Wednesday, April 24, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ឥណ្ឌូណេស៊ី​ប្រកា​សបិទ​មិន​ឲ្យ​បរទេស​ចូល និង​ឆ្លងកាត់ ដើម្បី​ទប់ស្កាត់​ការរីក​រាលដាល​នៃ​វីរុស​កូ​រ៉ូ​ណា​

spot_img

​រដ្ឋមន្ត្រី​ក្រសួងការបរទេស​ឥណ្ឌូណេស៊ី នៅ​ថ្ងៃ​អង្គារ​នេះ បាន​និយាយថា រដ្ឋាភិបាល​សម្រេចចិត្ត​ហាមប្រាម មិន​ឲ្យ​ជនបរទេស​ទាំងអស់​ចូល និង​ឆ្លងកាត់​ប្រទេស​ខ្លួន​ឡើយ ដើម្បី​ទប់ស្កាត់​ការរីក​រាលដាល​បន្ថែម​នៃ​វីរុស​កូ​រ៉ូ​ណា​។​

​ទោះយ៉ាងណា រដ្ឋមន្ត្រីការបរទេស​ឥណ្ឌូណេស៊ី អ្នកស្រី Retno Marsudi និយាយថា សម្រាប់​ជនបរទេស ដែលមាន​លិខិតអនុញ្ញាត​ឲ្យ​ស្នាក់នៅ និង​ការ​មក​ឥណ្ឌូណេស៊ី​ជា​លក្ខណៈ​ការទូត មួយចំនួន​នឹងត្រូវ​លើកលែង​។​

​រដ្ឋាភិបាល​ក៏​នឹង​ធ្វើការ​រឹតបន្តឹង លើ​ការ​ស្កេ​ន​លើ​ជនជាតិ​ឥណ្ឌូណេស៊ី​ទាំងអស់ ដែល​បាន​ត្រឡប់​ចូល​ប្រទេស​វិញ​ផងដែរ​។​

​សូមបញ្ជាក់ថា បើតាម​តួលេខ​របស់ សកលវិទ្យា​ល័យ Johns Hopkins ប្រទេស​ឥណ្ឌូណេស៊ី​មាន​អ្នក​ឆ្លង​សរុប​ត្រឹមតែ ជាង ១.៤០០​នាក់​ប៉ុណ្ណោះ ខណៈដែល​អ្នក​ស្លាប់មាន​ចំនួន ១២២​នាក​។​

​ប្រទេស​ឥណ្ឌូណេស៊ី​មាន​ប្រជាជន​សរុប​ទាំងអស់​ចំនួន ២៦៤​លាន​នាក់​៕

​អត្ថបទ​ប្រែ​សម្រួល​ដោយ​៖ សុ​ភ័​ក្រ​
​ប្រភព​៖ Channelnewsasia/CSSE​

spot_img
×