Wednesday, July 9, 2025

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

រកឃើញអ្នកជំងឺ​ COVID-19​ កើនឡើងដល់ចំនួន​ ១០៧ ករណី​​ ខណៈព្យាបាលជា សរុប​ ២៣នាក់

ភ្នំពេញ៖ ក្រសួងសុខាភិបាល បានប្រកាសថា រហូតម៉ោង​ ៩និង២០ នាទី ព្រឹក ថ្ងៃទី​ ៣០​ មីនា​ ២០២០​ យើងរកឃើញអ្នកជំងឺ​ COVID-19​ ៤នាក់ទៀត​ សរុបទាំងអស់ប្រទេសយើងមានចំនួន​ ១០៧ ករណី​​ និង យើងបានព្យាបាលជាសះស្បើយចំនួន​ ២នាក់ទៀត​ សរុប​ ២៣នាក់​ ស្លាប់គ្មាន​ ​។

ក្រសួងជំនាញដដែល បានបន្ថែមទៀតថា យើងពុំទាន់រកឃើញភ័ស្តុតាងបញ្ជាក់ថា មានការឆ្លងក្នុងសហគមន៍នៅឡើយទេ​ តែលទ្ធភាពនឹងអាចកើតមានឡើង​ ។

សូមបញ្ជាក់ ៖ ករណីជនជាតិអង់គ្លេសពីរនាក់ ព្យាបាលជាសះស្បើយនៅមន្ទីរខ្មែរ​ សូវៀត​ គាត់ទាំងពីរនាក់ រកឃើញវិជ្ជមាននៅមន្ទីរពេទ្យខេត្តកំពង់ចាម​ តែត្រូវបានបញ្ជូនមកព្យាបាលនៅភ្នំពេញ​ ។
ព័ត៌មានបន្ថែមសូមទាក់ទងលេខ​ ១១៥៕ដោយ៖កូឡាប

×