មនុស្ស២នាក់បានរងរបួសស្រាល នៅក្នុងហេតុការណ៍គ្រោះថ្នាក់ដ៏មហាចម្លែកអស្ចារ្យមួយ នៅពេលដែលរថយន្ត១គ្រឿងបានហោះទៅលើអាកាស និងបុកចូលគ្រោងបង្អួចជាន់ទី២នៃអគារការិយាល័យពេទ្យឆ្មេញមួួយកន្លែង នៅទីក្រុង Santa Ana រដ្ឋ California កាលពីព្រឹកថ្ងៃអាទិត្យ កន្លងទៅនេះ ។
យោងតាមប៉ូលីស Santa Ana ឲ្យដឹងថា ហេតុការណ៍គ្រោះថ្នាក់រថយន្តនេះ ត្រូវបានគេរាយការណ៍ភ្លាមៗ នៅមុនម៉ោង ៥ និង ៣០ នាទី នៅជិតផ្លូវប្រសព្វរវាងផ្លូវ 17th និង French ។
អាជ្ញាធរពន្លត់អគ្គីភ័យ Orange County និយាយថា រថយន្តនីសាន់ពណ៌ Altima ១ គ្រឿង បានបើកក្នុងល្បឿនដ៏លឿនបំផុត ឆ្លងកាត់ផ្លូវ 17th មុនពេលវាបុកនឹងទ្រូងចែកផ្លូវ ហើយហោះទៅលើអាកាស និងបុកទម្លុះចូលគ្រោងអគារជាន់ទី២ ។
ហេតុការណ៍នេះបង្កឲ្យកើតមានអគ្គីភ័យឆាបឆេះតូចមួយ ដែលបណ្តាលឲ្យមនុស្សម្នាក់រងរបួស ប៉ុន្តែ អាចគ្រប់គ្រងចុះចេញពីរថយន្តដោយខ្លួនឯង ។
ក្រុមពន្លត់អគ្គីភ័យត្រូវបានបញ្ជូនមកកាន់កន្លែងកើតហេតុភ្លាមៗផងដែរ ។ បន្ទាប់មកដល់ ភ្លាមៗនោះ ពួកគេបានប្រញាប់ប្រញាល់ពន្លត់អគ្គីភ័យ និងជួយរំដោះមនុស្សដែលកំពុងជាប់នៅក្នុងរថយន្ត ។
ភ្លាមៗនោះ គេពុំដឹងច្បាស់ថា អ្នកបើកបររថយន្តនោះ បានប្រើប្រាស់គ្រឿងញៀន ឬ ស្រវឹងស្រា នោះទេ ។ ទោះយ៉ាងណា សមត្ថកិច្ចនឹងបើកការស៊ើបអង្កេតករណីនេះបន្តទៀត ៕ ចន្ទី