Sunday, September 14, 2025

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ចិត្តល្អ​មែន​! ប្រហែល​មានតែ​ម្ចាស់​ផ្ទះជួល​នេះ​ដំបូង​គេ​នៅ​សៀមរាប សម្រេច​មិន​យក​ថ្លៃ​បន្ទប់​ជួល​ពី​បងប្អូន​ស្នាក់នៅ​ចំនួន​៣​ខែ ព្រោះតែ​ហេតុផល​កូ​វីដ​-១៩

​សៀមរាប​៖ ម្ចាស់​ផ្ទះជួល​មួយកន្លែង​នៅក្នុង​ខេត្តសៀមរាប បានធ្វើ​ឲ្យ​បងប្អូន​មហាជន​នៅក្នុង​បណ្តាញ​សង្គម បង្ហាញ​នូវ​ការកោតសរសើរ​ជាខ្លាំង ចំពោះ​ទឹកចិត្ត​ដ៏​កម្រ​របស់​ពួកគាត់ ដែល​បាន​សម្រេចចិត្ត​មិន​យក​ថ្លៃ​បន្ទប់​ជួល​ចំនួន ៣ ខែ សម្រាប់​បងប្អូន​ជា​អ្នកស្នាក់នៅ​បន្ទប់​ជួល​ទាំងអស់​ចំនួន​១០​បន្ទប់ (​ចាប់ពី​ខែ​នេះ​ទៅ​) ដោយសារ​តែមាន​ការយ​ល់​ឃើញថា ពួកគាត់​ទាំងអស់​មានការ​ធ្លាក់ចុះ​នៃ​ប្រាក់ចំណូល នៅក្នុង​ស្ថានភាព​មានការ​ផ្ទុះឡើង​នៃ​ជំងឺ Covid-19 ដ៏​កាច​សាហាវ​នេះ​។​

​នេះ​បើ​យោងតាម​គណនី​ហ្វេ​ស​ប៊ុ​ក​ឈ្មោះ “​ដឺ​មី សុខា​គង់​” បាន​បង្ហោះ​ឲ្យ​ដឹងថា​៖ “​ជម្រាបសួរ​ពុក​ម៉ែ​បងប្អូន​ទាំងអស់ ខ្ញុំបាទ​ព្រមទាំង​ក្រុមគ្រួសារ​ដែរ​ជា​ម្ចាស់​ផ្ទះមួយ​មាន​បន្ទប់​ជួល​ចំនួន​១០​បន្ទប់ ដែរ​មាន​បងប្អូន​ស្នាក់នៅ​គ្រប់​បន្ទប់​ទាំងអស់ នៅ​ភូមិ​សាលាកន្សែង​ឃុំ​សាលាកន្សែង​ស្រុក​សៀមរាប​ខេត្តសៀមរាប ដោយសារ​តែមាន​ជំងឺ Covid 19 ដ៏​កាច​សាហាវ​នេះ ខ្ញុំបាទ​ជា​ម្ចាស់ផ្ទះ​នេះ​មិន​យក​ថ្លៃ​បន្ទប់​ជួល​ចំនួន​៣​ខែ​ដោយ​ចាប់ពីរ​ខែ​នេះ​ទៅ​។ សូម​អរគុណ​” ។​

​សូមបញ្ជាក់ថា មកទល់ពេលនេះ ក្រសួងសុខាភិបាល​រក​ឃើញ​អ្នកជំងឺ COVID-19 ៤​នាក់​ទៀត​បន្ថែមទៀត ដែល​នាំ​ឲ្យ​ចំនួន​សរុប​កើនឡើង​ដល់ ១០៧ នាក់ និង យើង​បាន​ព្យាបាល​ជាសះស្បើយ​ចំនួន ២​នាក់​ទៀត​(​សរុប ២៣​នាក់​) និង​ពុំមាន​អ្នកស្លាប់​នោះទេ ៕ ដោយ​៖ លឹម ហុង​

×