ភ្នំពេញ៖ ឃ្លាំងលក់រថយន្តមួយកន្លែងបានរងនូវការឆាបឆេះ បណ្តាលអោយខូចខាតរថយន្តអស់មួយចំនួន កាលពីរសៀលម៉ោង៤ ថ្ងៃទី១៨ ខែមករា ឆ្នាំ២០១៨នេះ នៅតាមផ្លូវលេខ២០០៤ ភូមិទ្រង់មាន់ សង្កាត់អូរបែកក្អម ខណ្ឌសែនសុខ ដោយសារកន្ទុយបារី របស់កម្មកររបស់ម្ចាស់ឃ្លាំងនេះ។
ឃ្លាំងលក់រថយន្តនេះមាន យីហោ”៥៨៨” ដែលមានម្ចាស់ឈ្មោះ គឹម ហេងអាយុ៥៥ឆ្នាំ លោកបានប្រាប់អាជ្ញាធរថា៖ មូលហេតុនៃគ្រោះអគ្គីភ័យនេះកើតឡើងដោយសារកម្មករកូនជាងរបស់គាត់ជក់បារី រួចបោះចោលទៅស្មៅងាប់នៅទីវាលក្បែរនោះ។ លោកបានបញ្ជាក់គ្រោះអគ្គីបានបង្ករអោយខូចខាតទ្រង់រថយន្តអស់មួយចំនួនតូច មិនបណ្តាលអោយខូចខាតធ្ងន់ធ្ងរទេ ហើយយក៏មិនមានគ្រោះថ្នាក់ដល់មនុស្សដែរ។
គ្រោះអគ្គីភ័យបានកើតឡើងផ្ទួនៗគ្នាក្នុងខែនេះចំនួន៣ដងមកហើយ ប៉ុន្តែមិនបណ្តាលអោយគ្រោះថ្នាក់ដល់ជីវិតមនុស្សឡើយ ៕ ដោយ៖បញ្ញាស័ក្តិ