Thursday, March 28, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

​សាខា​កាំកុងត្រូល​ខេត្តតាកែវ បន្ត​ចុះ​ត្រួតពិនិត្យ ការដាក់​តាំង​លក់​អាល់កុល និង​ទប់ស្កាត់ ការដំឡើងថ្លៃ​ម៉ាស​

spot_img

​តាកែវ​៖​សាខា​កាំកុងត្រូល​ខេត្តតាកែវ ចុះ​អប់រំ​ដល់​ម្ចាស់​ឱសថស្ថាន គី្ល​និ​ច និង​ទីតាំង​លក់ដូរ​អាល់កុល​ម៉ាស ត្រូវ​លក់​របស់​សុទ្ធ​ហើយ​ពិត មិន​ក្លែងបន្លំ និង​មិនត្រូវ​ដំឡើង​តម្លៃ​ខ្ពស់​ឡើយ ព្រោះ​អាចធ្វើ​ឲ្យ​ប៉ះពាល់​ដល់​អ្នកប្រើប្រាស់ ខណៈដែល​ក្នុងពេល​បច្ចុប្បន្ននេះ មាន​តម្រូវការ​ខ្ពស់​ទៅលើ​ទីផ្សារ ម៉ាស​ពាក់​នៅលើ​ផ្ទៃមុខ ការពារ​ផ្លូវដង្ហើម និង​អាល់កុល ឬ​ជែ​ល លាង​សម្អាត​អនាម័យ​លើ​ខ្លួន ក្នុងអំឡុង​ពេលដែល​ប្រទេស​កម្ពុជា និង​បណ្តា​ប្រទេស​ជាច្រើន នៅលើ​សកលលោក បាននិងកំពុង​កើតមាន​នៅ​ជំងឺ​រលាក​សួត​ថ្មី ហៅថា COVID-19 ។​

​បើតាម​ការ​ឲ្យ​ដឹង​ពី​លោក ប៉ោ លាង​គង់ ប្រធាន​សាខា​កាំកុងត្រូល​ខេត្តតាកែវ បាន​ប្រាប់​ឲ្យ​អ្នកយកព័ត៌មាន​ដឹង​នៅ​ព្រឹក​ថ្ងៃទី ៣១ ខែមីនា ឆ្នាំ​២០២០ នេះ​ថា ក្រុមការងារ​នៃ​មន្ត្រី​ជំនាញ​កាំកុងត្រូល​ខេត្តតាកែវ នៅតែ​បន្តសកម្មភាព​ចុះ​ទប់ស្កាត់ នៅ​ការលក់​ផលិតផល​ក្លែងបន្លំ ជា​រៀងរាល់ថ្ងៃ ដោយ​មន្ត្រី​ជំនាញ​បាន​ចុះ​ជាប់​ជាប្រចាំ​ដោយ​ផ្តោ​ក​សំខាន់ ទៅលើ​ការដាក់​តាំង​លក់ អាល់កុល និង​ជែ​ល លាង​សម្អាត​ដៃ នៅតាម​ទីតាំង​លក់ដូរ និង​ឱសថស្ថាន គ្លី​និ​ច​មួយចំនួន និង​ទប់ស្កាត់​ការដំឡើងថ្លៃ​ម៉ាស នៅក្នុង​ខេត្ត ហើយ​ក្នុងនោះ​កាលពីពេល​ថ្មីៗ​នេះដែរ យើង​បាន​ដកហូត អាល់កុល​ចំនួន ៣​ដប នៅតាម​ឱសថស្ថាន មួយ​ក្នុង​ខេត្ត ដោយ​សង្ស័យថា មិនមែនជា​អាល់កុល យកមក​ពិនិត្យ​ពិសោធន៍​នៅ​ទីស្នាក់ការ​ក្នុង​ខេត្ត ដោយ​ការពិនិត្យ​បាន​រកឃើញថា ជា​មេ​តា​ណុល មិនមែនជា​អាល់កុល​នោះទេ ក្រោយ​ការរក​ឃើញថា ជាការ​ដាក់លក់​ក្លែងបន្លំ រូបលោក​រួមជាមួយ​នឹង​ក្រុមការងារ បាន​ចុះ​ទៅធ្វើ​ការអប់រំ​ណែនាំ ដល់​ម្ចាស់​ទីតាំង​លក់​នោះ​ផ្ទាល់ និង​ធ្វើ​កិច្ចសន្យា​បញ្ឈប់​មិន​ឲ្យ​លក់ នូវ​របស់​ក្លែងបន្លំ​បន្តទៀត​នោះទេ បើសិនជា​នូវតែ​បន្ត​លក់​របស់​ក្លែងបន្លំ ម្ចាស់​ទីតាំង​នឹងត្រូវ​ប្រឈមមុខ​ចំពោះ​ផ្លូវច្បាប់ ។

​លោក​ប្រធាន​សាខា​កាំកុងត្រូល​ខេត្តតាកែវ បាន​បន្តថា មិន​ត្រឹមតែ​ការចុះ​ពី​និត្យ​ទៅលើ​ទំនិញ​ក្លែងបន្លំ​អាល់កុល ឬ​ការលក់​ម៉ាស​ឡើងថ្លៃ​នោះទេ ក្រុមការងារ​សាខា​កាំកុងត្រូល ក៏បាន​ចុះ​អប់រំ​ដល់​ម្ចាស់​ស្ថានីយ​ប្រេងសាំង​មួយចំនួន អំពី​ការដាក់​តម្លៃ​ខ្ពស់ ផ្ទុយ​ពី​ការ​សេចក្តីប្រកាស របស់​ក្រសួងពាណិជ្ជកម្ម លើ​តម្លៃ​ប្រេង​ក្នុងពេល​បច្ចុប្បន្ន មានការ​ធ្លាក់ចុះ​ផងដែរ ៕​ដោយ​៖ តាកែវ​


spot_img
×