Saturday, March 15, 2025

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ក្រុមហ៊ុន Smart Axiata​ ចូលរួម​លើកទឹកចិត្ត​ដល់​ការ​ស្ថិតនៅ​ឆ្ងាយ​ពីគ្នា ដើម្បី​រក្សា​សុវត្ថិភាព​ជាមួយនឹង​ការផ្តល់ជូន​ទិន្នន័យ​ដោយ​ឥតគិតថ្លៃ​បន្ថែមទៀត​ ​ណែនាំ​ឲ្យ​អតិថិជន​ទាំងអស់​ប្រើ​ជម្រើស​សេវា​បម្រើ​ផ្ទាល់ខ្លួន និង​កម្មវិធី​ឌីជីថល​ច្រើនឡើង​

​ភ្នំពេញ ៖ ថ្ងៃទី​២២ ខែមីនា ឆ្នាំ​២០២០៖​ដោយសារតែ​ការ​រាតត្បាត​នៃ​វី​រូស​កូ​វីដ​១៩ នាពេល​ថ្មីៗ​នេះ ប្រជាជន​កម្ពុជា​ជាច្រើន កំពុង​រក្សា​ការ​នៅតែ​ក្នុងផ្ទះ និង​ដាក់​កម្រិត​រាល់​សកម្មភាប​សង្គម​ផ្សេងៗ​ស្របទៅតាម​ការណែនាំរ​បស់​រដ្ឋាភិបាល និង​អង្គការ​សុខភាព​ពិភពលោក (WHO)​។ ស្រប​ពេលដែល​អង្គភាព​ជាច្រើន​ចាប់ផ្តើម​អនុវត្ត​គោលការណ៍​ធ្វើការ​នៅផ្ទះ ហើយ​ស្ថាប័ន​អប់រំ​នានា ចាប់ផ្តើម​ផ្តល់​ការសិក្សា​តាម​អន​ឡាន ក្រុមហ៊ុន Smart Axiata(​ស្មា​ត អា​ស្យា​តា​) កំពុងតែ​ដើរតួនាទី​ដ៏​សកម្ម​មួយ​ក្នុងការ​លើកទឹកចិត្ត​ចំពោះ​ការ​ស្ថិតនៅ​ឆ្ងាយ​ពីគ្នា ដើម្បី​រក្សា​សុវត្ថិភាព និង​គាំទ្រ​អតិថិជន​ទាំងអស់ ដែល​ត្រូវ​ការរក្សា​ការភ្ជាប់​ជាមួយនឹង​បណ្តាញ​អ៊ិ​ន​ធឺ​ណិ​ត​តាម​ទូរស័ព្ទ​ឲ្យ​បាន​កាន់តែ​យូរ ដោយ​កាត់បន្ថយ​ការរំខាន​របស់​សេវាកម្ម​ឲ្យ​បាន​ទាប​បំផុត និង​ផ្តល់​ភាពងាយស្រួល​ជាពិសេស​ក្នុងដំណាក់កាល​ដ៏​លំបាក​មួយ​នេះ​។

​លោក Thomas Hundt (​ថូ​ម៉ាស ហ៊ុន​) នាយក​ប្រតិបត្តិ​ក្រុមហ៊ុន Smart Axiata មានប្រសាសន៍ថា​៖ «​មនុស្ស​ជាច្រើន​កំពុងតែ​ខិតខំ​ព្យាយាម​ដោះស្រាយ​ជាមួយនឹង​វិបត្តិ​ជាស​កល​នៃ​វី​រូស​កូ​វីដ​១៩ ដែល​មិន​ធ្លាប់មាន​ពីមុន​មកនេះ​។ ក្នុងនាម​ជា​ក្រុមហ៊ុន​ទូរគមនាគមន៍​ដែលមាន​ការទទួលខុសត្រូវ​មួយ យើង​យល់​យ៉ាងច្បាស់​ពី​តម្រូវការ​របស់​អតិថិជន​យើង ក្នុងការ​រក្សា​ការភ្ជាប់​ទំនាក់ទំនង ហើយ​យើង​បាន​ត្រៀមខ្លួន​ជាពិសេស​លើ​ការងារ​របស់​យើង​ដើម្បី​ឆ្លើយតប​ទៅនឹង​តម្រូវការ​កើនឡើង​ដ៏​ខ្ពស់​នេះ ក៏ដូចជា​ការផ្លាស់ប្តូរ​ឥរិយាបថ​នៃ​ការប្រើប្រាស់​។ ក្នុងដំណាក់កាល​នេះ យើង​ទទួលស្គាល់ថា ប្រជាពលរដ្ឋ​កម្ពុជា​កាន់តែច្រើន កំពុងតែ​ចាប់​ផ្តើមធ្វើ​ឲ្យ​ខ្លួនឯង​ឲ្យ​ឃ្លាតឆ្ងាយ​ពីគ្នា និង​រក្សា​ការ​នៅតែ​ក្នុងផ្ទះ ដើម្បី​រក្សា​សុវត្ថិភាព ហេតុនេះ យើង​បាន​សម្រេចចិត្ត​ក្នុង​ការផ្តល់​ទិន្នន័យ​អុិ​ន​ធឺ​ណិ​ត​បន្ថែមទៀត​ដល់​រាល់​អតិថិជន​របស់​យើង​ទាំងអស់​»​។

