Saturday, May 18, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ដឹង​តែ​មិន​រួចខ្លួន​ទេ​! កំហឹង​មហាជន​កំពុង​ដុត​រោល ទៅនឹង​ទង្វើ​ដ៏​អមនុស្សធម៌​របស់​ក្រុម​បក្ខពួក​មេបញ្ជាការ​ការពា​រ​ព្រំដែន​លេខ​៥០៤ មាឌ​ប៉ុន​យក្ស ប្រើ​អំពើហិង្សា​លើ​បុគ្គលិក​អគ្គិសនី​ជា​ជនពិការ​អង្គុយ​លើ​រទេះរុញ ជុំវិញ​រឿង​ផ្តាច់​ភ្លើង​…(​វីដេអូ​)​

spot_img

ភ្នំពេញ​៖ វីដេអូ​ឃ្លី​ប បានបង្ហាញ​ឲ្យ​ឃើញ​ពី​សកម្មភាព​ប្រើ​អំពើហិង្សា​ដ៏​អមនុស្សធម៌និង​ជា​ទង្វើ​ចាត់ទុក​ព្រៃផ្សៃ​មួយ ទៅលើ​បុគ្គលិក​ក្រុម​អគ្គិសនី​ម្នាក់ នៅ​ស្រុក​សាលា​ក្រៅ ខេត្ត​ប៉ៃលិន ដោយសារតែ​រឿង​ផ្តាច់​ភ្លើង ពី​សំណាក់​ក្រុម​បក្ខពួក​មេកង​ការពា​រ​ព្រំដែន​លេខ​504 បានធ្វើ​ឲ្យ​ប្រជាពលរដ្ឋ​ជា​អ្នកប្រើប្រាស់​បណ្តាញ​សង្គម ផ្ទុះ​កំហឹង ស្អប់ខ្ពើម​យ៉ាងខ្លាំង ។

​ជុំវិញ​បញ្ហា​ខាងលើនេះ បើតាម​គណនី​ហ្វេ​ស​ប៊ុ​កលោក San Prum បាន​បង្ហើប​ប្រាប់​ដំណើររឿង​ខ្លះៗ​ឲ្យ​យ៉ាង​ដូច្នេះ​ថា​៖ “​មេកង​ការពារ​ព្រំដែន​លេខ​504 ដឹកនាំ​កម្លាំង ទៅ​បង្កបញ្ហា​វាយ​បុគ្គលិក​អគ្គិសនី ដែលជា​ជនពិការ ដោយសារ​គេ​ផ្តាច់​អគ្គិសនី ព្រោះ​មិន​បង់លុយ​ច្រើន​ខែ ធ្វើ​ឲ្យ​ក្រុម​លោកនាយ​ខឹង នាំ​បក្ខពួក​ទៅ​បង្កហេតុ​និង​អុកឡុក​ប្រើ​ហិង្សា ទៅលើ​បុគ្គលិក​អគ្គិសនី​ដូចនេះ​ទៅ តាម​ការ​ឲ្យ​ដឹង​ខ្លះៗ​របស់ អ្នក​ផ្តល់ព័ត៌មាន ហេតុផល​ដែល​មេកង​504 យឺត​ពេល​បង់លុយ ទៅខាង​ភ្លើង​ដូចនេះ ក៏​ព្រោះ​លង់​ខ្លូន​ចាញ់ល្បែង​កាស៊ីណូ​យ៉ាង​ធ្ងន់​ក យើងខ្ញុំ​នឹង​រង់ចាំ​ការ​ស្រាយ​បំភ្លឺ​ពី ខាង​កងពល​504″​។​

​ចូលរួម​បញ្ចេញមតិ ទៅលើ​រឿង​លោក​មេកង​ការពារ​ព្រំដែន​លេខ​504​ម្នាក់​នោះ នាំ​បក្ខពួក​មក​ប្រើ​អំពើហិង្សា មកលើ​បុគ្គលិក​ជន​ម្នាក់​បែបនេះ ក្នុងនោះ​គណនី​ហ្វេ​ស​ប៊ុ​ក​ឈ្មោះ Aliza Daystar បាន​លើកឡើងថា​៖”​ទោះ​គាត់​មាន​អត្ត​ច​រិ​ក​មិនសូវ​ល្អ​យ៉ាងណាក្តី គាត់​ជា​ជនពិការ​ម្នាក់ យើង​មិនត្រូវ​ប្រើ​អំពើហិង្សា​អញ្ចឹងទេ​ព្រោះថា​៖

១. ក្នុងនាម​ជា​មន្ត្រីរាជការ​មាន​តួនាទី​បម្រើ​ជាតិ​មាតុភូមិ បម្រើ​រាស្ត្រ ត្រូវមាន​អត្ត​ច​រិ​ក​និង​បុគ្គលិកលក្ខណៈ​ជា​គំរូ នៃ​ការគោរព​ដល់​អ្នកដទៃ​

