Saturday, May 18, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ជនជាតិដើម ភាគតិច​ ឃុំ​ក្បាល​រមាស និង​ឃុំ​ប៉ា​តេ បិទ​ភូមិ មិនឱ្យ​មាន​អ្នក​ចេញចូល ការពារ​ជំងឺ​កូ​វីដ 19

spot_img

​ស្ទឹងត្រែង រតនគិរី​៖ ប្រជាពលរដ្ឋ ជា​ជនជាតិដើម​ភាគតិច ភ្ន​ង នៅ​ឃុំ​ក្បាល​រមាស ស្រុក​សេសា​ន​ខេត្តស្ទឹងត្រែង បានធ្វើ​ពិធីបុណ្យ​បិទ​ភូមិ តាំងពី​ថ្ងៃទី 23 ខែមីនា ដល់​ថ្ងៃទី 30 ខែមីនា​ឆ្នាំ 2020 ដើម្បី​ការពារ កូ​វីដ 19 និង​ជា​ប្រពៃណី​ជនជាតិដើម​ភាគតិច ករណី​មាន​អ្នក​ចេញចូល ត្រូវ​ផាកពិន័យ​។ ចំណែកឯ​ឃុំ​ប៉ា​តេ ស្ថិតក្នុង​ស្រុក​អូរ​យ៉ា​ដាវ ខេត្តរតនគិរី ត្រូវបាន​ប្រកា​សបិទ​ការចេញចូល​តាំងពី​ថ្ងៃទី​២១ ខែមីនា ដើម្បី​ការពារ និង​ទប់ស្កាត់​ការឆ្លង​រាលដាល​ជំងឺ​កូ​វីដ​-១៩​នេះដែរ​។​

​អ្នកភូមិ ជនជាតិភាគតិច ភ្ន​ង នៅ​ឃុំ​ក្បាល​រមាស បាន​ឲ្យ​ដឹងថា អ្នកណា​ជួប​ភូមិ​របស់គាត់ ដែល​កំពុង​បិទ រយៈពេល ៧ ថ្ងៃនេះ គឺមាន ការផាកពិន័យ ៧០ ម៉ឺន​រៀល ដោយឡែក ចំពោះ​អ្នក​ឈឺ​ធ្ងន់ អាច​ចេញពី​ភូមិ​ទៅ​ព្យាបាល​បាន តែ​មិន​ឲ្យ​ចូល​ភូមិ​បានទេ ក្នុង​រយៈពេល ៧ ថ្ងៃនេះ នេះ​ជា​វិធានការ របស់​មេកន្ទ្រាញ​ភូមិ ដែល​រៀបចំ​ជា​ប្រពៃណី ទំនៀមទម្លាប់ តាំងពី​យូរលង់​ណាស់​មកហើយ បើសិន​ជាមាន​ជំងឺ​ឈឺ​ថ្កាត់ ចម្លែក ភូមិ​របស់គាត់ ត្រូវតែមាន​ពិធី បិទ​ភូមិ មិនឱ្យ​មានការ​ចេញចូល​ទេ ដោយ​មានការ​សែនព្រេន និង​ដាក់​រូប​ទីងមោង ដើម្បី​សម្គាល់ថា ភូមិ​របស់គាត់ បិទ​មិន​ឲ្យ​អ្នក​ចូល​នឹង​អ្នកចេញ កាលពីដើម មិនមាន ការផាកពិន័យ ជា​លុយ​ឡើយ គឺមាន​ការផាកពិន័យ ជា​ប្រភេទ​គោ ក្របី និង​ស្រា​ពាង តែ​ឥឡូវ បាន​ផ្លាស់ប្ដូរ ការផាកពិន័យ​ជា​គោក្របី ស្រា​បៀ​ង មកជា​លុយ​វិញ​។​

​ចំណែក​ករណី​ជំងឺឆ្លង​វីរុស​កូ​វីដ​១៩​នេះដែរ នៅ​ឃុំ​ប៉ា​តេ ស្ថិតក្នុង​ស្រុក​អូរ​យ៉ា​ដាវ ខេត្តរតនគិរី ត្រូវបាន​ប្រកា​សបិទ​ការចេញចូល​តាំងពី​ថ្ងៃទី​២១ ខែមីនា ដើម្បី​ការពារ និង​ទប់ស្កាត់​ការឆ្លង​រាលដាល​ជំងឺ​កូ​វីដ​-១៩​។ លោក​ឆាយ ធី មេឃុំ​ប៉ា​តេ បាន​ថ្លែងថា ការបិទ​ឃុំ​នេះ អាជ្ញាធរ​ឃុំ​ហាម មនុស្ស​ប្លែក​មុខ​ចេញចូល ឬ ប្រាស្រ័យ​ទាក់ទង​ជាមួយ ប្រជាពលរដ្ឋនៅក្នុង​ឃុំ​របស់លោក​។ ប៉ុន្តែ ការរកស៊ី​ជួញដូរ គឺ​មិន​មានការ​រឹតបន្តឹង​អ្វី​ទេ ដោយ​អាច​រកស៊ី​បាន​ដូច​ធម្មតា​។

​លោក​ឆាយ ធី បាន​បញ្ជាក់ថា ការបិទ​ឃុំ​ប៉ា​តេ​នេះ គឺ​មិនមាន​ពេល​កំណត់​នោះឡើយ គឺ​នឹង​បើក​ការចេញចូល​ធម្មតា​ឡើងវិញ ពេលណា​ជំងឺ​កូ​វីដ​-១៩ ត្រូវបាន​ទប់ស្កាត់បាន​នៅក្នុង​ប្រទេស​កម្ពុជា​។ ក្នុងនោះ​បណ្តា​ភូមិ​ទាំង​៤ អាជ្ញាធរ​មូលដ្ឋាន ដាក់ពង្រាយ​អ្នកយាម ដោយមាន​ការចូលរួម​ផងដែរ ពី​សំណាក់​ពលរដ្ឋ​ស្ម័គ្រចិត្ត ហើយ​ពួកគាត់​ជួយ​ដើរ​ពន្យល់​អ្នកភូមិ និង​អ្នក​ចំណូល​ថ្មី​អំពី​បញ្ហា COVID-19​។​

​បើតាម​លោក​មេឃុំ​ប៉ា​តេ ការធ្វើ​បែបនេះ គឺជា​ការបង្ការ អំឡុងពេល​រីក​រាល់ដាល Covid-19 ប៉ុណ្ណោះ​៕​ដោយ​៖​បញ្ញា​ស័ក្តិ​

spot_img
×