Saturday, May 18, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

រដ្ឋមន្ត្រី​ក្រសួងសុខាភិបាល ចេញ​សារ​ជូន​ដល់​ក្រុមគ្រូពេទ្យ​ជួរមុខ ដែល​ប្រយុទ្ធ​នឹង​វីរុស​កូ​វីដ​១៩

spot_img

​ភ្នំពេញ​៖ ឯកឧត្តម​សាស្ត្រាចារ្យ ម៉ម ប៊ុនហេង រដ្ឋមន្ត្រី​ក្រសួងសុខាភិបាល បាន​ថ្លែង​សារ​អរគុណ ជូន​ដល់​លោក លោកស្រី​ប្រធាន​មន្ទីរ​សុខាភិបាល​រាជធានី​-​ខេត្ត ទាំងអស់ ឯកឧត្តម លោក លោកស្រី​ប្រធាន​មន្ទីរពេទ្យ​ជាតិ​ទាំងអស់ ជាពិសេស​ដល់​ក្រុមគ្រូពេទ្យ និង​បុគ្គលិក​សុខាភិបាល នៅ​ទូទាំងប្រទេស ដែលជា​អ្នក​ប្រយុទ្ធ​ជួរមុខ​ទាំងអស់ ដែល​បាន​លះបង់​ទាំង​កម្លាំងកាយ កម្លាំងចិត្ត និង​ប្រាជ្ញា មាន​ឆន្ទ​:​មុះ​មុត​បំពេញភារកិច្ច ការពារ​ការរីក​រាល​ដាល និង ថែទាំ​ព្យាបាល​អ្នកជំងឺ​កូ​វីដ​១៩​នៅ​កម្ពុជា យ៉ាង​មាន​ប្រសិទ្ធភាព​ខ្ពស់​។​

​សារ​របស់​ឯកឧត្តម​សាស្ត្រាចារ្យ ដែល​បាន​ផ្សព្វផ្សាយ​លើ​ផេ​ក​ហ្វេ​ស​ប៊ុ​ក ក្រសួងសុខាភិបាល នៅ​ថ្ងៃអាទិត្យ ទី​២៩ ខែមីនា​នេះ​។ ឯកឧត្តម​សាស្ត្រាចារ្យ​រដ្ឋមន្ត្រី សូម​ថ្លែងអំណរគុណ​ចំពោះ​អាជ្ញាធរ​មូលដ្ឋាន​ថ្នាក់ក្រោម​ជាតិ និង​ផ្នែក​ពាក់ព័ន្ធ​ជាតិ និង​អន្តរជាតិ​ទាំងអស់ ព្រមទាំង​ក្រុមគ្រូពេទ្យ​ស្ម័គ្រចិត្ត​ធីតា​របស់​សម្តេច​តេ​ជោ អ្នកស្ម័គ្រចិត្ត​កាកបាទ​ក្រហម​កម្ពុជា សិល្បករ សិល្បការិនី អ្នកសារព័ត៌មាន និង​ប្រព​ន្ធ័​ផ្សព្វផ្សាយ​ព័ត៌មាន​ទាំងអស់ ដែល​បានរួម​សហការគ្នា​ប្រកបដោយ​ស្មារតី​ទទួលខុសត្រូវ ក្នុងការ​ប្រតិបត្តិ នូវ​គោលនយោបាយ​របស់​រាជ​រដ្ឋាភិបាល ក្រោម​ការដឹកនាំ​ដ៏​ឆ្លៀ​សវៃ និង​ប្រកបដោយ​គតិបណ្ឌិត របស់​សម្តេច​អគ្គមហាសេនាបតី​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា​។​

​សូម​ក្រុមគ្រូពេទ្យ មន្ត្រី បុគ្គលិក​សុខាភិបាល ព្រមទាំង​អ្នកពាក់ព័ន្ធ​ទាំងអស់ និង​ប្រជាពលរដ្ឋ​គ្រប់ៗ​គ្នា បន្ត​ខិតខំ​ប្រឹងប្រែង​បន្ថែមទៀត ជាមួយ​ក្រសួងសុខាភិបាល ក្នុងការ​អនុវត្តតាម​គោលនយោបាយ និង​ការណែនាំ​ប្រតិបត្តិ​របស់​រាជរដ្ឋាភិបាល​។ សូម​ជូនពរ សុខភាព​ល្អ និង ជ័យជំនះ លើ​ការប្រយុទ្ធ​នឹង​ការរីក​រាលដាល​នៃ​វីរុស COVID 19 នៅ​កម្ពុជា​៕ដោយ៖កូឡាប

 

spot_img
×