Tuesday, May 13, 2025

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

រដ្ឋាភិបាល​ថៃ ដាក់​ប្រទេស​ក្នុង​គ្រា​មាន​អាសន្ន ធ្វើ​ឲ្យ​ពលរដ្ឋ​ខ្មែរ​វិល​មក​ស្រុកកំណើត​វិញ​

​បាត់ដំបង​៖ ​ស្រប​ពេលដែល​​រដ្ឋាភិបាល​ថៃ ដាក់​ប្រទេស​ក្នុង​គ្រា​មាន​អាសន្ន ហើយ​បានធ្វើឱ្យ​ពលរដ្ឋ​ខ្មែរ​និស្សិត​សិស្ស​និង​អ្នក​ប្រកប​របរ​អាជីវកម្ម​មួយចំនួន​បានធ្វើ​ដំណើរ​វិល​មក​ស្រុកកំណើត​វិញ សម្ដេច​បាន​មានប្រសាសន៍ថា​ប្រសិនបើ​មាន​ពលរដ្ឋ​ខ្មែរ​យើង​បន្តធ្វើ​ដំណើរ​ចូលមក​ប្រទេស​វិញ​នោះ គឺ​រាជរដ្ឋាភិបាល​យើង​មិនអាច​ទប់ស្កាត់​ពលរដ្ឋ​យើង​មិនឱ្យ​វិល​មកវិញ​បានទេ ហើយ​សម្ដេច​បាន​ណែនាំ​ឲ្យ​អាជ្ញាធរ​មូលដ្ឋាន​ទទួល​ស្វាគមន៍​ពលរដ្ឋ​ដោយ​ក្តី រាក់ទាក់​បំផុត​។​

​នៅ​រសៀល​ថ្ងៃ​ពុធ ទី​២៥ ខែមីនា ឆ្នាំ​២០២០​នេះ សម្ដេច​ក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រី​ក្រសួងមហាផ្ទៃ បាន​អញ្ជើញ​ជួប​សំណេះសំណាល​ដោយផ្ទាល់ ជាមួយ​មន្ត្រី​នៃ​អង្គភាព និង​ស្ថាប័ន​នានា ដែល​កំពុង​បំពេញភារកិច្ច​តាម​បណ្ដា​ច្រកទ្វារព្រំដែន នៃ​ភូមិសាស្ត្រ​ខេត្តបាត់ដំបង និង​ខេត្ត​ប៉ៃលិន ដែល​ពិធី​ជួប​សំណេះសំណាល​នេះ បាន​ប្រារព្ធ​ឡើង​នៅ​សាលាស្រុក​កំរៀង ខេត្តបាត់ដំបង​។​

​អញ្ជើញ​មានប្រសាសន៍​នាឱកាស​នោះ សម្ដេច​ក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រី​ក្រសួងមហាផ្ទៃ បាន​គូសបញ្ជាក់ថា​វត្តមានរ​បស់​សម្ដេច និង​ថា្នក់​ដឹកនាំ​ផ្សេងទៀត​ក្នុង​ពិធី​ជួប​សំណេះសំណាល​នេះ គឺជា​ការចូលរួមចំណែក​ផ្ដល់​ការលើកទឹកចិត្ត​ដល់​មន្ត្រី​ទាំងអស់​ដែល​កំពុង​បំពេញភារកិច្ច​តាម​បណ្ដា​អង្គភាព​នៅ​ច្រកទ្វារព្រំដែន​កម្ពុជា​-​ថៃ ទាំង​នៅ​ខេត្តបាត់ដំបង និង​ប៉ៃលិន ក្នុង​បរិបទ​ដែល​ពិភពលោក កំពុង​ប្រឈម​ខ្លាំង​នឹង​ការរីក​រាលដាល​ជំងឺ​កូ​វីដ​១៩ ដែល​ពេលនេះ​បាន​ក្លាយជា​វិបត្តិ​ធ្ងន់ធ្ងរ​របស់​ពិភព​កលោក ។​

