ខេត្តស្វាយរៀងៈ បុរស២នាក់ បានរងរបួសធ្ងន់ នៅក្នុងករណីគ្រោះថ្នាក់ចរាចរណ៍មួយ រវាងអ្នកជិះម៉ូតូ មិនប្រកាន់ស្តាំ បានបើកទៅបុកអ្នកថ្មើរជើងម្នាក់ ក្នុងទិសដៅបញ្ច្រាសទិសគ្នា ដែលហេតុការណ៍នេះបានកើតឡើង កាលពីវេលា ម៉ោង១៨និង៣០នាទីព្រលប់ ថ្ងៃទី២៨ ខែមីនា ឆ្នាំ២០២០ នៅលើផ្លូវលំក្រាលក្រួសក្រហម ត្រង់ចំណុចភូមិបុស្ស ឃុំត្រស់ ស្រុករមាសហែក ខេត្តស្វាយរៀង។
សមត្ថកិច្ចបានឱ្យដឹងថាៈ ជនរងគ្រោះ ទី១ មានឈ្មោះសាម ធឿន ភេទប្រុស អាយុ៣៩ឆ្នាំ មុខរបរកសិករ រស់នៅភូមិបុស្ស ឃុំត្រស់ ស្រុករមាសហែក ខេត្តស្វាយរៀង ដើរពីត្បូង ទៅជើង។ ទី២ ឈ្មោះគង់ ស៊ុយ ភេទប្រុស អាយុ២០ឆ្នាំ មុខរបរកសិករ រស់នៅភូមិបុស្ស ឃុំត្រស់ ស្រុករមាសហែក ខេត្តស្វាយរៀង ជាអ្នកបើកម៉ូតូម៉ាកហុងដា C125 ពណ៌ខ្មៅ ស៊េរីឆ្នាំ២០១៤ ពាក់ផ្លាកលេខកណ្តាល 1G.4390 បើកពីទិសខាងជើង មកត្បូង (ពុំពាក់មួកសុវត្ថិភាព)។
ប្រភពដដែលបានបន្តថាៈ ករណីនេះគ្រោះថ្នាក់មនុស្ស២នាក់ ប្រុសរងរបួស ធ្ងន់ទាំង២នាក់ហើយ បានបញ្ជូនទៅព្យាបាល នៅមន្ទីរពេទ្យបង្អែកស្រុករមាសហែក ហើយខូចម៉ូតូ១គ្រឿង ។ វត្ថុតាង បានយករក្សាទុកនៅ ប៉ុស្តិ៍នគរបាលរដ្ឋបាលត្រស់ ហើយមូលហេតុ គឺម៉ូតូបើកពុំប្រកាន់ស្តាំ៕ដោយ៖ វ៉ៃកូ