Thursday, April 25, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

​ដោះលែង អ្នក​ផ្សព្វផ្សាយ​លក់​ផលិតផល​អន​ឡាញ ៦​នាក់ ដែល​ផុស​លក់​ឧបករណ៍​ធ្វើតេស្ត​រក​វីរុស​កូ​វីដ ១៩

spot_img

​ភ្នំពេញ​៖ អ្នក​ផ្សព្វផ្សាយ​លក់​ផលិតផល​អន​ឡាញ ៦​នាក់ ដែល​ផុស​លក់​ឧបករណ៍​ធ្វើតេស្ត​រក​វីរុស​កូ​វីដ ១៩ នៅលើ​បណ្តាញ​សង្គម​ហ្វេ​ស​ប៊ុ​កនៅ​ព្រឹក​ថ្ងៃទី​៣១ ខែមីនា ឆ្នាំ​២០២០ ត្រូវបាន​សមត្ថកិច្ច​កា​រិ​យា​ល័យ​ប្រ​ឆាំ​បទល្មើស​បច្ចេកវិទ្យា ដោះលែង​ឲ្យ​ត្រឡប់ទៅផ្ទះ​វិញ​ហើយ បន្ទាប់ពី​ធ្វើ​កិច្ចសន្យា​បញ្ឈប់​ផុស​លក់​ផលិតផល​ទាំងឡាយណា​ដែល​ច្បាប់​ហាមឃាត់។

​ស្នងការដ្ឋាន​នគរបាល​រាជធានី​ភ្នំពេញ បាន​ឲ្យ​ដឹងថា អ្នក​ផ្សព្វផ្សាយ​លក់​ផលិតផល​អន​ឡាញ ៦​នាក់ ដែល​ផុស​លក់​ឧបករណ៍​ធ្វើតេស្ត​រក​វីរុស​កូ​វីដ ១៩ នៅលើ​បណ្តាញ​សង្គម​ហ្វេ​ស​ប៊ុ​ក ដែល​សមត្ថកិច្ច​តាម​បណ្តា​ខណ្ឌ​បានធ្វើការ​ឃាត់ខ្លួន កាលពី​ថ្ងៃអាទិត្យ ទី​២៩ ខែមីនា ឆ្នាំ​២០២០ ត្រូវបាន​សមត្ថកិច្ច​កា​រិ​យា​ល័យ​ប្រ​ឆាំ​បទល្មើស​បច្ចេកវិទ្យា នៃ​ផែន​ការងារ​សន្តិសុខ យកមក​ធ្វើ​ការណែនាំ អប់រំ និង​ធ្វើ​កិច្ចសន្យា​បញ្ឈប់​ផុស​លក់​ផលិតផល​ទាំងឡាយណា​ដែល​ច្បាប់​ហាមឃាត់ និង​បាន​ដោះលែង​ឲ្យ​ត្រឡប់ទៅផ្ទះ​វិញ​ហើយ​នៅ​ព្រឹក​ថ្ងៃទី​៣១ ខែមីនា ឆ្នាំ​២០២០ ។​

​មនុស្ស​ទាំង​៦​នាក់ បាន​សារភាព​កំហុស​ដែល​ខ្លួន​បានធ្វើ​ផ្ទុយ​ពី​ច្បាប់​ហាមឃាត់ និង​សន្យា​មិន​ផុស​លក់​ផលិតផល​អ្វី ដែល​ច្បាប់​ហាមឃាត់​ទៀតឡើយ ជាពិសេស​គ្រាន់តែ​យក​រូប​ក្នុង​អ៊ីនធឺណិត​មក​ផុស ជាក់ស្តែង​មិនទាន់មាន​ផលិតផល​លក់​នៅឡើយ​ទេ ៕ដោយ៖កូឡាប

spot_img
×