​ចាប់ពីពេលនេះ រហូតដល់​ថ្ងៃទី​១៩ ខែមេសា ឆ្នាំ​២០២០ អតិថិជន​របស់​ក្រុមហ៊ុន Smart នឹង​ទទួលបាន​អត្ថប្រយោជន៍​ដូចតទៅ​នេះ៖
•​ ​អតិថិជន​ដែល​បង់ប្រាក់​ជាមុន​របស់ Smart៖

o​ ​ទទួលបាន​ទិន្នន័យ​ដោយ​ឥតគិតថ្លៃ​ចំនួន​1GB រាល់​ការបញ្ចូល​ប្រាក់​ចាប់ពី​១​ដុល្លារ រហូតដល់​១,២៤​ដុល្លារ (​មាន​សុពលភាព​៣​ថ្ងៃ​)
o​ ​ទទួលបាន​ទិន្នន័យ​ដោយ​ឥតគិតថ្លៃ​ចំនួន​2GB រាល់​ការបញ្ចូល​ប្រាក់​ចាប់ពី ១,២៥​ដុល្លារ រហូតដល់ ៤,៩៩​ដុល្លារ (​មាន​សុពលភាព ៧​ថ្ងៃ​)
o​ ​ទទួលបាន​ទិន្នន័យ​ដោយ​ឥតគិតថ្លៃ​ចំនួន​5GB រាល់​ការបញ្ចូល​ប្រាក់​ចាប់ពី​៥​ដុល្លារ រហូតដល់ ៩,៩៩​ដុល្លារ (​មាន​សុពលភាព ១៤​ថ្ងៃ​)
o​ ​ទទួលបាន​ទិន្នន័យ​ដោយ​ឥតគិតថ្លៃ​ចំនួន​10GB រាល់​ការបញ្ចូល​ប្រាក់​ចាប់ពី​១០​ដុល្លារ ឬ​ច្រើនជាង​នេះ (​មាន​សុពលភាព​៣០​ថ្ងៃ​)
•​ ​អតិថិជន Smart @Home នឹង​ទទួលបាន​ការប្រើប្រាស់​អ៊ិ​ន​ធឺ​ណិ​ត​ល្បឿន​លឿន​បំផុត​រហូតដល់​ទំហំ​2000GB
•​ ​អតិថិជន Smart Enterprise នឹង​ទទួលបាន​ទិន្នន័យ​បន្ថែម​រហូតដល់ 10GB ក្នុង​១​ខែ​ដោយ​ឥត​គិត​ប្រាក់ នៅ​ខែមីនា និង​មេសា​

