Sunday, September 14, 2025

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

សមត្ថកិច្ច​ចុះ​អនុ​វត្ថ​ច្បាប់​ចរាចរណ៍​គ្មាន​ពាក់​ម៉ាស់​ការពារ​ការឆ្លង​កូ​វីដ​-១៩​នៅ​ស្រុក​ស្វាយជ្រំ​ធ្វើឱ្យ​មហាជន​រិះគន់ថា​គិត​រឿង​លុយ​ពិន័យ​​សំខាន់​ជាង

​ខេត្តស្វាយរៀង​៖ មហាជន​បានធ្វើការ​រិះគន់​ចំៗ​ចំពោះ​សមត្ថកិច្ច​នគ​បាល​ស្រុក​ស្វាយជ្រំ​ដែល​បានដាក់​គោលដៅ​អនុវត្ត​ច្បាប់​ចរាចរណ៍​លើ​កំណាត់​ផ្លូវជាតិ​លេខ​៣១៥​ត្រង់ចំណុច​ភូមិ​ទៃ​យា​ឃុំ​ធ្លក​ស្រុក​ស្វាយជ្រំ​គឺ​គ្មាន​ពាក់​ម៉ាស់​សុវត្ថិភាព​និង​មាន​អាល់កុល​លាង​សម្អាត​ដៃ​មុនពេល​ទំនាក់ទំនង​ទទួលយក​ឯកសារ​ពី​អ្នកបើកបរ​យានយន្ត​ធ្វើ​ឲ្យ​មហាជន​ព្រួយបារម្ភ​ខ្លាច​ឆ្លង​មេរោគ​កូ​វីដ​-១៩​។​

​ករណី​មហាជន​រិះគន់​នេះ​បាន​កើតឡើង​នៅវេលា​ម៉ោង​៧​និង​៤០​នាទី​ព្រឹក​ថ្ងៃទី​២៩​មីនាឆ្នាំ​២០២០​នៅ​ចំណុច​ភូមិ​ទៃ​យា​ឃុំ​ធ្លក​ស្រុក​ស្វាយជ្រំ​។​

​ប្រភព​បន្តទៀតថា នៅ​ព្រឹក​ថ្ងៃកើតហេតុ​ខាងលើ​សមត្ថកិច្ច​នគរ​បាល​ស្រុក​ស្វាយជ្រំ​បានដាក់​គោលដៅ ត្រួតពិនិត្យ​ប័ណ្ណបើកបរ​យានយន្ត​បើ​អ្នកបើកបរ​យានយន្ត​ណា គ្មាន​ប​ណ្ណ័​បើកបរ​ត្រូវ​ផាកពិន័យ​ជា​ប្រាក់​៤០​ម៉ឺន​រៀល បើ​ភ្លេច​ប័ណ្ណបើកបរ​ឲ្យ​អ្នកផ្ទះ​ឆាត​តាម​ហ្វេ​ស​ប៊ុ​ក​ត្រូវ​ពិ​ន័​យ័​២៥០០០​រៀល​។​

​ទាក់ទិន​ករណីនេះ​ដែរ លោក ពិន អាន អធិការ​នៃ​អធិការដ្ឋាន​នគរបាល​ស្រុក​ស្វាយជ្រំ​បាន​មានប្រសាសន៍ថា សមត្ថកិច្ច​នគ​បាល​ចរាចរណ៍​បានដាក់​គោលដៅ​នៅ​ភូមិ​ទៃ​យា​គឺ​ពិតជា​មន្ត្រីនគរបាល​ច​រា​ចរណ៍​នៃ​អធិការដ្ឋាន​នគរបាល​ចរាចរណ៍​ស្រុក​ស្វាយជ្រំ​ចុះ​ត្រួតពិនិត្យ​និង​អនុវត្ត​ច្បាប់​ចរាចរណ៍​ចំពោះ​អ្នកបើកបរ​យានយន្ត អ្នកបើកបរ​រថយន្ត​ធុន​តូច​អត់​ពាក់​ខ្សែក្រវ៉ាត់​ត្រូវ​ផាកពិន័យ​ជា​ប្រាក់​២៥,០០០​រៀល​រថយន្ត​ធំ​ត្រូវ​ផាកពិន័យ​៥០,០០០​រៀល​។​

