Saturday, March 15, 2025

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ធនាគារជាតិ ដាក់ចេញ​នូវ​វិធានការ​គាំទ្រ​ ៥​ ចំណុច ដើម្បី​ផ្តល់​សន្ទនីយ​ភាព​បន្ថែម ដល់​គ្រឹះស្ថាន​ធនាគារ និង​ហិរញ្ញវត្ថុ

​ភ្នំពេញ​៖ ធនាគារជាតិ​នៃ​កម្ពុជា នៅ​ថ្ងៃទី​១៧​ម​ឋិ​នា​២០២០ បានចេញ​សេចក្តីប្រកាស​ព័ត៌មាន ស្តីពី ការដាក់ចេញ​នូវ​វិធានការ​គាំទ្រ​៥​ចំណុច ដើម្បី​ផ្តល់​សន្ទនីយ​ភាព​បន្ថែម ដល់​គ្រឹះស្ថាន​ធនាគារ និង​ហិរញ្ញវត្ថុ សំដៅ​រួមចំណែក​កាត់បន្ថយ​ផលប៉ះពាល់​ពី​ជំងឺ​កូ​វីដ​១៩​។​

​ធនាគារជាតិ​នៃ​កម្ពុជា នឹង​បន្ដ​តាមដាន​យ៉ាង​ប្រុងប្រយ័ត្ន លើ​ស្ថានភាព​វឌ្ឍនភាព​វិស័យ​ធនាគារ បញ្ហា​ប្រឈម និង​ហានិភ័យ​នានា ដែល​អាច​កើតឡើង​ជាយថាហេតុ ក្នុង​គោលដៅ​រក្សា​និរន្ដរភាព និង​ស្ថិរភាព​នៃ​វិស័យ​ធនាគារ និង​ហិរញ្ញវត្ថុ និង​រួមចំណែក​គាំទ្រ​កំណើនសេដ្ឋកិច្ច ប្រកបដោយ​ចីរភាព​។​

​វិធានការ​ទាំង​៥​ចំណុច​នេះ​រួមមាន​៖ ១ ពន្យារពេល​ឲ្យ​គ្រឹះស្ថាន​ធនាគារ និង​ហិរញ្ញវត្ថុ​រក្សា​កម្រិត​ទ្រនាប់​ដើមទុន​ខន​ស៊ើ​វេ​សិន (CCB) ត្រឹម​៥០​ភាគរយ​។ ២ កាត់បន្ថយ​អត្រា​ការប្រាក់​អប្ប​បរិ​មា នៃប្រតិបត្តិ​ការផ្ដល់​ស​ន្ទ​នី​យ​ភាព ដោយមាន​ការធានា (LPCO) ចំនួន​០,៥​ភាគរយ​ចំពោះ​គ្រប់​ឥណទាន​។ ៣ កាត់បន្ថយ​អត្រា​ការប្រាក់ លើ​មូល​ប​ត្រ​អាច​ជួញដូរ​បាន (NCD) ចារឹក​ជា​រៀល និង​ជា​ដុល្លារ​អាមេរិក ក្នុង​កម្រិត​សមស្រប​។ ៤ កាត់បន្ថយ​អត្រា​ប្រាក់​បម្រុង​កាតព្វកិច្ច (RRR) ពី​៨​ភាគរយ​ចំពោះ​ប្រាក់រៀល និង​១២,៥​ភាគរយ​ចំពោះ​រូបិយប័ណ្ណ មក​ត្រឹម​៧​ភាគរយ​ទាំង​ចំពោះ​ប្រាក់រៀល និង​រូបិយប័ណ្ណ ក្នុង​រយៈពេល​៦​ខែ​ចាប់ពី​ខែមេសា ឆ្នាំ​២០២០​។ ៥ កាត់បន្ថយ​កម្រិត​អនុ​បាត​ក្របខ័ណ្ឌ​សន្ទនីយ​ភាព (LCR) ក្នុង​កម្រិត​សម​ស្របតាម​ការចាំបាច់​៕ ដោយ​៖​កូ​ឡាប​