ភ្នំពេញ៖ បម្លាស់ទីដើម្បីឱកាសការងារ គឺជារបាយការណ៍មួយស្តីពីទេសន្តប្រវេសន៍ក្នុងតំបន់អាស៊ាន នឹងចេញផ្សព្វផ្សាយនៅថ្ងៃចន្ទ ទី៩ ខែតុលា ឆ្នាំ២០១៧ នេះ នៅទីក្រុងសឹង្ហបូរី។ សន្និសិទសារព័ត៌មាន ដែលនឹងភ្ជាប់ដោយវីដេអូ មកការិយាល័យធនាគារពិភពលោក ក្នុងប្រទេសនិមួយៗនៅក្នុងតំបន់ ធ្វើឡើងនៅថ្ងៃចន្ទ ទី៩ ខែតុលា ឆ្នាំ២០១៧ ពីម៉ោង ៩ ដល់ម៉ោង ១០ព្រឹក នៅការិយាល័យក្រុមធនាគារពិភពលោក អគារ អិចឆេង សឹឃ្វែ ជាន់ទី១០ ក្បែរស្ថានទូតអាមេរិក។
របាយការណ៍ធនាគារពិភពលោក នៅថ្ងៃទី៨ខែតុលានេះ បានបង្ហាញថា ទេសន្តប្រវេសន៍អន្តរតំបន់ក្នុងប្រទេសអាស៊ានបានកើតឡើងយ៉ាងខ្លាំងរវាងឆ្នាំ១៩៩៥ និងឆ្នាំ២០១៥ ដែលបានធ្វើឲ្យប្រទេសម៉ាឡេស៊ី សឹង្ហបូរី និងប្រទេសថៃ ក្លាយជាមជ្ឈមណ្ឌលដ៏ធំសម្រាប់ទេសន្តប្រវេសន៍ក្នុងតំបន់ដែលមានអនទេសន្តប្រវេសន៍ប្រមាណ៦,៥លាននាក់ ឬប្រមាណជា ៩៦ភាគរយនៃចំនួនពលករទេសន្តប្រវេសន៍ទាំងអស់នៅក្នុងប្រទេសអាស៊ាន។ ពលករទេសន្តប្រវេសន៍នៃប្រទេសអាស៊ានដែលមានជំនាញទាប និងគ្មានឯកសារ បានចូលស្វែងរកឱកាសសេដ្ឋកិច្ចភាគច្រើនក្នុងវិស័យសំណង ចំការធំ និងវិស័យសេវាកម្មតាមផ្ទះ។
របាយការណ៍បម្លាស់ទីដើម្បីស្វែងរកឱកាស ពិភាក្សាអំពីការប្រឈមនានាដែលពលករទេសន្តប្រវេសន៍ក្នុងតំបន់ជួប្រទះ ព្រមទាំងការផ្តោតលើរបាំងនានានៃការបម្លាស់ទីដែលកំពុងមាន។ ការងារដែលមានប្រាក់កម្រៃខ្ពស់គឺអាចរកមាន ប៉ុន្តែភាគច្រើន ពលករមិនទទួលបានឱកាសនេះទេ។ របាយការណ៍លើកបង្ហាញថាអ្វីដែលបាត់បង់នៅពេលដែលពួកគាត់បាត់ឱកាសនេះ ក៏ដូចជាលើកបង្ហាញអំពីគោលនយោបាយសំខាន់នានាដែលអាចទាញយកផលចំណេញពីឱកាសដែលមាននេះ។
របកគំហើញនៃរបាយការណ៍នេះនឹងជម្រាបជូនដោយប្រធានសេដ្ឋវិទូរបស់ធនាគារពិភពលោកប្រចាំតំបន់អាស៊ីបូព៌ានិងប៉ាស៊ីហ្វិក លោក ស៊ុឌៀ សេតទី និង ម៉ារ៉ូ តេស្តាវើឌី អ្នកដឹកនាំការតាក់តែងរបាយការណ៍នេះ និងជាសេដ្ឋវិទូនៃនាយកដ្ឋានសកលសម្រាប់ការគាំពារសង្គមនិងការងាររបស់ធនាគារពិភពលោក ពីទីក្រុងសឹង្ហបូរីក្នុងកម្មវីធីសន្និសីទសារព័ត៌មាន៕ដោយ៖ជាលី