Tuesday, July 8, 2025

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ណែនាំដល់បុគ្គលិកបម្រើការងារនៅអង្គភាពច្រកទាំងអស់ក្នុងខេត្តស្វាយរៀង អនុវត្តឱ្យបានត្រឹមត្រូវ ការពារជំងឺវីរុស Covid-19

​ខេត្តស្វាយរៀងៈ​​យោងតាម​ស្ថានភាព នៃ​ការរីក​រាលដាល​ជាស​កល នៃ​ជំងឺ Covid-19 នាពេល​បច្ចុប្បន្ននេះ រដ្ឋបាលខេត្ត​ស្វាយរៀង សូម​ស្នើ​ដល់​លោកស្រី​ប្រធាន​អង្គភាព​ច្រកចេញចូល​តែមួយ​ខេត្ត ធ្វើការ​ណែនាំ​ដល់​គ្រប់​មន្ត្រីរាជការ បុគ្គលិក​បម្រើ​ការងារ​នៅក្នុង​អង្គភាព​ច្រក​ទាំងអស់ ឱ្យ​យកចិត្ត​ទុក​អនុវត្ត​ឱ្យបាន​ត្រឹមត្រូវ​តាម​វិធាន​ការបង្ការ និង​ការណែនាំ​របស់​ក្រសួងសុខាភិបាល ដើម្បី​ការពារ​នូវ​ជំងឺឆ្លង​វីរុស Covid-19 ដែលជា​ជំងឺឆ្លង​ជាស​កល ដែល​កំពុង​កើតមាន រីក​រាលដាល នៅ​ទូទាំង​ពិភពលោក នាពេល​បច្ចុប្បន្ននេះ ។​

ចំពោះ​មន្ត្រី​ជួរមុខ​ដែលមាន​ការទំនាក់ទំនង​ផ្ទាល់​ជាមួយ​អ្នក​ដែល​មក​ស្នើសុំ​សេវា​រដ្ឋបាល នៅក្នុង​អង្គភាព​ច្រក ត្រូវ​ពាក់​ម៉ាស់​ការពារ​ឲ្យ​បាន​ត្រឹមត្រូវ និង​ត្រូវមាន​ដាក់​ទឹកសាប៊ូ ឬ​ជែ​ល និង​អាល់កុល សម្រាប់​លាងដៃ ទាំង​នៅ​ខាងក្នុង និង​នៅ​ខាងក្រៅ​បន្ទប់ធ្វើការ ឱ្យបាន​គ្រប់គ្រាន់ និង​ណែនាំ​ដល់​បងប្អូន​ប្រជាពលរដ្ឋ​យើង ឱ្យ​អនុវត្ត​វិធានការ​អនាម័យ​ដោយ​លាង​សម្អាត​ដៃ​នឹង​សាប៊ូ ឱ្យបាន​គ្រប់ពេល និង​អនុវត្តតាម​វិធានការ និង​ការណែនាំ​របស់​ក្រសួងសុខាភិបាល ឱ្យបាន​ត្រឹមត្រូវ ៕ ដោយ ៖ វ៉ៃ​កូ​

×