​រីឯ​មហាជន​រិះគន់ថា សមត្ថកិច្ច​ឈ​អនុវត្ត​ច្បាប់​ចរាចរណ៍​អត់​មាន​ពាក់​ម៉ាស់​ការពារ​សុវត្ថិភាព​ទប់ស្កាត់​ការឆ្លង​មេរោគ​កូ​វីដ​-១៩​នោះ​គឺ​តាមពិត​មន្ត្រី​ម្នាក់​គាត់​ឈរ​នៅ​គោលដៅ​ហៅ​យានយន្ត​គឺ​គាត់​មិនបាន​ពាក់​ម៉ាស់​ទេ​ដោយ​គាត់​ជាប់មាត់​ផ្លុម​កា​ចែ​ហើយ​អ្នកផ្សេង​ទៀត​អាច​អស់​ម៉ាស់​កន្លងមក​គឺមាន​ពាក់​ម៉ាស់​ជានិច្ច​និង​មាន​ទាំង​រថយន្ត​ចុះ​ផ្សព្វផ្សាយ​ដល់​មហាជន​នូវ​គោល​ការណែនាំ​របស់​ក្រសួងសុខាភិបាល​ស្តីអំពី​របៀបការ​ទប់ស្កាត់​ការឆ្លង​រាលដាល​នៃ​មេរោគ​កូ​វីដ​-១៩​នៅតាម​ដងផ្លូវ​នៅតាម​មូលដ្ឋាន​ទៀតផង​គឺ​សង្ស័យ​រវល់​គិត​រឿង​លុយ​ពិន័យ​វា​សំខាន់​ជាង​មេរោគ​កូ​វីដ​១៩ ទៅទៀត​ហើយ​មើលទៅ​ពីព្រោះ​វា​ជា​បញ្ហា​សេដ្ឋកិច្ច​គ្រួសារ​ជាង​សង្គម ។ ហើយ​បើ​មន្ត្រី​នៅ​គោលដៅ​អស់​ម៉ាស់​ពាក់​ចាំ​គាត់​ឲ្យ​ទៅ​ទិញ​ម៉ាស់​មក​ពាក់​វិញ​។​ក៏ប៉ុន្តែ​អ្វីដែល​មហាជន​ហួសចិត្ត​នោះ​នៅពេល​ប្រជាពលរដ្ឋ​ផ្តល់ព័ត៌មាន​ជូន​អ្នកសារព័ត៌មាន​ចុះទៅ​ថត​យក​ព័ត៌មាន​ត្រូវ​លោក​ស័ក្តិ​៣​ម្នាក់​ចេញមក​ចង្អុលមុខ​ហើយ​គំរាម​វាយខ្នោះ​ដោយនិយាយ​ថា​ខ្ញុំ​មាន​សិទ្ធិ​វាយខ្នោះ​លោក​ឯង​មក​ថត​ចុះផ្សាយ​ដោយ​គ្មាន​ការសុំ​អនុញ្ញាត​ជាមុន​។ រីឯ​អ្នកយកព័ត៌មាន​រូបនោះ​ឆ្លើយថា បង​បើ​ខ្ញុំ​សុំ​បង​ឯង​មុន​ធ្វើ​ម៉េច​បាន​រូបភាព​ពិត​បើ​ចាំ​រៀបចំ​គឺ​មិនបាន​ព័ត៌មាន​ពិត​ទេ​។​ខណៈនោះ​ដែរ​ដោយ​មើលឃើញថា សមត្ថកិច្ច​អត់​មាន​អាល់កុល​ធ្វើ​អនាម័យ​សម្អាត​ដៃ អ្នកព័ត៌មាន​យើង​ក៏​ឲ្យ​អាល់កុល​មួយ​ដប​ទៅ​សមត្ថកិច្ច​សម្រាប់​ប្រើប្រាស់​ធ្វើ​អនាម័យ​សម្អាត​ដៃ​ប្រជាពលរដ្ឋ​និង​សមត្ថកិច្ច​មុនពេល​ចូល​ទំនាក់​ទំ​ង​ការងារ​ផងដែរ​។​

​សូម​ជម្រាបជូន​មហាជន​ឲ្យ​បាន​ជ្រាបថា​ចំពោះ​អ្នកបើកបរ​ទោចក្រយានយន្ត​(​បើក​ម៉ូតូ​)​អត់​ពាក់មួក​សុវត្ថិភាព​ត្រូវ​ផាកពិន័យ​ជា​ប្រាក់​៦០,០០០​រៀល អត់​កញ្ចក់​មើល​ក្រោយ​ពិន័យ​១៥,០០០​រៀល​។​ចំពោះ​អ្នកបើកបរ​រថយន្ត​បើកបរ​លើស​ល្បឿន​ច្បាប់​កំណត់​ត្រូវ​ផាកពិន័យ​ជា​ប្រាក់​១០​ម៉ឺន​រៀល បើ​កំពុង​បើកបរ​និយាយ​ទូរស័ព្ទ​ត្រូវ​ផាកពិន័យ​៨​ម៉ឺន​រៀល​៕ ដោយ​៖​វ៉ៃ​កូ​

×