Monday, September 15, 2025

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ចេះ​រក​នឹកឃើញ​! ស្លៀក​ឈុត “​ដាយ​ណូ​ស័​រ​” ប្រឆាំងនឹង​កូ​វីដ​-១៩ ដើរទៅ​ផ្សា​រទិញ​អីវ៉ាន់​យ៉ាង​រំភើយ (​វីដេអូ​)

​វីដេអូ​ចំនួន​២ ដែល​ត្រូវបាន​ចែក នាពេល​ថ្មីៗ​នេះ បាន​បង្ក​ការភ្ញាក់ផ្អើល ផ្ទុះសំណើច​ពេញ​បណ្តាញ​សង្គម​តែម្តង ខណៈ​ឃើញ​មនុស្ស​ចូលក្នុង​ដាយ​ណូ​ស័​រ ដែល​ច្នៃ​ពី​ថង់​ប្លា​ស្ទិ​ក ដើម្បី​ការពារ​ឆ្លង​ជំងឺ​កូ​វីដ​-១៩ នៅ​ទីកន្លែង​សាធារណៈ ខណៈ​ក្នុងប្រទេស​ម៉ាឡេស៊ី កំពុង​អនុវត្ត​វិធានការ​ឃ្លាតឆ្ងាយ​ពី​សង្គម ។​

​វីដេអូ​ទី​១ បានបង្ហាញ​បុរស​ម្នាក់​មាន​ឈ្មោះថា T-Rex មកពី Kota Kinabalu, Sabah បាន​ដឹក​ឆ្កែ​របស់គាត់​បណ្តើរ​តាម​ដងផ្លូវ ឆ្ពោះទៅកាន់​ផ្សារ​នៅក្នុង​តំបន់ ។ ចំណែក​វីដេអូ​ទី​២ បានបង្ហាញ​ឲ្យ​នារី​ម្នាក់​ឈ្មោះ Betty Rahmad ក៏បាន​ធ្វើ​រឿង​ដូចគ្នានេះ​ផងដែរ ខណៈ​កំពុង​ស្ថិតនៅក្នុង​ផ្សារ​ទំនើប​ទិញ​បន្លែ ផ្លែឈើ និង​របស់របរ​ប្រើប្រាស់​ផ្សេងៗ ។​

​តាមរយៈ​សកម្មភាព​ដ៏​ប្លែកៗ​នេះ មនុស្ស​ជាច្រើន​បាន​កោតសរសើរ​ថា ពួកគេ​ពិតជា​ពូកែ​មែន ដែល​ចេះ​រក​នឹកឃើញ​វិធី​ដ៏​មាន​ប្រសិទ្ធភាព ក្នុង​ការពារ​កូ​វីដ​-១៩ ដែល​កំពុង​ផ្ទុះ​នេះ ៕

​ប្រែ​សម្រួល​៖ លឹម ហុង (​ប្រភព​៖ worldofbuzz)​

×