កូរ៉េខាងជើងកំពុងអភិវឌ្ឍប្រភេទគ្រាប់បែកពុំបង្ករបួស តែមានសមត្ថភាពធ្វើឲ្យប្រព័ន្ធអគ្គិសនីត្រូវកាត់ផ្តាច់ក្នុងករណីមានសង្គ្រាមផ្ទុះឡើង ។
”គ្រាប់បែកផ្តាច់ចរន្តអគ្គិសនី” ត្រូវបានស្ថាប័នអភិវឌ្ឍន៍ការពារជាតិកូរ៉េខាងជើង (ADD) ស្រាវជ្រាវនឹងផលិតឡើងនោះគឺជាផ្នែកសំខាន់មួយនៃកម្មវិធីវាយសង្គ្រាប់របស់កូរ៉េខាងត្បូងមានឈ្មោះថា “ស៊េរីកំទេច” -នេះបើតាមទីភ្នាក់ងារសារព័ត៌មាន Yonhap ដកស្រងព័ត៌មានពីយោធាបានចុះផ្សាយ ។
កម្មករអគ្គិសនីកូរ៉េខាងជើងកំពុងជួសជុលបណ្តាញអគ្គិសនី
គ្រាប់បែកនេះ ធ្វើពីសរសៃក្រាហ្វីត (graphite-ធ្បូងថ្មសុទ្ធខ្មៅទន់) ហើយសំយោគជាមួយសារធាតុគីមីដើម្បីបង្កការកាត់ផ្តាច់ចរន្ត ហើយបំផ្លាញប្រព័ន្ធចែកចាយអគ្គិសនី ចោលទាំងស្រុងនៅបណ្តាញអគ្គិសនីរបស់កូរ៉េខាងជើង ។
“បច្ចេកវិទ្យាទាំងអស់សម្រាប់បម្រើឲ្យដំណើរការផលិតគ្រាប់បែក graphite របស់ ADD ត្រូវបានរៀបចំរួចរាល់ យើងអាចផលិតវាពេលណាក៏បាន” ។ ប្រភពខាងលើបានបញ្ជាក់ទៀតថា ក្រសួងការពារជាតិ បានសំណូមពរថវិកាចំណាយ ៤៣៦.០០០ដុល្លារ សម្រាប់គ្រោងការនេះ ប៉ុន្តែក្រសួងហិរញ្ញវត្ថុពុំយល់ព្រមទេ ។
អាមេរិក បានប្រើប្រាស់គ្រាប់បែក graphite នេះ តាំងពីអំឡុងសង្គ្រាមឈូងសមុទ្រ នាឆ្នាំ ១៩៩០-១៩៩១ ម្លេះ។ អង្គការ NATO ក្រោយមកក៏បានប្រើប្រាស់គ្រាប់បែកនេះ នៅ Serbia ឆ្នាំ ១៩៩៩ ដែរ ៕