​លោក Stjepan Udovicic នាយក​ផ្នែក​ទីផ្សារ​ក្រុមហ៊ុន Smart Axiata បាន​ឲ្យ​ដឹងថា​៖ «​ស្របពេល​ដែល​យើង​បន្ត​ស្វែងរក​វិធីសាស្ត្រ​ផ្សេងៗ​ដើម្បី​ធ្វើ​ឲ្យ​ជីវិត​រស់នៅ​កាន់តែ​ល្អប្រសើរ​អំឡុងពេល​ដំណាក់កាល​ដ៏​លំបាក​នេះ យើង​លើកទឹកចិត្ត​ឲ្យ​អតិថិជន​របស់​យើង​ទាំងអស់​ឲ្យ​ប្រើប្រាស់​អុិ​ន​ធឺ​ណិ​ត​តាម​ទូរស័ព្ទ​ប្រកបដោយ​ការទទួលខុសត្រូវ ហេតុនេះ ប្រ​ព័​ន្ទ​បណ្តាញ នឹងត្រូវ​ប្រើប្រាស់​ប្រកបដោយ​ប្រសិទ្ធិភាព​។ យើង​ក៏​ចូលរួម​លើកទឹកចិត្ត​យ៉ាង​ពេញទំហឹង​ដល់​អតិថិជន​ទាំងអស់​ផងដែរ ឲ្យ​ប្រើប្រាស់​កម្ម​វី​ធី​ឌីជីថល​របស់​យើង និង​ជម្រើស​សេវា​បម្រើ​ផ្ទាល់ខ្លួន ដូចជា​កម្មវិធី SmartNas ការបញ្ចូល​ប្រាក់​តាម​ប្រព័ន្ធ​អេឡិចត្រូនិក កម្មវិធី​ជជែក​ផ្ទាល់​តាម​អុ​ិ​ន​ធឺ​ណិ​ត និង​លេខ​ទូរស័ព្ទ​បម្រើសេវា​អតិថិជន (888) ធ្វើជា​ជម្រើស​ជាជាង ការបម្រើ​អតិថិជន​ផ្ទាល់​មុខ​»​។​

​ដើម្បី​ធ្វើ​ឲ្យ​ផលប៉ះពាល់​ដោយសារ​វីរុស​កូ​វីដ​១៩ លើ​ប្រតិបត្តិការ​អាជីវកម្មរ​បស់​ខ្លួន​មាន​កម្រិត​ទាប​បំផុត ក្រុមហ៊ុន Smart​បានចាប់ផ្តើម​ដំណើការ​នូវ​ផែនការ​គ្រប់គ្រង​អាជីវកម្ម​របស់ខ្លួន​ទូទាំង​ក្រុមហ៊ុន ដែល​គ្រប់គ្រង​លើ​វិធានការ​នានា​នៅ Smart Shop ទូទាំងប្រទេស និង​សម្រាប់​ឲ្យ​និយោជិត​ទាំងអស់​នៅ​ស្នាក់ការ​កណ្តាល​របស់ខ្លួន ក៏ដូចជា​ការិយាល័យ​ផ្សេងទៀត អនុវត្តតាម​។ វិធានការ​ទាំងនោះ​រាប់បញ្ចូល​ទាំង​ការត្រួតពិនិត្យ​កម្តៅ​ក្នុង​ខ្លួន​ដែល​តម្រូវ​ដោយ​ច្បាប់ និង​ការ​អនាម័យ​ដៃ អនុវត្ត​វិធានការ​រ​សម្អាត​កាន់តែ​ល្អប្រសើរ​ជាង​មុន តម្រូវ​ឲ្យ​រាល់​បុគ្គលិក​ជួរមុខ​ទាំងអស់​ដែល​ជួប​ជាមួយនឹង​អតិថិជន​ផ្ទាល់ ត្រូវ​ពាក់​ម៉ាស ធ្វើការ​ពី​ផ្ទះ​ប្រសិនបើ​មិនចាំបាច់ ពន្យារពេល​ការរៀបចំ​ព្រឹត្តិការណ៍​ផ្សេងៗ​របស់​ក្រុមហ៊ុន ក៏ដូចជា​លើកទឹកចិត្ត​ឲ្យ​មាន​កិច្ចប្រជុំ​តាម​អន​ឡាញ ជាមួយនឹង​អង្គភាព​ខាងក្រៅ​។​

