ព្រះសីហនុ៖ នៅថ្ងៃ១៦មីនា២០២០ អាជ្ញាធរខេត្តព្រះសីហនុ បានចាត់វិធានការធម៌ក្តៅ ប្រើគ្រឿងចក្រ កម្ទេចផ្ទះពលរដ្ឋសង់ពីបេតុងកម្ពស់២ជាន់ ដែលអាជ្ញាធរអះអាងថា សាងសង់ប៉ះពាល់ដីអូរនៅម្តុំក្រោយសាលារៀនអូរ២ ក្នុងភូមិ៥ សង្កាត់លេខ៤ ក្រុងព្រះសីហនុ ។
មន្ត្រីជំនាញ បានថ្លែងថា ការឈូសកម្ទេចនេះ ក្រោយដល់ឱសានវាទ ដែលអាជ្ញាធរបានជូនដំណឹងឲ្យម្ចាស់រុះរើដោយខ្លួនឯង និងថានេះជាយុទ្ធនាការស្តារអូរ ប្រឡាយបើកផ្លូវទឹកក្នុងក្រុងព្រះសីហនុ ហើយជាបន្តបន្ទាប់ មានសំណង់ឬផ្ទះតូចធំជាច្រើនខ្នងមកហើយដែលសង់ប៉ះលើដីអូរ ប្រឡាយត្រូវបានអាជ្ញាធររុះរើ ឬក៏ម្ចាស់ផ្ទះរុះរើខ្លួនឯង៕ដោយ៖កូឡាប