Wednesday, May 8, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ក្រុមគ្រូពេទ្យ​ជំនាញ​មក​បាញ់ថ្នាំ​សម្លាប់​មេរោគ​នៅក្នុង​បរិវេណ​វិមាន​រដ្ឋសភា​

spot_img

​ភ្នំពេញ​៖ ​ជា​វិធានការ​មួយ ក្នុងចំណោម​វិធានការ​ផ្សេងៗ​ទៀត ក្នុងការ​ការពារ​ការ​ឆ្លង​រាលដាល​នៃ​មេរោគ​កូ​វីត​១៩ ក្រុមគ្រូពេទ្យ​ជំនាញ​នៃ​ក្រសួងសុខាភិបាល បាន​ចុះមក​បាញ់ថ្នាំ​សម្លាប់​មេរោគ នៅក្នុង​បរិវេណ​វិមាន​រដ្ឋសភា នា​រសៀល​ថ្ងៃទី​២៥ ខែមីនា ឆ្នាំ​២០២០​នេះ​។​

​ការចុះ​បាញ់ថ្នាំ​សម្លាប់​មេរោគ​របស់​ក្រុមគ្រូពេទ្យ​ជំនាញ នៅ​វិមាន​រដ្ឋសភា​ពេលនេះ គឺ​ដើម្បី​ការពារ​សុខ​សុវត្ថិភាព​ពី​ការឆ្លង​មេរោគ កូ​វីត​១៩ ជូន​ថ្នាក់ដឹកនាំ និង​សមាជិក សមាជិកា​រដ្ឋសភា ព្រមទាំង​មន្ត្រីរាជការ​នៃ​អគ្គលេខាធិការដ្ឋាន​រដ្ឋ​សភា ក៏ដូចជា​ភ្ញៀវ​ដែលមាន​ភារកិច្ច​ចាំបាច់​បំផុត ត្រូវ​អញ្ជើញ​មកកាន់​វិមាន​រដ្ឋសភា​ជាដើម​។

​ក្រៅពី​ការបាញ់​ថ្នាំ​សម្លាប់​មេរោគ​នេះ ស្ថាប័ន​រដ្ឋសភា ក៏បាន​ចាត់វិធានការ​ផ្សេងៗ​មួយចំនួនទៀត​សម្រាប់​ការការពារ​ការឆ្លង​រាលដាល​នៃ​មេរោគ​កូ​វីត​១៩ នេះដែរ ដូចជា ការប្រើ​ឧបករណ៍​វាស់​កម្ដៅ​សម្រាប់​អ្នក​ចូលក្នុង​វិមាន​រដ្ឋសភា​នៅ​គ្រប់​ច្រកចូល​ទាំងអស់​។ ផ្ដល់​ទឹក​លាង​សម្លាប់​មេរោគ ទុក​ជូន​លាង​សម្អាត​ដៃ​នៅ​គ្រប់​ច្រកចូល និង​តាម​ទីតាំង​ជាច្រើន​ទៀត​ក្នុង​អគ្គលេខាធិការដ្ឋាន​រដ្ឋ​សភា​។ ផ្ដល់​សាប៊ូ​ទុក​សម្រាប់​លាងដៃ​នៅ​គ្រប់​ទីតាំង​បន្ទប់ទឹក​។ ការ​ចរាចរណ៍​ឯកសារ​ផ្សេងៗ គឺធ្វើឡើង​តាមរយៈ Online និង​ណែនាំ​មន្ត្រី​ត្រូវការពារ​សុខភាព​ទៅតាម​សេចក្ដីណែនាំ​របស់​ក្រសួងសុខាភិបាល ផងដែរ​៕ ដោយ​៖​កូ​ឡាប​

spot_img
×