​លោក Thomas មានប្រសាសន៍​បញ្ចប់​ថា​៖ «​យើង​បាន​សម្រេចចិត្ត​ក្នុងការ​ប្រតិបត្តិ​ជំហាន​ដ៏​ចាំបាច់​នានា ដើម្បី​ធានា​ឲ្យ​បាន​នូវ​ផាសុខភាព​របស់​បុគ្គលិក ដៃគូ និង​អតិថិជន​របស់​យើង​។ វិធានការ​ការពារ និង​អនាម័យ ត្រូវបាន​រឹតបន្តឹង​ជាង​មុន ស្របពេល​ដែល​យើង​បន្ត​ត្រួតពិនិត្យ​លើ​ស្ថានភាព​នេះ​ជានិច្ច​។ ខ្ញុំ​ក៏​សូម​យក​ឱកាស​នេះ ដើម្បី​ថ្លែងអំណរគុណ​ដល់​បុគ្គលិក​ជួរមុខ​ទាំងអស់​របស់​យើង ភ្នាក់ងារ​បម្រើសេវា​អ​ថិ​ជន បុគ្គលិក​ផ្នែក​ប្រតិបត្តិ និង​ក្រុមហ៊ុន​ទទួល​គម្រោង​បន្ត​ទាំងអស់ សម្រាប់​ការខិតខំ​ធ្វើការ​ដោយ​មិន​គិតពី​ភាព​នឿយហត់ ដើម្បី​រក្សា​ធ្វើ​ឲ្យ​សេវា​ដ៏​សំខាន់​របស់​យើង​បន្ត​ដំណើរការ​សម្រាប់​រា​ល់​ពលរដ្ឋ​កម្ពុជា​ទាំងអស់​»៕

​សម្រាប់​ព័ត៌មាន​បន្ថែម និង​ព័ត៌មាន​ថ្មីៗ​ពី​ក្រុមហ៊ុន Smart Axiata សូម​រក្សា​ការតាមដាន​លើ​ទំព័រ Facebook ផ្លូវការ​របស់ Smart តាមរយៈ www.facebook.com/SmartAxiata ឬ​ចូលទៅ​កាន់​គេហទំព័រ www.smart.com.kh​។​

​អំពី​ក្រុមហ៊ុន​Smart

​ក្រុមហ៊ុន​Smart Axiata Co., Ltd.​ជា​ប្រតិ​ប​ត្ដិករ​ទូរគមនាគមន៍​ចល័ត​ឈាន​មុនគេ​ក្នុង​ព្រះរាជាណាចក្រ​កម្ពុជា​។​បច្ចុប្បន្ន​ក្រុមហ៊ុន​បាន​នឹង​កំពុង​បម្រើ​អតិថិជន​ចំនួន​៨​លាន​នាក់​ស្ថិតក្រោម​ស្លាក​សញ្ញា​“Smart”​។ Smart Axiata គឺជា​ក្រុមហ៊ុន​បុត្រ​សម្ព័ន្ធ​របស់​ក្រុមហ៊ុនមេ​មានឈ្មោះ​ថា “Axiata Group Berhad”​ដែលជា​ក្រុមហ៊ុន​ផ្ដល់​សេវា​ទូរគមនាគមន៍​ធំជាងគេ​បង្អស់​មួយ​ក្នុង​ទ្វីបអាស៊ី​។​
​ក្រុមហ៊ុន Smart គឺជា​ប្រតិបត្តិ​ករ​ទូរគមនាគមន៍​ចល័ត​ដែលមាន​ភាព​ឈានមុខ​គេ​បង្អស់​ផ្នែក​សេវា​បច្ចេកវិទ្យា​ទំនើប​ទាន់សម័យ​ក្នុង​ព្រះរាជាណាចក្រ​កម្ពុជា​។ ក្រុមហ៊ុន Smart គឺជា​ប្រតិ​ប​ត្ដិករ​ដំបូងបង្អស់​ដែល​បានដាក់​ឲ្យ​ដំណើរការ​សេវា​បច្ចេកវិទ្យា​ជំនា​ន់ទី​៤“4G LTE”​ក្នុង​ឆ្នាំ​២០១៤​បច្ចេកវិទ្យា​4G+​ក្នុង​ឆ្នាំ​២០១៦​បច្ចេកវិទ្យា 4G+​ជាមួយ HD Voice(VoLTE)​និង 4.5G​ក្នុង​ឆ្នាំ​២០១៧​។​នៅ​ពាក់កណ្តាល​ឆ្នាំ​២០១៩ Smart​បានរៀបចំ​កម្មវិធី​ប​ង្ហា​ញ​សាកល្បង​បច្ចេកវិទ្យា​ជំនា​ន់ទី​៥“5G”​ដំបូង​គេ​បង្អស់​នៅ​កម្ពុជា​ដោយ​បង្ហាញ​ពី​ភាពជា​អ្នកដឹកនាំ​ផ្នែក​សេវា​ទិន្នន័យ​ចល័ត​។​ក្រុមហ៊ុន Smart ក៏មាន​ផ្ដល់នូវ​បច្ចេកវិទ្យា​ទូរស័ព្ទ​ចល័ត​ដ៏​សម្បូរបែប​រូ​ម​មាន​៖ សេវា​បច្ចេកវិទ្យា 2G, 2.5G, 3G និង​3.75G ក៏ដូចជា​សេវាកម្ម​ទូរស័ព្ទ​ក្រៅប្រទេស (Roaming) ដែល​អាច​ប្រើ​បាន​ច្រើន​ជា​១៩០​ប្រទេស​។ Smart បាន​នឹង​កំពុងផ្តល់​សេវា​គ្របដណ្តប់​ក្នុង​តំបន់​ប្រជាសាស្ត្រ​ច្រើនជាង​៩៩%(​កៅសិប​ប្រាំបួន​) ភាគរយ នៅ​ទូរ​ទាំង​ព្រះរាជាណាចក្រ​កម្ពុជា ។​