​សម្ដេច​បាន​បន្តថា ក្រៅ​តែ​បាននិងកំពុង​រីក​រាល​ដាល​នៅ​បណ្ដា​ប្រទេស​ស្ទើរ​ទាំងអស់​លើ​ពិភពលោក ពិសេស​នៅ​តំបន់​អឺរ៉ុប អាមេរិក និង​ម​ជ្ឈឹ​ម​បូព៌ា បន្ទាប់ពី​ប្រទេស​ចិន​មាន​សភាព​ធូរស្រាល​នោះ នៅពេលនេះ​តំបន់​អាស៊ាន​ទាំង​១០​ប្រទេស សុទ្ធ​តែមាន​អ្នក​ឆ្លង​ជំងឺ​កូ​វីដ​ទាំងអស់ ។ សម្ដេច​បានបញ្ជាក់​អំពី​ការសម្រេចចិត្ត​ដាក់​ប្រទេស​ក្នុង​គ្រា​មាន​អាសន្ន​របស់​រដ្ឋាភិបាល​ថៃ​ដើម្បី​អនុវត្ត​វិធានការ​ទប់ស្កាត់​ការរីក​រាលដាល​ជំងឺ​កូ​វីដ​១៩ បន្ទាប់ពី​បាន​បិទ​ការដ្ឋាន​ការងារ​មួយចំនួន ធ្វើឱ្យ​ពលរដ្ឋ​ថៃ​នៅ​ទំនេរ ហើយ​ពលរដ្ឋ​ខ្មែរ​ខ្លះ​នៅ​ទីនោះ​ក៏​ទំនេរ​ពី​ការងារ ។​

​ព្រោះតែ​ដូច្នេះហើយ សម្ដេច​បានផ្ដល់​ការ​ពន្យល់ថា​ពលរដ្ឋ​ខ្មែរ​ទំនេរ​ពី​ការងារ និង​មានការ​ភ័យខ្លាច​ផង​នោះ បានចាប់ផ្ដើម​ស​ម្រុ ក​នាំគ្នា​វិល​ត្រឡប់មក​ប្រទេស​កម្ពុជា​វិញ​នា​ប៉ុន្មាន​ថ្ងៃមុន ដែល​ធ្វើឱ្យ​អាជ្ញាធរ​ច្រកទ្វារព្រំដែន​ជួប​ការលំបាក​ក្នុងការ​ពិនិត្យ​សុខភាព​ពួកគាត់​ពេល​ឆ្លង​ព្រំដែន ។ ដោយសារ​ពួកគាត់​បានធ្វើ​ដំណើរ​ដ​ល់​ស្រុកកំណើត​ហើយ​នោះ សម្ដេច​បាន​សុំ​គោលការណ៍​ពីស​ម្ដេច​តេ​ជោ ដើម្បី​ណែនាំ​អាជ្ញាធរខេត្ត​ក្រុង​-​ស្រុក​-​ខណ្ឌ និង​ភូមិ​-​ឃុំ ត្រូវ​គ្រប់គ្រង​វត្តមាន​ពួកគាត់​ឱ្យបាន និង​ស្នើឱ្យ​ពួកគាត់​នៅ​ដោយឡែក​១៤​ថ្ងៃ​សិន ។​

​ពាក់ព័ន្ធ​នឹង​ការដាក់​ប្រទេស​ក្នុង​គ្រា​មាន​អាសន្ន​របស់​រដ្ឋាភិបាល​ថៃ សម្ដេច​បាន​មានប្រសាសន៍ថា​ប្រសិនបើ​មាន​ពលរដ្ឋ​ខ្មែរ​យើង​បន្តធ្វើ​ដំណើរ​ចូលមក​ប្រទេស​វិញ​នោះ គឺ​រាជរដ្ឋាភិបាល​យើង​មិនអាច​ទប់ស្កាត់​ពលរដ្ឋ​យើង​មិនឱ្យ​វិល​មកវិញ​បានទេ​។ សម្ដេច​បាន​ណែនាំ​ឱ្យ​ត្រៀម​ទទួល​ស្វាគមន៍​ពួកគាត់​ដោយ​ប្រកាន់​អ​កប្ប​កិរិយា​ថ្លៃថ្នូរ​សុភាពរាបសារ និង​ទន់ភ្លន់ ប៉ុន្តែ​ត្រូវ​វិធានការ​ម៉ឺងម៉ាត់​តាម​ក្បួន​សុខាភិបាល ដើម្បី​ធានា​សុខ​សុវត្ថិភាព​ពួកគាត់ និង​ក្រុមគ្រួសារ​នៅឯ​ស្រុកកំណើត ។ ជាមួយគ្នានេះ​ក៏ត្រូវ​មាន​កិច្ចសហការ​ល្អជា​មួយ​អាជ្ញាធរខេត្ត​ខាង​ភាគី​ថៃ​ដែរ ។​