២. មន្ត្រីរាជការ​ក៏​ជា​ប្រជាពលរដ្ឋ​ដែរ មាន​តួនាទី​ដូចជា​ពលរដ្ឋ​ដទៃ​ដែរ ពោលគឺ​ត្រូវ​ទូរ​ទាត់​ប្រាក់​ឲ្យ​បាន​ទៀងទាត់ នៃ​ការប្រើប្រាស់​សេវា​ណាមួយ​នៅក្នុង​សង្គម បើ​មិន​ធ្វើតាម​បទបញ្ញត្តិ របស់​ក្រុមហ៊ុន​ណាមួយ​ដែល​ខ្លួន​បាន​ប្រើប្រាស់ គឺ​ត្រូវ​ប្រឈមមុខ​ចំពោះ​រាល់​ការពិន័យ ទៅតាម​វិធានការ​របស់​ក្រុមហ៊ុន​នោះ​ដូច​ពលរដ្ឋ​ដទៃ​ដែរ​

៣. មិនត្រូវ​ប្រមាថ​មាក់ងាយ​លើ​ជនពិការ ដែលជា​ជន​អសមត្ថភាព​ត្រូវបាន​គេ​លើកតម្កើង និង​ឲ្យ​តម្លៃ​ដូច​ពលរដ្ឋ​ទូទៅ​ដែរ នោះ​អាច​នឹងត្រូវ​ផ្តន្ទាទោស​ពីបទ​បរិហារកេរ្តិ៍​និង​បៀតបៀន​កេរ្តិ៍ខ្មាស់​

​អាស្រ័យហេតុនេះ​សូមមេត្តា​រាល់​អ្នកមាន​សមត្ថកិច្ច​ទាំងឡាយ គោរព​និង​ប្រ​ត្តិ​ប​ត្តិ​កាតព្វកិច្ច​របស់ខ្លួន យ៉ាង​ខ្ជាប់ខ្ជួន​ទៅតាម​ច្បាប់​មាត្រា របស់​ប្រទេសជាតិ កុំ​ឲ្យ​រាស្ត្រ​អាក់អន់ស្រពន់ចិត្ត​និង​អាប់ឱន​កិត្តិយស ដល់​មន្ត្រីរាជការ​ដទៃ​ដែល​ខិតខំ​ដើម្បី​ជាតិ ( អង្គុយ​លើ​ច្បាប់​ស្មើរ​នឹង​ប្រមាថ​ច្បាប់​ស្មើរ​នឹង​ប្រមាថ​ជាតិ )” ។​

​រីឯ​គណនី​ហ្វេ​ស​ប៊ុ​ក​ឈ្មោះ “​ស្នាមញញឹម​របស់​ម៉ែ ជា​ក្តី​សុខ​របស់​កូន​” ក៏បាន​ចូលរួម​លើកឡើង​ដែរ​ថា​៖ “​គាត់​ជា​បុគ្គលិក​ធ្វើការ​ឲ្យ​គេ​ទេ បើ​មិនមាន​បញ្ជា​ពី​ប្រធាន​គាត់ ក៏​គាត់​មិន​កាត់ផ្តាច់​ភ្លើង​ដែរ ហើយ​មួយទៀត​ឋានៈ​ជា​មេបញ្ជាការ ហើយ​ហេតុ​អី​មិន​ទៅ​និយាយ​ជាមួយ ប្រធាន​ក្រុមហ៊ុន ម៉េច​បានមក​ប្រើ​ហឹ​ង្សា​ទៅលើ​គាត់ ជា​ជនពិការ​ដែលជា​បុគ្គលិក​បម្រើការ​ឲ្យ​គេ​ទៅវិញ​…​និយាយ​គ្នា​ក៏បាន​ម៉េច​បានធ្វើ​អ៊ីចឹង ធ្វើ​ឲ្យ​ខូច​ឈ្មោះ​ខ្លួនឯង​ក៏​ដូច​កងកម្លាំង​ដ៏ទៃទៀត​…:pensive::pensive::pensive:​ហេតុ​អី​មិន​យកគំនិត​មក​គិត​ខ្លះ​” ។​

​ទោះយ៉ាងណា នៅពេលនេះ មហាជន​កំពុង​រង់ចាំ​មើលថា​តើ ចំណាត់ការ​របស់​ឯក​ឧ​ត្ត​ម ហ៊ុន ម៉ា​ណែ​ត និង​សម្តេច​តេ​ជោ ហ៊ុន សែន ទៅលើ​ក្រុមបក្ខពួក​​ទាហាន​ខាងលើនេះ​យ៉ាងណា​…? ៕ ដោយ​៖ លឹម ហុង​

spot_img
×