Friday, March 29, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

បង្ហាត់​នគរបាល​ចរាច​រណ៍ ពី​របៀប​ការពារ​ខ្លួន និង​ចាប់​ជនល្មើស ក្នុងការ​អនុវត្តន៍​ច្បាប់​ចរាចរណ៍​ផ្លូវគោក​ថ្មី​

spot_img

​តាកែវ​៖ ដើម្បី​ធានា​ឲ្យ​បាន​ទៅនឹង​ក្រមសីលធម៌ ក៏ដូចជា​ការគោរព​គំនាប់​របស់​មន្ត្រីនគរបាល​ចរាចរណ៍​ផ្លូវគោក ក្នុងពេល​ចុះ​ប្រតិបត្តិការ និង​រឹតបន្តឹង​នៅ​ច្បាប់​ចរាចរណ៍​ផ្លូវគោក​ថ្មី ដល់​បងប្អូន​ប្រជាពលរដ្ឋ​នាពេល​ខាងមុខនេះ លោក​សៅ ច័ន្ទ​សំណាង ប្រធានការិយាល័យ​រៀបចំ​សណ្តាប់ធ្នាប់ និង​ចរាចរណ៍​ផ្លូវគោក បាន​បើក​វគ្គ​ហ្វឹកហ្វឺន​ខ្លី​មួយ ដល់​មន្ត្រីនគរបាល​ច​រាច​រណ៍ នៃ​ស្នងការ​នគរបាល​ខេត្តតាកែវ ចំនួន ១០១​នាក់ ធ្វើការ​ហ្វឹកហាត់​ការគោរព​គំនាប់ បញ្ជា​ចរាចរណ៍​នៅលើ​ដងផ្លូវ និង​ការហាត់​របៀប​វាយខ្នោះ នៅពេល​ជួប​ជាមួយនឹង​ជនល្មើស ដែល​មិន​គោរព​តាម​គោលការណ៍​ណែនាំ​របស់​សមត្ថកិច្ច​នគ​របាល អោយ​កាន់​តែមាន​ប្រសិទ្ធិភាព ក្នុង​ការចុះ​អប់រំ​ដល់​ពលរដ្ឋ​អោយចូល​រួម​គោរព​ច្បាប់​ចរាចរ​ណ៏​ទាំងអស់គ្នា ក្នុង​គោលដៅ​មួយ រួមគ្នា​ទប់ស្កាត់​នៅ​អាត្រា​កើនឡើង​នៃ​គ្រោះថ្នាក់​ចរាចរ​ណ៍ ។

​លោក សៅ ច័ន្ទ​សំណាង បាន​បន្តថា​គ្រោះថ្នាក់​ចរាចរណ៍ បាន​បំផ្លិចបំផ្លាញ់​នៅ​ទ្រព្យសម្បត្តិ​របស់​បងប្អូន​ប្រជាពលរដ្ឋ​យើង ច្រើនណាស់ មិនតែប៉ុណ្ណោះ ដោយសារតែ​គ្រោះថ្នាក់​ចរ​ចរណ៍ បាន​បន្សល់ទុក​នៅ​ជនពិការ​ភាព សោកនាដកម្ម ក្មេង​កំព្រា ស្ត្រី​មេម៉ាយ ដែល​ចំណុច​ទាំងនេះ សុទ្ធសឹងតែ​ជា​មូលហេតុ​រួមមួយ ដែល​កើតឡើង​ចេញពី​ការមិន​គោរព​ច្បាប់​ចរាចរណ៍​ផ្លូវគោក ពី​សំណាក់​បងប្អូន​ប្រជាពលរដ្ឋ​មួយចំនួន ដូច្នេះ​រាជរដ្ឋាភិបាល បាន​ឲ្យ​មន្ត្រីនគរបាល​ចរាចរ​ណ៍​ផ្លូវគោក​ទាំងអស់ ចុះ​ផ្សព្វផ្សាយ​អនុក្រឹត្យ​លេខ ៣៩​អនក្រ​.​បក ចុះ​ថ្ងៃទី​១៧ ខែមីនា ឆ្នាំ​២០២០ ស្តីពី​ការកែសម្រួល​អនុក្រឹត្យ​លេខ ៤៤​អនក្រ​.​បក ចុះ​ថ្ងៃទី​២១ ខែមីនា ឆ្នាំ​២០១៧ ស្តីពី​ការពិន័យ​អន្តរការណ៍ ចំពោះ​អំពើ​ល្មើស​នឹង​ច្បាប់​ចរាចរណ៍​ផ្លូវគោក ។ ហើយ​ច្បាប់​ថ្មី​នេះដែរ ត្រូវបាន​ដាក់បន្ទុក​ទៅលើ​អ្នក​ដែល​ល្មើស មិន​គោរព​តាមច្បាប់​ចរាចរណ៍​ផ្លូវគោក គឺមាន​ការផាកពិន័យ​ទ្វេដង​ទៅតាម​ច្បាប់ ដោយ​គិត​ជា​ទឹកប្រាក់ ដើម្បី​ឲ្យ​មនុស្ស​មួយចំនួន ចូលរួម​គោរព​ច្បាប់​ទាំងអស់គ្នា ។​

​សូមបញ្ជាក់​ផងដែរ​ថា បើតាម​របាយការណ៍រ​បស់​ស្នងការដ្ឋាន​នគរបាល​ខេត្តតាកែវ បានបញ្ជាក់​ឲ្យ​ដឹងថា ក្នុងភូមិ​សាស្ត្រ​នៃ​ទឹកដី​ខេត្តតាកែវ មាន​បងប្អូន​ប្រជាពលរដ្ឋ​មួយចំនួនធំ ដែលជា​អ្នកប្រើប្រាស់​លើ​ការធ្វើដំណើរ​នៅតាម​ដងផ្លូវ គិត​ជា​ភាគរយ មាន​ចំនួន ៧៥​ភាគរយ ហើយ​ដែល​ចូលរួម​គោរព​ច្បាប់ ដោយឡែក​ចំពោះ​ពលរដ្ឋ​ចំនួន ២៥​ភាគរយ​ទៀត នៅ​មិនទាន់​ចូលរួម​គោរព​ច្បាប់​នៅឡើយ ហើយ​ក្នុងនោះដែរ លោក​ឧ​ត្ត​ម​សេនីយ៍​ទោ សុខ សំណាង ស្នងការ​នគរបាល​ខេត្តតាកែវ បានធ្វើការ​អំពាវនាវ ដល់​បងប្អូន​ប្រជាពលរដ្ឋ​ទាំងអស់ ត្រូវ​គិតពី​សុវត្ថិភាព​ខ្លួន​អ្នក គ្រួសារ​របស់​អ្នក នៅពេលដែល​អ្នក​ទាំងអស់​គ្នា កំពុង​ប្រើប្រាស់​ជា​មធ្យោបាយ​ធ្វើដំណើរ​លើ​ដងផ្លូវ មិន​ថា​នៅទីណា​ឡើយ ត្រូវ​ចូលរួម​គោរព​ច្បាប់​ចរាចរណ៍​ផ្លូវគោក​ទាំងអស់គ្នា ចៀសវាង​ការកើត​មាននៅ​គ្រោះថ្នាក់​ជាយថាហេតុ ៕​ដោយ : តាកែវ​

spot_img
×