Saturday, May 4, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ស៊ែរ​ឲ្យ​កសិករ​យើង​ដឹងផង​! អ្នកជំនាញ​ចិញ្ចឹម​គោ​ជោគជ័យ​ប្រាប់​ពី​របៀប​ទិញ​គោ​ស្គមៗ​មក​ចិញ្ចឹម​បំប៉ន​តែ​៣​ខែ​ទេ លក់​ចេញ​វិញ​ចំណេញ​កប់​ក្ដោង​

spot_img

​ជាការ​ពិតណាស់ យើងទាំងអស់គ្នា ធ្លាប់តែ​បានដឹងថា កសិករ ឬ ម្ចាស់​កសិដ្ឋាន​ចិញ្ចឹម​ជ្រូក​ជាច្រើន ចិញ្ចឹម​ជ្រូក​យក​សាច់ តាមរយៈ​វិធីសាស្ត្រ បច្ចេកទេស​ចិញ្ចឹម​ផ្សេងៗ ដើម្បី​ឆាប់​ឲ្យ​ជ្រូក​ធំធាត់​លក់​ទៅកាន់​ទីផ្សារ​ក្នុង​រយៈពេល​ដ៏​ខ្លី​តែ​ប៉ុន្មាន​ប៉ុណ្ណោះ ។ ប៉ុន្តែ នាពេលនេះ យើង​ពិត​មានការ​ភ្ញាក់ផ្អើល​ជាខ្លាំង នៅពេល​ដឹងថា កសិករ​ម្នា​ក់បាន​ចែករំលែក​ឲ្យ​ដឹង​ពី​របៀប​ទិញ​គោ​ស្គមៗ​មក​បំប៉ន​តែ​រយៈពេល​៣​ខែ ដោយ​ធ្វើតាម​វិធីសាស្ត្រ​មួយ​នេះ នោះ​គោ​ស្គម​នឹង​ឆាប់​ឡើងសាច់ លក់​ចេញ​វិញ​ចំណេញ​កប់​ក្តោង ។​

​ជាក់ស្តែង លោក ឡេង គឹម​ហួរ ម្ចាស់​កសិដ្ឋាន​ចិញ្ចឹម​គោ​យកសា​ច់លក់ នៅក្នុង​ខេត្តកំពង់ធំ បាន​ប្រាប់​ឲ្យ​ដឹងថា ពីមុន​ឡើយ ការចិញ្ចឹម​គោ​ភាគច្រើន មានតែ​តាមរបៀប​បុរាណ​ប៉ុណ្ណោះ ពោលគឺ​គ្រាន់តែ​ឱ្យចំ​ប៉ើង និង​ស្មៅ​ឱ្យ​ស៊ី​ធម្មតា ហេតុនេះ របរចិញ្ចឹមគោ​លក់​ទៅតាម​ធម្មជាតិ​នេះ ពុំ​សូវ​មាន​អ្នក​ចាប់អារម្មណ៍​នោះទេ ព្រោះ​វា​ត្រូវការ​ពេលវេលា​យូរ​ឆ្នាំ ទម្រាំ​បាន​គោ​១​ក្បាល​លក់​ម្តងៗ ។​

​ប៉ុន្តែ លោក​បាន​បង្ហើប​ថា ប្រសិនបើ​ចិញ្ចឹម​គោ​ធ្វើតាម​វិធីសាស្ត្រ​នេះ​របស់គាត់​វិញ គឺ​ងាយ​នឹង​ទទួលបាន​ផល​គួរ​ជាទី​មោទនៈ ដោយ​លោកអ្នក​ចិញ្ចឹម​គោ​នៅក្នុង​រោង​ដែល​បិទ​ជិត​ត្រឹមត្រូវ និង​មាន​ស្មៅ​ដាំ​ជាមួយនឹង​ចំ​ប៉ើង​ផ្អាប់ និង​ព្រមទាំង​មានការ​លាង​ទឹក និង​ចាក់​ថ្នាំ​ទម្លាក់​មេរោគ​ទៅតាម​បច្ចេកទេស​ប៉ុណ្ណោះ នោះ​ក្នុង​រយៈពេល​ប្រមាណ​ជិត ៣​ឆ្នាំ គាត់​អាច​កែប្រែ​គោ​ចំនួន ២​ក្បាល មក​ក្លាយជា​កសិដ្ឋាន​ចិញ្ចឹម​គោមួយ​កន្លែង ដែលមាន​គោ​ប្រមាណ​ជិត ១០០​ក្បាល​ឯ​ណ្ណោះ​។​

​អ្នក​ជោគជ័យ​ចិញ្ចឹម​គោ​រូបនេះ ក៏បាន​បង្ហើប​ឲ្យ​ដឹង​ទៀតថា ក្នុង​មួយឆ្នាំៗ គាត់​អាច​លក់​គោ​ចេញ​ប្រមាណ​ជាង ១០០​ក្បាល​ឯ​ណ្ណោះ ដោយសារ​គាត់​ប្រើ​វិធី​ចិញ្ចឹម​បែប​ថ្មី​នេះ តាមរយៈ​ការទិញ​គោ​ស្គមៗ​ពី​អ្នកភូមិ យកមក​ថែ​បំ​ប៉ុន​ក្នុង​រយៈពេល ៣​ខែ មុននឹង​លក់​ចេញទៅ​ឱ្យគេ​វិញ ចំណេញ​កប់​ក្តោង​តែម្តង ៕ ដោយ​៖ លឹម ហុង​

spot_img
×