​សម្ដេច​បាន​ណែនាំ​ឱ្យ​អាជ្ញាធរ​ប្រចាំ​ច្រកទ្វារព្រំដែន ត្រូវ​កត់ត្រា​ឱ្យបាន​ច្បាស់​នូវ​អត្តសញ្ញាណ​ពលរដ្ឋ​ដែល​បាន​វិល​ចូលមក​ប្រទេស ដើម្បី​ធានា​តាមដាន​ស្រាវជ្រាវ​រក​ពួកគាត់ ប្រសិនបើ​មាន​បញ្ហា​ណាមួយ ហើយ​ជាមួយគ្នានេះ​ត្រូវខិតខំ​ពិភាក្សា​ជាមួយ​ភាគី​ថៃ​ដើម្បី​ចៀសវាង​ការអនុញ្ញាតឱ្យ​ឆ្លងកាត់​តាម​ច្រករបៀង ដែលនាំឱ្យ​ជួប​ការលំបាក​ក្នុងការ​ពិនិត្យ​សុខភាព និង​កំណត់​អត្តសញ្ញាណ​ពួកគាត់ ពោលគឺ​ត្រូវ​កំណត់​ច្រកទ្វារ​ច្បាស់លាស់​សម្រាប់​ការវិល​ចូល​ប្រទេស​របស់​ពលរដ្ឋ​ខ្មែរ​យើង​។​

​សម្ដេច​ក៏បាន​ណែនាំ​ឱ្យ​ត្រៀម​ផ្ដល់​ម៉ាស់​ជូន​ពលរដ្ឋ​ទាំងឡាយណា ដែល​ឆ្លង​មកពី​ប្រទេស​ថៃ​ដោយ​មិនមាន​ម៉ាស់​ប្រើប្រាស់ ហើយ​ត្រូវ​ស្នើសុំ​ពួកគាត់​សហការ​ពិនិត្យ​កំដៅ និង​អញ្ជើញ​ពួកគាត់​ទៅ​កន្លែង​ដែល​ត្រូវ​កត់ត្រា​អត្តសញ្ញាណ​សិន​។ ក្នុងករណី​ដែលមាន​អ្នកជំងឺ​ត្រូវ​សង្គ្រោះ បន្ទាន់ ហើយ​អ្នកជំងឺ​នោះ​មិនមែនជា​អ្នកជំងឺ​កូ​វីដ​១៩ សម្ដេច​ក៏បាន​ណែនាំ​អភិបាលខេត្ត​បាត់ដំបង និង​ប៉ៃលិន ត្រូវ​ស្នើសុំ​កិច្ចសហការ​អនុញ្ញាតឱ្យ​អ្នកជំងឺ​នោះ​ចូលទៅ​ព្យាបាល​នៅ​ប្រទេស​ថៃ​។

​សម្ដេច​មាន​ជំនឿ​ង​ថា​ភាគី​ទាំងពីរ​កម្ពុជា​ថៃ​នឹងមាន​ការពិចារណា​ដល់​ទំនាក់ទំនង​ទ្វេភាគី ដើម្បី​ការពារ​ផលប្រយោជន៍​ទៅវិញទៅមក​រវាង​ប្រទេស និង​ប្រជាជន​នៃ​ប្រទេស​ទាំងពីរ​។ ជាក់ស្ដែង​ដូច​ការបិទ​ការចេញចូល​មនុ​ស្សរវា​ង​កម្ពុជា​-​ថៃ កម្ពុជា​-​វៀតណាម ដែល​ភាគី​ទាំងសងខាង​នៅតែ​បន្ត​ការអនុញ្ញាតឱ្យ​ចេញចូល​ទំនិញ​ក្រោម​លក្ខ​ណ្ឌ​រឹតបន្តឹង​សុវត្ថិភាព​នៅពេល​ដឹក​ឆ្លងកាត់​ព្រំដែន ។​