​ក្រុមហ៊ុន​ក៏​កំពុង​ប​ម្លែ​ង​ខ្លួន​យ៉ាងសកម្ម​ទៅជា​ប្រតិបត្តិ​ករ​បែប​ឌីជីថល​តាមរយៈ​ការ​ផ្ដល់នូវ​សេវាកម្ម និង​កម្មវិធី​កំសាន្ដ​លក្ខណៈ​ស៊ី​វិ​ល័យ​ប្រកបដោយ​ភាព​ច្នៃប្រឌិត​ជាច្រើន​។​នេះ​រួមបញ្ចូល​ភាពជា​ដៃគូ​ជាមួយ​ភាគី​អន្តរជាតិ​នានា​ដូចជា​៖​ក្រុមហ៊ុន Universal Music ក្រុមហ៊ុន Apple​និង ក្រុមហ៊ុន Facebook ក៏ដូចជា​សេវាកម្ម​ឌីជីថល​នានា​រួមមាន​៖​សេវា SmartLuy​សេវា​ធានារ៉ាប់រង​ជីវិត​ឆ្លាត​វ័យ​សេវា SmartPay​សេវា PlengbySmart សេវា GigaGigsby Smart និង​សេវា SmartNas​។​ក្រុមហ៊ុន Smart មាន​ទស្សនៈវិស័យ​ក្លាយជា​ក្រុមហ៊ុន​“​លេខ​១ និង​ជា​ក្រុមហ៊ុន​បច្ចេកវិទ្យា​ទូរគមនាគមន៍​ដែល​ទទួលបាន​កី្ដ​ស្រលាញ់​ពេញចិត្ត​បំផុត​”​នៅ​ព្រះរាជា​ណា​ចក្រ​កម្ពុជា​ត្រឹម​ឆ្នាំ​២០២២​តាមរយៈ​កម្មវិធី​ទំនួល​ខុសត្រូវ​ខ្ពស់​លើ​កិច្ចការងារ​សង្គម​និង​កម្មវិធី​និរន្តរភាព​នានា​សម្រាប់​កំណើនសេដ្ឋកិច្ច និង​សង្គមជាតិ​។​

ក្រុមហ៊ុន Smart មាន​បុគ្គលិក​និយោជិត​សរុប​ប្រមាណ​ជាង​១,០០០ (​មួយ​ពាន់​)​នាក់ ក្នុងនោះ​រួមបញ្ចូល​ទាំង​និយោជិត​ក្នុងស្រុក និង​និយោជិត​បរទេស​ដែល​កំពុង​ខិតខំ​ប្រឹងប្រែង​ឆ្ពោះទៅ​សម្រេច​បេសកកម្ម​រួមគ្នា​ក្នុងការ​ផ្សារភ្ជាប់​និង ធ្វើអោយ​ជីវិត​កាន់តែ​ប្រសើរឡើង​៕ ដោយ ៖ CEN

Smart ជីវិត​រស់​រវើក​!​ ​