Monday, December 23, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

លាក់​ថ្នាំញៀន​១​កញ្ចប់​ធំ និង​១៦​កញ្ចប់​តូច ក្នុង​ឌុយ​អំពូល​ភ្លើង ប៉ូលិស​រកឃើញ ឃាត់ខ្លួន​ជនសង្ស័យ​បាន​៤​នាក់​

​ភ្នំពេញ​៖ ជនសង្ស័យ​ប្រុស​ស្រី​ចំនួន​៤​នាក់ ត្រូវបាន​កំលាំង​នគរបាល​ប៉ុស្តិ៍​កន្ទោក នៃ​អធិការ​ខណ្ឌ​នគរបាល​ពោធិ៍​សែន​ជ័យ ធ្វើ​ការបង្ក្រាប​និង​ឃាត់​ខ្លូន ក្រោយ​ពី​ឆែកឆេរ​រកឃើញ​ថ្នាំញៀន​ចំនួន​១​កញ្ចប់​ធំ និង​១៦​កញ្ចប់​តូច លាក់​នៅក្នុង​ឌុយ​អំពូល​ភ្លើង ។​

​ហេតុការណ៍​នេះ​នៅវេលា​ម៉ោង​០០​និង​៤០​ឈានចូល​ថ្ងៃ​ទី​១៨ មករា​២០១៨​នាទី ចំណុច​ហាង​ម៉ាស្សា​មួយកន្លែង ក្នុង​បុរី​ពិភពថ្មី កំបូល ស្ថិតក្នុង​ភូមិ​ត្រពាំង​គល់ សង្កាត់​កន្ទោក ខណ្ឌ​ពោធិ៍​សែន​ជ័យ​។​

​សមត្ថកិច្ច​បានឲដឹងថា មុន​ពេល​ឃាត់​ជនសង្ស័យ​និង​វត្ថុតាង គឺ​កំលាំង​នគរបាល​ប៉ុស្តិ៍​បាន​ល្បាត​ក្នុង​បុរី​ពិភព​ថ្មី​កំបូល​ស្ថិតក្នុង​ភូមិ​ត្រពាំង​គល់ សង្កាត់​កន្ទោក ក៏​ឃើញ​មនុស្ស​ប្រុស​២​នាក់​ជិះ​ម៉ូតូ​ចូល​ក្នុងផ្ទះ​ម៉ាស្សា​កោស​ជប់ រស្មី ពេលនោះ​កំលាំង​មាន​ការសង្ស័យ ទើប​ចូល​ទៅ​សុំ​ម្ចាស់​ហាង​ធ្វើការ​ត្រួតពិនិត្យ​ឆែកឆេរ​នៅ​បន្ទប់​ម៉ាស្សា​ជាន់​ទី​១ ពេលនោះ​ឃើញ​មនុស្ស​ប្រុស​ម្នាក់​និង​ស្រី​ម្នាក់ បន្ទាប់​មក​កំលាំង​បាន​ធ្វើ​ការឆែកឆេរ ក៏​ប្រ​ទៈ​ឃើញ ឌុយ​អំ​ពូក​ភ្លើង​នៅ​ក្នុង​បន្ទប់ទឹក ក៏​បើក​មើល​ក្នុង​ឌុយ​អំ​ពូក​ភ្លើង​នោះ ឃើញ​ក្រាម​ពណ៍​ស​ថ្លា​ចំនួន​១​កញ្ចប់​ធំ និង​១៦​កញ្ចប់​តូច​។​ក្រោយមក​សមត្ថកិច្ច​យើង​បាន​ឃាត់ខ្លួន​ចំនួន​៤​នាក់ រួម​និង​វត្ថុតាង​មក​សួរនាំ​នៅ​ប៉ុស្តិ៍​តែម្តង​។​

​សមត្ថកិច្ច​បាន​បន្ត​ឲ​ដឹងថា ជនសង្ស័យ​ទី​១​មានឈ្មោះ ស ផល្លី​ភេទ​ប្រុស​មុខរបរ​លាង​ម៉ូតូ ស្នាក់នៅ​ភូមិ​ត្រពាំង​គល់ ស្ថិត​សង្កាត់​កន្ទោក ខណ្ឌ​ពោធិ៍​សែន​ជ័យ​។​(​ម្ចាស់​ថ្នាំ​) ​ជនសង្ស័យ​ទី​២​មានឈ្មោះ ខាន់ សុខ​រិន ភេទ​ស្រី​អាយិ​១៩​ឆ្នាំ មុខរបរ​នារី​ម៉ាស្សា ស្នាក់​នៅផ្ទះ ជួល​ភូមិ​អង្គស្នួល ឃុំ​ពើក ស្រុក​អង្គស្នួល ខេត្ត​កណ្តាល ។​ជនសង្ស័យ​ទី​៣​មានឈ្មោះ ង៉ែត ពន្លឺ ភេទ​ប្រុស​អាយុ​២៥​ឆ្នាំ មុខរបរ​ជាងកាត់សក់ ស្នាក់នៅ​ផ្ទះជួល ភូមិ​អង្គស្នួល ឃុំ​ពើក ស្រុក​អង្គស្នួល ខេត្ត​កណ្តាល ។​ជនសង្ស័យ​ទី​៤​មានឈ្មោះ ហេង ពន្លឺ អាយុ​១៨​ឆ្នាំ មុខរបរ​មិន​ពិត ស្នាក់នៅ​ភូមិ​ត្រពាំង​ក្រសាំង ឃុំ​បែក​ចាន ស្រុក​អង្គស្នួល​។​

​បច្ចុប្បន្ន​ជនសង្ស័យ​រួម​និង​វត្ថុតាង ត្រូវបាន​កំលាំង​ប៉ុស្តិ៍​កសាង​សំណុំរឿង​បញ្ចូន​ជនសង្ស័យម​កកាន់​ផ្នែក​ជំនាញ​ប្រឆាំង​គ្រឿងញៀន​នៃ​អធិការ​ខណ្ឌ​ដើម្បី​អនុវត្ត​បន្ត តាម​និតិ​វិធី​ច្បាប់​៕ ដោយ​៖​បញ្ញា​ស័ក្តិ​

 

×