​នៅក្នុង​ឱកាស​នោះ សម្ដេច​បាន​ថ្លែង​ការកោតសរសើរ​ថ្នាក់ដឹកនាំ មន្ត្រីរាជការ កងកម្លាំង​ចំណុះ​រដ្ឋបាលខេត្ត និង​ជាពិសេស​មន្ត្រី និង​កងកម្លាំង​នៃ​អង្គភាព និង​ស្ថាប័ន​នានា​ដែល​កំពុង​បំពេញភារកិច្ច​នៅតាម​បណ្ដា​ច្រកទ្វារព្រំដែន​។ សម្ដេច​បានចាត់ទុក​ការខិតខំ​ប្រឹងប្រែង​បំពេញភារកិច្ច​នេះហើយ​ដែល​ធ្វើឱ្យ​កម្ពុជា​រក្សាបាន​សុខ​សុវត្ថិភាព​សណ្ដាប់ធ្នាប់​សាធារណៈ ធានា​ការអភិវឌ្ឍ​សេដ្ឋកិច្ច និង​សង្គម ហើយ​ទន្ទឹមនឹងនេះ​យើង​ក៏បាន​នឹ​​ង​កំពុង​រួម​សាមគ្គី​គ្នា​ប្រយុទ្ធ​នឹង​សង្គ្រាម​ជំងឺ​កូ​វីដ​១៩ ដើម្បី​ធានា​ការពារ​សេចក្ដីសុខ​ជូន​ប្រជាពលរដ្ឋ ដែល​នេះហើយ​គឺជា​ឧ​ត្ត​ម​គតិ​ស្រលាញ់​ជាតិ និង​ប្រជាជន ។​

​ពាក់ព័ន្ធ​នឹង​ការងារ​ផ្សព្វផ្សាយ​អប់រំ​ដល់​ប្រជាពលរដ្ឋ​អំពី​វិធានការ​ការពារ​ខ្លួន និង​ទប់ស្កាត់​ការរីក​រាលដាល​ជំងឺ​កូ​វីដ​១៩ សម្ដេច​ក្រឡាហោម ក៏បាន​ថ្លែង​ការកោតសរសើរ​ចំពោះ​អាជ្ញាធរ​មូលដ្ឋាន​ទាំងអស់ ដែល​បានរៀបចំ​ការចុះ​ចាក់ផ្សាយ​សារ​អប់រំ​ចល័ត​គ្រប់​ភូមិ​ឃុំ​ដល់​ប្រជាពលរដ្ឋ ។ មុននឹង​បញ្ចប់​សម្ដេច បាន​សម្ដែង​សេចក្ដីសង្ឃឹម​ជឿជាក់ថា​ថ្នាក់ដឹកនាំ មន្ត្រីរាជការ និង​កងកម្លាំង​ចំណុះ​រដ្ឋបាលខេត្ត និង​កំពុង​បំពេញការងារ​នៅតាម​បណ្ដា​អង្គភាព​ច្រកព្រំដែន​កម្ពុជា​ថៃ​ក្នុងភូមិ​សាស្ត្រ​ខេត្តបាត់ដំបង និង​ប៉ៃលិន​ទាំងអស់ នឹង​បន្ត​ខិតខំ​អនុវត្ត​តួនាទី និង​ការទទួលខុសត្រូវ​បាន​ល្អ និង​មានការ​ប្រុងប្រយ័ត្ន ដើម្បី​ចៀស​ផុតពី​ការឆ្លង​ជំងឺ​កូ​វីដ​១៩ ៕ ដោយ​៖​កូ​ឡាប​

×