Monday, September 15, 2025

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

លោកតា​សុរិន្ទ ស៊ុ​ច​៖ បើ​បងប្អូន​ខ្មែរ​ណា​កំពុង​ជាប់គាំង​នៅ​ព្រំដែន គ្មាន​កន្លែង​ស្នាក់ និង​ខ្វះ​ការហូបចុក អាចមក​វត្ត​អាត្មា​ទទួល​២៤​ម៉ោង​

​លោកតា​ព្រះនាម ស៊ុ​ច ណា​ណា គឺជា​ព្រះសង្ឃ​វ័យ​ចំណាស់​មួយអង្គ កំពុង​គង់នៅ​វត្ត​មួយ​នៅក្នុង​ខេត្ត​សុរិន្ទ ប្រទេស​ថៃ ។ ព្រះអង្គ​ត្រូវបាន​ដឹងថា មានទឹក​ចិត្តសប្បុរស​ធម៌ ដែល​ទទួលបាន​ការគោរព​ស្រឡាញ់​យ៉ាងខ្លាំង ពី​សំណាក់​ពុទ្ធបរិស័ទ​ទាំង​នៅក្នុង​ប្រទេស​ថៃ និង​កម្ពុជា ។​

​ថ្មីៗ​នេះ ប្រទេស​ថៃ​បានប្រកាស​បិទ​ព្រំដែន​របស់ខ្លួន និង​កម្ពុជា និង​ក៏​ដូច​ប្រទេសជិតខាង​ដទៃទៀត ដើម្បី​ការពារ​ការរីក​រាលដាល​នៃ​វីរុស​កូ​វីដ​-១៩ ។ ហេតុនេះហើយ បានធ្វើ​ឲ្យ​ពលករ​ខ្មែរ​មួយចំនួន​ដែល​ទៅធ្វើ​ការ​នៅ​ប្រទេស​ថៃ មិនអាច​ឆ្លងដែន​មក​ស្រុកកំណើត​ទាន់ពេលវេលា ដោយ​ត្រូវ​ជាប់គាំង​នៅឯ​ច្រកព្រំដែន​តែម្តង​។​

​ដើម្បី​ជួយ​ដោះស្រាយ​ស្ថានការណ៍​ដ៏​លំបាក​នាពេលនេះ លោកតា ស៊ុ​ច បាន​ឡាយ​វីដេអូ​ប្រកាស​ដោយផ្ទាល់​ថា ប្រសិនបើ​បងប្អូន​ខ្មែរ​ដែល​ទើប​ចេញពី​មន្ទីរពេទ្យ​ក្តី ឬ ជា​ពលករ​ក្តី​ទាំងអស់ ដែល​កំពុង​ជាប់គាំង​នៅ​ព្រំដែន ហើយ​មិនដឹងថា​នឹង​ទៅ​ស្នាក់អាស្រ័យ​នៅឯណា​បាន ឬ ខ្វះ​ការហូបចុក គឺ​អាចមក​ស្នាក់​នៅក្នុង​វត្ត​របស់​លោកតា​បាន ដោយ​ទី​អារាម​របស់​លោកតា​អាច​ផ្ទុក​មនុស្ស​បាន ២០០ ឬ ៣០០ នាក់ ផងដែរ​។​

​សូម​អរគុណ​! ចំពោះ​ទឹកចិត្ត​ប្រកបដោយ​មេត្តាធម៌​របស់​លោកតា ស៊ុ​ច ដែល​តែងតែ​ស្រឡាញ់​ខ្មែរ និង​សូម​ប្រគេន​ពរ​លោកតា​មាន​សុខភាព​ល្អ ព្រះជន្ម​វែង ដើម្បី​ជាតិខ្មែរ និង​សាសនា​បន្តទៀត ៕ ដោយ​៖ លឹម ហុង​


×