Tuesday, May 13, 2025

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

រដ្ឋសភា ពិនិត្យ និង​អនុម័ត​សេចក្តីព្រាងច្បាប់​ចំនួន​៣ ពាក់ព័ន្ធ​គម្រោង​វិនិយោគ​សាងសង់​រោងចក្រ​អគ្គិសនី​ដុត​ធ្យូងថ្ម​

​ភ្នំពេញ​៖​សម្ដេច​អគ្គ​មហា​ពញា​ចក្រី ហេង សំរិន ប្រធានរដ្ឋសភា បាន​ដឹកនាំ​កិច្ចប្រជុំ​ជា​វិសាមញ្ញ នីតិកាល​ទី​៦ នា​ព្រឹក​ថ្ងៃ​ព្រហស្បតិ៍ ទី​២៦ ខែមីនា ឆ្នាំ​២០២០ ដោយមាន​វត្តមាន សមាជិក សមាជិកា​រដ្ឋសភា ពេល​ផ្តើម​សម័យប្រជុំ​ចំនួន ១០៧​រូប​។

​អង្គប្រជុំ​រដ្ឋសភា​បានអនុម័ត​សមាសភាព​លេខាធិការ ចំនួន ៣​រូប សម្រាប់​សម័យប្រជុំ​រដ្ឋ​សភា​ជា​វិសាមញ្ញ នីតិកាល​ទី​៦ ដែលមាន​៖ ឯកឧត្តម យឹម លាត លោកជំទាវ គង់ សាឡ​ន លោកជំទាវ កុល ធា​រិ​ន​។​

​សម័យប្រជុំ​រដ្ឋសភា​ជា​វិសាមញ្ញ នីតិកាល​ទី​៦ នា​ព្រឹក​នេះ នឹង​ពិនិត្យ និង​អនុម័ត​សេចក្តីព្រាងច្បាប់​ចំនួន​៣ ដូចខាងក្រោម​៖

១- សេចក្តីព្រាងច្បាប់ ស្តីពី​ការអនុម័ត​យល់ព្រម​លើ​ការធានា​ទូទាត់​របស់ រាជរដ្ឋាភិបាល​នៃ​ព្រះរាជាណាចក្រ​កម្ពុជា ឱ្យ​ក្រុមហ៊ុន រ៉ូយ៉ាល់ គ្រុប អ៊ិន​វេស​ម៉ិ​ន គ្រុប ឯ​.​ក សម្រាប់​គម្រោង​វិនិយោគ​សាងសង់​រោងចក្រ​អគ្គិសនី​ដុត​ធ្យូងថ្ម អានុភាព ៧០០​មេ​ហ្គា​វ៉ា​ត់ ខេត្តកោះកុង​។

២- សេចក្តីព្រាងច្បាប់ ស្តីពី​ការអនុម័ត​យល់ព្រម​លើ​ការធានា​ទូទាត់​របស់ រាជរដ្ឋាភិបាល​នៃ​ព្រះរាជាណាចក្រ​កម្ពុជា ឱ្យ​ក្រុមហ៊ុន ហាន សេង ខូ​ល ម៉ាញ សម្រាប់​គម្រោង វិនិយោគ សាងសង់​រោងចក្រ​អគ្គិសនី​ដុត​ធ្យូងថ្ម អានុភាព ២៦៥​មេ​ហ្គា​វ៉ា​ត់ ខេត្ត​ឧ​ត្ត​រ មានជ័យ​។​

៣- សេចក្តីព្រាងច្បាប់ ស្តីពី ការអនុម័ត​យល់ព្រម​លើ​ការធានា​ទូទាត់​របស់​រាជរដ្ឋាភិបាល​នៃ​ព្រះរាជាណាចក្រ​កម្ពុជា ឱ្យ​ក្រុមហ៊ុន ហាន សេង ខូ​ល ម៉ាញ សម្រាប់​គម្រោង វិនិយោគ សាងសង់​ខ្សែបណ្តាញ​បញ្ជូន​អគ្គិសនី​តង់ស្យុង ២៣០​គីឡូវ៉ុល ត​ភ្ជាប់​ពី​រោង ចក្រ​អគ្គិសនី​ដុត​ធ្យូងថ្ម ខេត្ត​ឧ​ត្ត​រ​មានជ័យ មក​អនុ​ស្ថានីយ​សៀមរាប​ខាងកើត​៕ ដោយ​៖​បញ្ញា​ស័ក្តិ​

×