Sunday, December 22, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ស្ថាន​ឯកអគ្គរាជទូត​កម្ពុជា​ប្រចាំ​ម៉ាឡេស៊ី និង​វៀតណាម ជួយ​ពលរដ្ឋ​ខ្មែរ​២៩​នាក់​

​ភ្នំពេញ ៖ លោក​ជុំ សុន្ទ​រី អ្នកនាំពាក្យ​ក្រសួងការបរទេស និង​សហប្រតិបត្តិការ​អន្តរជាតិ បានបញ្ជាក់​ថា ស្ថាន​ឯកអគ្គរាជទូត​កម្ពុជា​ប្រចាំ​ប្រទេស​ម៉ាឡេស៊ី និង​ប្រចាំ​សាធារណរដ្ឋ​សង្គមនិយម​វៀតណាម បាន​អន្តរាគមន៍​ជួយ​ដល់​ពលរដ្ឋ​ខ្មែរ​ដែល​គ្រោះ​អំពី​ការជួញដូរ​ឆ្លងដែន​។​

​បើ​តាម​សេចក្តីប្រកាស​ព័ត៌មាន​របស់​ក្រសួងការបរទេស និង​សហប្រតិបត្តិការ​អន្តរជាតិ ស្តីពី ស្ថានទូត​កម្ពុជា អន្តរាគមន៍​ជួយ​ដល់​ពលរដ្ឋ​ខ្មែរ​ចំនួន​២៩​នាក់ ក្នុងនោះ​ស្ថាន​ឯកអគ្គរាជទូត​កម្ពុជា​ប្រចាំ​ប្រទេស​ម៉ាឡេស៊ី បាន​សហការ​ជាមួយ​អាជ្ញាធរ​ម៉ាឡេស៊ី ជួយសង្គ្រោះ​ពលករ​ខ្មែរ​ចំនួន​១១​នាក់ ដែល​រងគ្រោះ​ដោយ​ការជួញដូរ​កម្លាំង​ពលកម្ម​ទៅ​ធ្វើកា​រលើ​ទូក​នេសាទ​បរទេស ។ ពលក​រទាំង​១១​នាក់​នេះ​ត្រូវបាន​មេខ្យល់​នាំ​ទៅ​ធ្វើការ​លើ​ទូក​នេសាទ​កាលពី​ឆ្នាំ​២០១៥ ហើយ​បាន​លួច​រត់ចេញ​ពី​ទូក នៅបេល​មក​ដល់​កំពង់​ផែ​នៅ​រដ្ឋ​សា​រ៉ា​វ៉ាក់ ប្រទេស​ម៉ាឡេស៊ី នៅ​ខែ​ឧសភា ឆ្នាំ​២០១៧ ដោយសារ​ពុំ​អាច​ទ្រាំ​នឹង​ការងារ​លំបាក​ខ្លាំង​បាន​។ ពលក​រទាំង​១១​នាក់ បាន​មកដល់​កម្ពុជា នៅ​ថ្ងៃ​ទី​១៥​ខែ​មករា​ឆ្នាំ​២០១៨ ដោយ​អង្គការ​អន្តរជាតិ​ទេ​សន្ត​ប្រវេ​សន៍ ឧបត្ថម្ភ​សំបុត្រ​យន្តហោះ​ជូន​តាម​ការស្នើ​របស់​ស្ថានទូត​។ ស្ថាន​ឯកអគ្គរាជទូត​កម្ពុជា​ប្រចាំ​ប្រទេស​ម៉ាឡេស៊ី បាន​សហការ​ជាមួយ​អាជ្ញា​ធរមាន​សមត្ថកិច្ច​របស់​ម៉ាឡេស៊ី ដោះស្រាយ​បញ្ហា​និង​រៀបចំ​មាតុភូមិ​និវត្តន៍​របស់​ពលករ​ពល​ការិនី​ខ្មែរ​១១​នាក់ ដែល​បាន​ទៅ​ធ្វើការ​ដោយ​ខុស​ច្បាប់​នៅ​ប្រទេស​ម៉ាឡេស៊ី ។ ពលករ​ពល​ការិនី​ទាំង​១១​នាក់​នេះ បាន​មកដល់​កម្ពុជា​វិញ​ជា​បន្តបន្ទាប់​នៅ​ថ្ងៃទី​៦ ទី​១៤ និង​ទី​១៦ ខែ​មករា ឆ្នាំ​២០១៨​។

ស្ថាន​ឯកអគ្គរាជទូត​កម្ពុជា​ប្រចាំ​ប្រទេស​វៀតណាម បាន​សហការ​ជាមួយ​អាជ្ញាធរ​ទីក្រុង​ហាណូយ​ជួយសង្គ្រោះ​ស្ត្រី​ខ្មែរ​៧​នាក់ ដែល​ត្រូវបាន​មេខ្យល់​ល្បូង​បម្រុង​យក​ទៅ​រៀបការ​នៅ​ប្រទេស​ចិន ដោយ​ឆ្លងកាត់​តាម​ប្រទេស​វៀតណាម ។ ស្ត្រី​ទាំង​៧​នាក់​នោះ មាន​៦​នាក់​មកពី​ខេត្ត​ពោធិ៍សាត់ និង​ម្នាក់​មក​ខេត្ត​កំពត បាន​ធ្វើដំណើរ​ដោយ​ម៉ូតូ​ពី​កម្ពុជា​តាម​ខេត្ត​តាកែវ រួច​បន្ត​ឆ្លងកាត់​ខេត្ត​អាន​យ៉ាង រហូត​ដល់​ទីក្រុង​ហូជីមិញ នៅ​ថ្ងៃ​ទី​៥​ខែ​មករា​ឆ្នាំ​២០១៨ ដោយ​ពុំ​មាន​លិខិតឆ្លងដែន បម្រុង​ឡើង​រថយន្ត​បន្តដំណើរ​ទៅ​ព្រំដែន​វៀតណាម​ចិន ប៉ុន្តែ​ត្រូវបាន​នគរបាល​ទីក្រុង​ហាណូយ​ឃាត់ខ្លួន​ទាន់ ដើម្បី​សាកសួរ​។ ស្ថានទូត បាន​សហការ​ជាមួយ​ការិយាល័យ​អន្តោប្រវេសន៍​ទីក្រុង​ហាណូយ នា​ស្ត្រី​រងគ្រោះ​ទៅ​ស្នាក់នៅ​បណ្តោះអាសន្ន​ក្នុង​មណ្ឌល​គាំពារ​សង្គម​នៅ​ទីក្រុង​ហាណូយ​។ ស្ត្រី​រងគ្រោះ​ទាំង​៧​នាក់ បាន​មកដល់​កម្ពុជា​វិញ កាលពី​ថ្ងៃ​ទី​១២​ខែ​មករា​ឆ្នាំ​២០១៨ ដោយមាន​អាជ្ញាធរ​កម្ពុជា​រង់ចាំ​ទទួល​និង​ចាត់ចែង​បញ្ជូនទៅ​ស្រុកកំណើត​៕ ដោយ​៖​បញ្ញា​ស័ក្តិ​

×