៃទី៦ ខែតុលា ឆ្នាំ២០១៧ថា គណៈកម្មការផ្ដល់ភាពស្របច្បាប់ដល់ពលករកម្ពុជា ដែលកំពុងស្នាក់នៅ និងធ្វើការនៅប្រទេសថៃ នឹងបើកយុទ្ធនាការបញ្ជាក់អត្តសញ្ញាណ ជូនពលករកម្ពុជា ចាប់ពីថ្ងៃទី១២ ខែតុលា ឆ្នាំ២០១៧។
ការបញ្ជាក់អត្តសញ្ញាណ គឺដើម្បីឲ្យពលករកម្ពុជា ដែលកំពុងស្នាក់នៅ និងធ្វើការនៅប្រទេសថៃ ទទួលបានលិខិតធ្វើដំណើរពលករកម្ពុជាធ្វើការនៅបរទេស (TD) និងប័ណ្ណពលករកម្ពុជាទៅធ្វើការនៅបរទេស (OCWC)។
យោងតាមសេចក្តីប្រកាសព័ត៍មានរបស់ស្ថានទូតកម្ពុជាប្រចាំនៅថៃ កាលពីថ្ងៃទី០៦ ខែតុលា បានឲ្យដឹងថា យោងតាមសេចក្តីជូនដំណឹងរបស់គណៈកម្មការផ្តល់ភាពស្របច្បាប់ដល់ពលករកម្ពុជា ដដែលកំពុងស្នាក់នៅនឹងធ្វើការនៅប្រទេសថៃ ចុះថ្ងៃទី២៧ ខែកញ្ញា ឆ្នាំ២០១៧ ស្ថានឯកអគ្គរាជទូតកម្ពុជាប្រចាំនៅថៃ សូមជូនដំណឹងដល់ពលករទាំងអស់ជ្រាបថា គណៈកម្មការផ្តល់ភាពស្របច្បាប់ដល់ពលករកម្ពុជា ដដែលកំពុងស្នាក់នៅនឹងធ្វើការនៅប្រទេសថៃ នឹងធ្វើយុទ្ធនាការបញ្ជាក់អត្តសញ្ញាណជូនបងប្អូនពលករកម្ពុជា ដើម្បីទទួលបានលិខិតធ្វើដំណើរពលករកម្ពុជាធ្វើការនៅបរទេស (TD) និងប័ណ្ណពលករកម្ពុជាទៅធ្វើការនៅបរទេស (OCWC) ចាប់ពីថ្ងៃទី១២ ខែតុលា ឆ្នាំ២០១៧ តទៅ ដែលមានព័ត៍មានដូចខាងក្រោម៖ (សូមអានសេចក្តីប្រកាសព័ត៍មានរបស់ស្ថានទូតកម្ពុជាប្រចាំនៅថៃ) ។ដោយៈ មុនីរាជ